ចេះ ៣ វិធីនេះ លាហើយស្នាមជ្រួញនៅលើផ្ទៃមុខ នឹងកាត់បន្ថយបានច្រើនបំផុត

ពីមួយថ្ងៃទៅមួយថ្ងៃមនុស្សទូទាំងពិភពលោកកំពុងស្វែងរកវិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីធ្វើឱ្យស្បែករបស់ពួកគេនៅក្មេង និងស្រស់ស្អាត។ អ្នកឯកទេសខាងគ្រឿងសំអាងផ្តល់ជូននូវវិធីជាច្រើន ដើម្បីធ្វើឱ្យស្បែករបស់យើងមានភាពស្រស់ស្អាត។

នៅប្រទេសផ្សេងៗទៀតមនុស្សមានទម្លាប់ផ្ទាល់ខ្លួនដើម្បីថែសុខភាព និងសម្រស់។ ជាសំណាងល្អមានរូបមន្តប្លែកៗជាច្រើនដែលអាចជួយក្នុងការកែខៃសម្រស់របស់យើងឱ្យល្អស្អាតឡើងវិញ។

១. ធ្វើម៉ាស់ធម្មជាតិផ្សំដោយក្រូចឆ្មា និងទឹកឃ្មុំប្រឆាំងនឹងភាពចាស់មុនអាយុ:

73692751bfb7ee3e28679c1686

គ្រឿងផ្សំដែលអ្នក​​ត្រូវការ:

- ក្រូចឆ្មាស្រស់ ១ ផ្លែ

- ទឹកឃ្មុំ ២ទៅ៣ ស្លាបព្រា

- កន្សែងស្អាត ១

របៀបធ្វើ:

- ចិតក្រូចឆ្មាហើយច្របាច់លាយជាមួយនឹងទឹកឃ្មុំ។

- ប្រសិនបើស្បែករបស់អ្នកស្តើងងាយរងគ្រោះ សូមណែនាំឱ្យបន្ថែមទឹកស្អាតបន្តិចចូលទៅក្នុងល្បាយដែលបានលាយ។

របៀបប្រើ:

- លាបល្បាយដែលបានផ្សំរួចលើផ្ទៃមុខរបស់អ្នក។

- រង់ចាំរហូតទាល់តែល្បាយដែលលាបលើផ្ទៃមុខស្ងួត ហើយបន្ទាប់មកលាងសម្អាតចេញជាមួយទឹកត្រជាក់។

- ធ្វើបែបនេះជាទៀងទាត់រៀងរាល់មួយសប្តាហ៍ម្តង។

លទ្ធផលទទួលបាន:

- ផ្ទៃមុខស្រស់ថ្លា

- ស្បែកមុខរលោង​ និងមានសុខភាពល្អដោយសារវីតាមីន C និង E។

- ស្បែកមុខតឹងណែន និងស្បែកមុខក្មេងជាងវ័យដោយសារសារជាតិ flavonoids ដែលមាននៅក្នុងផ្លែក្រូច។

២. ធ្វើម៉ាស់ធម្មជាតិផ្សំដោយការ៉ុត និងទឹកឃ្មុំដើម្បីធ្វើឱ្យស្បែកស្រស់ថ្លា:

17e94253babd67dca9da48ed29

គ្រឿងផ្សំដែលអ្នក​​ត្រូវការ:

- ការ៉ុត ១

- ទឹកឃ្មុំ ២ ស្លាបព្រា

របៀបធ្វើ:

- ចិតសម្បក កាត់ការ៉ុតជាដុំតូចៗ និងលាងឱ្យបានស្អាត។

- ដាក់ការ៉ុតដែលកាត់រួចចូលទៅក្នុងម៉ាស៊ីនក្រឡុក។

- ពេលក្រឡុករួចហើយយកល្បាយនៃទឹកក្រឡុកនេះបន្ថែមទឹកឃ្មុំហើយកូរលាយថ្នមៗរហូតសប់។

របៀបប្រើ:

- លាបល្បាយលើផ្ទៃមុខរបស់អ្នក។

- រង់ចាំរយៈពេល ២០ នាទី។

- លាងសម្អាតចេញជាមួយទឹកស្អាត។

- ធ្វើបែបនេះម្តងទៀតពីរដងក្នុងមួយសប្តាហ៍។

លទ្ធផលទទួលបាន:

- ស្បែកមានសុខភាពល្អដោយសារប្រភពជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់។

- ការកាត់បន្ថយភាពចាស់មុនអាយុ និងស្បែកមុខស្រស់ថ្លា គ្មានស្នាមជ្រីញ​ជ្រួញ។

៣. ញ៉ាំសូកូឡាខ្មៅ

42bf2f50e889dea447cd004f32

សូកូឡាខ្មៅមានភាពល្បីល្បាញដោយសារសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការទទួលទានសូកូឡាខ្មៅនៅពេលព្រឹកអាចយកជាតិពុលចេញពីរាងកាយរបស់អ្នកដែលជាហេតុធ្វើឱ្យស្បែករបស់អ្នកមានសុខភាពល្អ និងក្មេងជាងវ័យ កាត់បន្ថយការលេចចេញស្នាមជ្រីវជ្រួញថ្មីៗ។

រូបមន្តដែលបានរៀបរាប់ខាងលើគ្រាន់តែជាចំណែកតូចមួយនៃសកលលោកទាំងមូលដែលសំបូរដោយអាថ៌កំបាំងសុខភាព និងសម្រស់។ ទោះជាយ៉ាងណាក៏ដោយអ្វីដែលមានប្រយោជន៍បំផុតគឺភាពរីករាយ​ និងសម្រាកលំហែដើម្បីជៀសវាងពីស្នាមជ្រួញនៅលើមុខរបស់អ្នក៕

ប្រែសម្រួល៖ វីរៈ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក