ពិតណាស់ នៅពេលដែលអ្នកងូតទឹករួច ហើយក៏ចូលគេងធ្វើឱ្យមានអារម្មណ៍ល្អ។ ប៉ុន្តែតាមទស្សនៈវេជ្ជសាស្ត្រការងូតទឹកមុនពេលចូលគេងមិនមែនជាវិធីល្អបំផុតដើម្បីធ្វើឱ្យគេងលក់ស្រួលទេ។ តាមពិតទម្លាប់ដែលមើលទៅហាក់ដូចជាមានសុខភាពល្អនេះអាចនឹងធ្វើឱ្យគ្រោះថ្នាក់ច្រើនជាងផលល្អ។
យោងតាមអ្នកវេជ្ជសាស្រ្តបានបង្ហាញថាការងូតទឹកមុនពេលចូលគេងវាមិនមានភាពធូរស្រាលដូចដែលយើងធ្លាប់គិតនោះទេ។
1. អ្នកនឹងមិនអាចគេងលក់ស្រួលទេ
ការងូតទឹកក្តៅ ឬងូតទឹកផ្កាឈូកក្ដៅឱ្យបានត្រឹមត្រូវមុនពេលចូលគេងដំបូងឡើងអ្នកហាក់ដូចជាមានអារម្មណ៍ល្អ ប៉ុន្តែតាមពិតវាអាចរំខានដល់ដំណេករបស់អ្នក។ អ្នកសម្រាកស្រួលនៅពេលសីតុណ្ហភាពរាងកាយរបស់អ្នកទាបជាងបន្តិច ហើយនៅពេលដែលរាងកាយអ្នកចាប់ផ្តើមត្រៀមខ្លួនសម្រាប់ការគេងលក់ស្កប់ស្កល់នោះ សីតុណ្ហភាពរបស់អ្នកនឹងធ្លាក់ចុះបន្តិច។ ការងូតទឹកក្តៅនឹងបង្កើនសីតុណ្ហភាពស្នូលរបស់អ្នក និងធ្វើឱ្យរាងកាយរបស់អ្នកច្រលំ។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនអាចចូលគេងដោយមិនងូតទឹកសូមជ្រើសរើសងូតទឹកក្តៅឧណ្ឌ ៗ មួយម៉ោង ឬ ២ ម៉ោងមុនពេលអ្នកចូលគេង។
2. ធ្វើឱ្យបេះដូងរបស់អ្នកលោតញាប់
ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ថាបេះដូងលោតលឿនបន្ទាប់ពីងូតទឹកក្តៅនោះពិតជាមានការពន្យល់បែបវិទ្យាសាស្ត្រអំពីរឿងនេះ។ ទឹកក្តៅបង្កើនសម្ពាធឈាមរបស់អ្នកហើយអ្នកជំនាញខាងវេជ្ជសាស្ត្រព្រមានថាវាអាចធ្វើឱ្យរាងកាយរបស់អ្នកឡើងកំដៅខ្លាំង និងបង្កឱ្យមានភាពតានតឹងដល់បេះដូង។ នៅពេលដែលបេះដូងរបស់អ្នកកំពុងលោតញាប់ នៅទីបំផុតអាចនាំឱ្យមានបញ្ហាសុខភាពថែមទៀត។
3. បណ្តាលឱ្យអ្នកឡើងទម្ងន់បន្ថែម
ទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ និងងូតទឹកក្តៅឧណ្ឌ ៗ មើលទៅដូចជាវិធីដ៏ល្អមួយដើម្បីបញ្ចប់រយៈពេលមួយថ្ងៃរបស់អ្នក ហើយចុងក្រោយចូលគេង។ ប៉ុន្តែការពិត ការងូតទឹកបន្ទាប់ពីទទួលទានអាហាររួច អាចធ្វើប្រព័ន្ធរំលាយអាហាររបស់អ្នកមានការភាន់ច្រឡំ និងនាំឱ្យឡើងទម្ងន់។ ការរំលាយអាហារតម្រូវឱ្យមានការកើនឡើងលំហូរឈាមឆ្ពោះទៅក្រពះ ហើយការងូតទឹកបណ្តាលឱ្យឈាមហូរទៅផ្នែកផ្សេងទៀតនៃរាងកាយ។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកត្រូវការងូតទឹកសម្អាតខ្លួននៅពេលល្ងាចនោះ វាជាការប្រសើរដែលអ្នកត្រូវរង់ចាំយ៉ាងហោចណាស់ ១ ម៉ោងបន្ទាប់ពីទទួលទានអាហាររួច។
4. ជះឥទ្ធិពលអាក្រក់ដល់សក់របស់អ្នក
ងូតទឹកឱ្យបានត្រឹមត្រូវមុនពេលចូលគេង ហើយចូលគេងនៅពេលដែលសក់របស់អ្នកនៅសើមមិនល្អសម្រាប់សុខភាពសក់ និងសុខភាពរបស់អ្នកឡើយ។ ការគេងជាមួយសក់សើមនឹងធ្វើឱ្យស្រោមខ្នើយកើយរបស់អ្នកស្រូបយកជាតិសំណើម និងបង្កើតបរិយាកាសក្តៅ និងសើមដើម្បីឱ្យបាក់តេរីបង្កគ្រោះថ្នាក់ និងបង្កើតការលូតលាស់។ ជាលទ្ធផលនេះអាចនាំឱ្យមានបញ្ហាស្បែកក្បាលផ្សេងៗដូចជារមាស់ រលាក និងអង្គែ។
តើអ្នកងូតទឹកមុនពេលចូលគេង ឬពេលព្រឹក? តើអ្នកបានកត់សំគាល់ថាវាប៉ះពាល់ដល់ដំណេករបស់អ្នកទេ?
ប្រែម្រួល៖ វីរៈ
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក