អាហារសម្បូរជាតិស្ករច្រើន តែផ្ដល់អត្ថប្រយោជន៍ដល់សុខភាព

ជាទូទៅ អាហារដែលមានជាតិស្ករច្រើន តែងតែត្រូវបានគេគិតថាវាអាចបង្កផលប៉ះពាល់ដល់សុខភាព ជាពិសេសបង្កទៅជាងជំងឺទឹកនោមផ្អែម តែធាតុពិតទៅមិនទាំងអស់នោះទេ ជាតិស្ករដែលធ្វើឱ្យយើងកើតជាជំងឺទឹកនោមផ្អែមច្រើនជាងស្ករងាយរលាយ ឬហៅថាពពួកស្ករងាយ ដែលជាទូទៅវាងាយនឹងស្រូបយកចូលទៅខ្លួនរបស់យើង តែមានពពួកស្ករស៊ាំញុំាដែលមានប្រយោជន៍ច្រើន និងមិនបង្កឱ្យកើនទម្ងន់ និងលើសជាតិស្ករ ដែលពួកវាក៏សម្បូរទៅដោយជាសរសៃផងដែរ។

ខាងក្រោមនេះជាប្រភេទផ្លែឈើ និងអាហារដែលសម្បូរដោយជាតិស្ករ តែវាផ្តល់គុណប្រយោជន៍ដល់សុខភាព!

1/ ស្រូវសាលី (oats)

RolledOats

Oats វាជាប្រភេទស្រូវសាលី ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើន វាផ្ទុកទៅដោយវីតាមីន និងធាតុរ៉ែ ព្រមទាំង សារធាតុប្រឆាំងនឹងអុកស៊ីតកម្មថែមទៀត។ Oats ក៏ត្រូវបានប្រជាជននៅអ៊ឺរ៉ុប និយមទទួលទានជាអាហារពេលព្រឹក ម្យ៉ាងទៀត Oats ឆៅ វាផ្ទុក កាបូនអ៊ីត្រាត 66% នៅក្នុងនេះ 11% ជាជាតិសរសៃ ហើយជាតិសរសៃទាំងនេះ គឺជាប្រភេទជាតិសរសៃដែលងាយរលាយ ដែលគេហៅវាថា oat beta-glucan។ បន្ថែមពីនេះ Oats វាសម្បូរទៅដោយប្រូតេអ៊ីន ជាតិប្រភេទស្រូវសាលីដទៃទៀត ហេតុផលទាំងនេះ វាក៏ត្រូវចាត់ទុកជាតិអាហារដែលជួយដល់យើងក្នុងការរក្សាទម្ងន់បានផងដែរ។

2/ ចេក

Maxresdefault

ចេក ជាប្រភេទផ្លែឈើ ដែលពេញនិយមនៅក្នុងសកលលោក វាផ្ទុកកាបូនអ៊ីត្រាត 23% ក្នុងនេះ ភាគច្រើនជាទម្រង់ starches និងស្ករងាយ។ ចំពោះ ចេកដែលមិនទាន់ទុំ វាផ្ទុកច្រើនដោយ ជាតិម្ស៉ៅ (Starches) ដែលវានឹងបម្លែងទៅជាស្ករងាយ នៅពេលដែលចេកនោះទុំ ហើយប្តូរពណ៌សម្បកទៅជាលឿង។ ចេកសម្បូរទៅដោយ ប៉ូតាស្យូម វីតាមីន B6 វីតាមីន C ដែលវាសុទ្ធសឹងជាសារធាតុដែលរាងកាយរបស់យើងត្រូវការ ម្យ៉ាងទៀតចេកក៏អាចជួយសម្រួលដល់សម្ពាធឈាមរបស់យើង ព្រមទាំងបង្កើនសុខភាពបេះដូង។

3/ ដំឡូងជ្វា

Batat Koren 84911226213982_small11

ដំឡូងជ្វា ជាប្រភេទអាហារដែលមានរសជាតិឆ្ញាញ់ ព្រមទាំងសម្បូរទៅដោយ សារធាតុចិញ្ចឹម ដំឡូនជ្វាឆ្អិន វាផ្ទុកកាបូអ៊ីត្រាត 18%-21% ដែលក្នុងនេះភាគច្រើនជាជាតិម្សៅ (starch) ស្ករ និងជាតិសរសៃ។ ដំឡូងជ្វាក៏មានផ្ទុកផងដែរនូវវីតាមីន A ដែលជាប្រភេទ beta carotene ព្រមទាំងវីតាមីន C និងប៉ូតាស្យូម។

4/ ឆៃថាវក្រហម

Rode_biet

ឆៃថាវក្រហម ជាប្រភេទបន្លែម៉ើម ហើយវាផ្ទុកកាបូនអ៊ីត្រាត ពី 8%-10% ជាភាគច្រើន ជាស្ករ និងជាតិសរសៃ។ វាក៏សម្បូរផងដែរនូវ វីតាមីន ជាតិរ៉ែ និងប្រភេទសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ព្រមទាំងសារធាតុរុក្ខជាតិដែលមានប្រយោជន៍ដល់សុខភាពរបស់យើង។ ទឹកឆៃថាវក្រហម សម្បូរទៅដោយ សារធាតុនីត្រាត អសរីរាង្គ ដែលជាទូទៅ គឺប្រើដើម្បី បង្កើនថាមពល អំឡុងពេល លំហាត់ប្រាណ។

5/ ក្រូច

ក្រូចជាផ្លែឈើ ដែលសម្បូរទៅដោយវីតាមីនC តែ វាក៏សម្បូរដែរនូវកាបូនអ៊ីត្រាត ដោយ ក្រូចមួយផ្លែវាផ្ទុក 11.8% ដែលច្រើនជាប្រភេទ ជាតិសរសៃ ក្រៅពីនេះ វាក៏មានផ្ទុកផងដែរនូវវីតាមីន B និងប៉ូតាស្យូម ព្រមទាំង citric acid ដែលវាដើរតួរនាទីជាសារធាតុប្រឆាំងនឹងអុកស៊ីកម្ម ជំនួយដល់សុខភាពយើងឱ្យមានភាពរឹងមាំ។

79e0df006fd60ea0

6/ ក្រូចឃ្វិច

ក្រូចឃ្វិច វាក៏ជាផ្លែឈើដែលផ្ទុកទៅដោយកាបូនអ៊ីត្រាត ដែលវាផ្ទុកដល់ទៅ 9% ព្រមទាំង សម្បូរពពួកវីតាមីន និងធាតុរ៉ែសំខាន់ៗសម្រាប់ទ្រទ្រង់សុខភាពរបស់យើង។ ការទទួលទាន ក្រូចឃ្វិច វាក៏ជួយបង្កាការកើនទម្ងន់ និងជំនួយដល់ អាំងស៊ុយលីនឱ្យដំណើរការបានល្អដែរ។

7/ ប៉ោម

38cd7a1966fc16e378976be3b26ed8616187b353

ប៉ោម ជាផ្លែឈើដែលពេញនិយមនៅជុំវិញពិភពលោក វាជាផ្លែឈើដែលងាយស្រួលរកទិញ ព្រមទាំងមានសារៈប្រយោជន៍ផ្នែកសុខភាពជាច្រើន។ ប៉ោម មានផ្ទុកកាបូនអ៊ីត្រាត ចន្លោះ 13-15% វាក៏មានផ្ទុកវីតាមីនជាច្រើនប្រភេទ ព្រមទាំងជាតិរ៉ែដទៃទៀត។ ការទទួលទានប៉ោមជារៀងរាល់ថ្ងៃ វាជួយធ្វើឱ្យសុខភាពរបស់យើងមានលំនឹង ព្រមទាំងជួយដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់យើងបានថែមទៀត។

8/ kidney beans

Kidney Beans Organic_640x640

Kidney beans ជាប្រភេទ សណ្តែកដែលល្អសម្រាប់សុខភាព kidney beans ឆ្អិនវាផ្ទុកកាបូនអ៊ីត្រាត ដល់ទៅ 22.8% ដែលភាគច្រើនជា starches និងជាតិសរសៃ ហើយវាក៏សម្បូរប្រូតេអ៊ីនផងដែរ។ kidney beans វាសម្បូរទៅដោយវីតាមីនជាច្រើន ព្រមទាំងជាតិរ៉ែ និងសារធាតុរុក្ខជាតិ ដែលល្អសម្រាប់សុខភាព។ តែគួរដឹងថា ការបរិភោគ kidney ឆៅ ឬចម្អិនមិនបានឆ្អិនល្អ វាអាចធ្វើឱ្យអ្នកពុលបាន៕

អត្ថបទ ៖ ​Mythical Bird/Knongsrok