តើអ្នកចង់រស់នៅឱ្យបានយូរជាងនេះឬទេ? ចូលអានអត្ថបទខាងក្រោម ដើម្បីមើល ថាតើអ្នកអាចធ្វើការផ្លាស់ប្តូរអ្វីខ្លះចំពោះរបៀបរស់នៅរបស់អ្នក ប្រសិនបើអ្នកចង់រស់នៅឱ្យមានជីវិតកាន់តែប្រសើរ និងយូរអង្វែង ៖
១. ញុំាអាហារផាសុកភាព និងឱ្យមានតុល្យភាព
រឿងសំខាន់បំផុតមួយដែលអ្នកអាចធ្វើបានសម្រាប់សុខភាពរបស់អ្នក គឺត្រូវប្រាកដថា អ្នកកំពុងញុំាអាហារដែលមានតុល្យភាព និងមានផាសុកភាព។ នេះមានន័យថា អ្នកត្រូវញុំាអាហាររួមបញ្ចូលមាន ៖ ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់ទៅក្នុងអាហាររបស់អ្នក ប៉ុន្តែចៀសវាងអាហារកែច្នៃ ស្ករ និងខ្លាញ់មិនល្អ។ អាហារទាំងអស់គឺជាអ្វីដែលអ្នកគួរញុំា ហើយនេះមិនមានន័យថាអ្នកត្រូវញុំាដូចជាអ្នកបួសនោះទេ គ្រាន់តែអ្នកត្រូវដឹងថារាងកាយរបស់អ្នកឆ្លើយតបបានល្អចំពោះអាហារប្រភេទអ្វី ក្នុងកម្រិតមធ្យម។
២. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
កត្តាសំខាន់មួយទៀតសម្រាប់ការរស់នៅឱ្យបានយូរ និងមានសុខភាពល្អ គឺការហាត់ប្រាណឱ្យបានទៀងទាត់ ។ នេះមិនមានន័យថាអ្នកត្រូវចំណាយពេលច្រើនម៉ោងនៅកន្លែងហាត់ប្រាណជារៀងរាល់ថ្ងៃនោះទេ វាអាចមានលក្ខណៈសាមញ្ញដូចជាការដើរលឿនៗជារៀងរាល់ថ្ងៃ ឬទៅដើរលេងតិចៗ។ អ្វីដែលសំខាន់គឺធ្វើឱ្យរាងកាយរបស់អ្នកមានចលនា និងស្វែងរកទម្លាប់នៃការហាត់ប្រាណដែលអ្នកចូលចិត្តដើម្បីឱ្យអ្នកកាន់តែអាចធ្វើវារាល់ថ្ងៃ។
៣. គេងឱ្យបានគ្រប់គ្រាន់
ដើម្បីឱ្យរាងកាយរបស់អ្នកដំណើរការបានល្អ វាជារឿងសំខាន់ក្នុងការគេងឱ្យបានគ្រប់គ្រាន់ជារៀងរាល់យប់។ មនុស្សភាគច្រើនត្រូវការប្រហែល 7-8 ម៉ោងក្នុងមួយយប់ ប៉ុន្តែវាអាចប្រែប្រួលអាស្រ័យលើតម្រូវការផ្ទាល់ខ្លួនរបស់អ្នក។ ការសិក្សាបានបង្ហាញថា ការគេងទៀងទាត់ក្នុងកម្រិតល្អគ្រប់ម៉ោង អាចជួយអ្នកកាត់បន្ថយភាពតានតឹងទាំងលើខួរក្បាលនិងបេះដូង។
៤. គ្រប់គ្រងកម្រិតស្ត្រេស
ភាពតានតឹងរ៉ាំរ៉ៃអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពរបស់អ្នក ហើយអាចនាំឱ្យមានបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺបេះដូង ជំងឺធាត់ និងជំងឺទឹកនោមផ្អែម។ នេះជាមូលហេតុដែលវាសំខាន់ក្នុងការស្វែងរកវិធីគ្រប់គ្រងកម្រិតស្ត្រេសរបស់អ្នកជាប្រចាំថ្ងៃ។ វិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយចំនួនសម្រាប់ការគ្រប់គ្រងកម្រិតស្ត្រេសរួមមាន៖ ការអនុវត្តសមាធិ ឬសតិអារម្មណ៍ ការធ្វើកំណត់ហេតុប្រចាំថ្ងៃ ធ្វើលំហាត់ដកដង្ហើមចូលជ្រៅៗ និងចំណាយពេលនៅខាងក្រៅជាមួយធម្មជាតិ។
៥. រក្សាភាពវិជ្ជមាន
ជាចុងក្រោយ រឿងសំខាន់បំផុតមួយដែលអ្នកអាចធ្វើបានសម្រាប់សុខភាពរបស់អ្នកគឺរក្សាភាពវិជ្ជមាន ឲ្យបានគ្រប់ស្ថានភាព។ នេះមានន័យថា មានអាកប្បកិរិយាល្អចំពោះជីវិត សម្លឹងមើលផ្នែកដែលល្អៗចំពោះបញ្ហាអ្វីមួយ និងដឹងគុណឬពេញចិត្តចំពោះអ្វីដែលអ្នកកំពុងមាន។ ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលមានភាពវិជ្ជមាន មានទំនោររស់នៅបានយូរ និងមានសុខភាពប្រសើរជាងអ្នកដែលមានគំនិតអវិជ្ជមាន ឬទុទិដ្ឋិនិយម៕
ប្រភព៖ https://www.gedlingeye.co.uk/sponsored/the-latest-tips-for-health-longevity/