បើចង់អាយុវែង កុំមើលរំលងគុណប្រយោជន៍ «រមៀត» បរិភោគត្រឹមត្រូវនឹងជួយបង្ការជំងឺបានច្រើនលើសពីការរំពឹងទុក

“រមៀត” (Turmeric) ជាឱសថនៅក្នុងផ្ទះបាយដែលប្រជាជនខ្មែរស្គាល់ច្បាស់ថា វាសំបូរទៅដោយវីតាមីននិងសារធាតុរ៉ែជាច្រើនប្រភេទ។ រមៀតត្រូវបានគេនិយមប្រើសម្រាប់ផ្សំជាមួយអាហារ ដោយសារតែវាមានពណ៌និងមានក្លិនឈ្ងុយ។ រមៀតត្រូវបានចាត់ថ្នាក់ជាឱសថធម្មជាតិ ដែលមានលក្ខណៈបង្ការនិងព្យាបាល។ បច្ចុប្បន្នតាមបណ្តាអង្គការឱសថនានាបានហៅរមៀតថាជា "ឱសថធម្មជាតិដ៏អស្ចារ្យ"។

Curcuma

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងនាំអារម្មណ៍បងប្អូន ទៅស្វែងយល់ឱ្យកាន់តែច្បាស់អំពីឱសថនេះ បន្ទាប់មកបងប្អូននឹងដឹងថារមៀតដែលនៅក្បែរខ្លួនយើង មានប្រយោជន៍លើសពីការគិតទៅទៀត ។

១០ គុណប្រយោជន៍របស់រមៀតស្ងួត

រមៀតមានផ្ទុកសារធាតុ curcuminoids វាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយកាត់បន្ថយការរលាក និងកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម ។ បច្ចុប្បន្នរមៀតត្រូវបាននាំយកមកប្រើយ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មអាហារនិងឱសថ ដែលវាមានអត្ថប្រយោជន៍និងលក្ខណៈសម្បត្តិដូចខាងក្រោម ៖

AHR0cHM6Ly9zLmlzYW5vb2suY29tL2hlLzAvdWQvNC8yNDY5MS82X2VkaXQuanBn

1. ការបន្សាបជាតិពុលនៅក្នុងថ្លើម ៖ រមៀតមានលក្ខណៈសម្បត្តិដែលជួយបន្សាបជាតិពុលនៅក្នុងថ្លើម ដោយសារវាមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺថ្លើម ។ តាមរយៈការពិសោធន៍ប្រើប្រាស់រមៀតក្នុងការព្យាបាលជំងឺក្រិនថ្លើមនៅសត្វកណ្តុរ លទ្ធផលបានបង្ហាញថារោគសញ្ញាមិនមានការរីករាលដាលបន្ថែមទេ ទន្ទឹមនឹងនោះរមៀតត្រូវបានគេប្រើជាឱសថបុរាណដែលជួយស្តារសុខភាពនិងបន្សាបជាតិពុលក្នុងថ្លើមផងដែរ ។

2. ព្យាបាលជំងឺស្បែករ៉ាំរ៉ៃ៖ រមៀតត្រូវបានប្រើដើម្បីព្យាបាលជំងឺទាក់ទងនឹងស្បែក ដូចជារោគកន្ទួលរមាស់, ស្រែង, បន្ទាលត្អាក, ជម្ងឺរលាកស្បែក,ស្បែកងាយប្រតិកម្មអាលែហ្សី ជាដើម។ ដើមឡើយប្រជាជនខ្មែរបានប្រើរមៀតស្រស់កិនយ៉ាងហ្មត់ មុននឹងយកមកលាបលើស្បែកដែលរមាស់ ប៉ុន្តែសព្វថ្ងៃបងប្អូនអាចប្រើម្សៅរមៀតលាយជាមួយទឹកឬប្រេងដូង លាបទៅលើស្បែកដែលរមាស់បាន ។

3. ព្យាបាលអាការៈរាគរូស៖ សម្រាប់បងប្អូនដែលបរិភោគអាហារមិនស្អាតហើយបណ្តាលឱ្យរាគរូស អាចរករមៀតនៅក្នុងផ្ទះបាយមកប្រើជាថ្នាំបាន ។ ដោយនាំយករមៀតមួយមើម មកលាងទឹកឱ្យស្អាត បកសំបកចេញនិងកាត់ជាបំណែកតូចៗ ហើយយកបុកជាមួយទឹកបន្តិចបន្តួច បន្ទាប់មកច្របាច់យកតែទឹក ១ ពែង ហើយផឹកចំនួន ២ ស្លាបព្រា ក្នុងពេលតែមួយ ដើម្បីជួយឱ្យប្រព័ន្ធរំលាយអាហារមានតុល្យភាពល្អ ។

4. ព្យាបាលជំងឺដំបៅក្រពះ៖ រមៀតមានប្រសិទ្ធិភាពក្នុងការព្យាបាលការរលាក ដូច្នេះវាអាចជួយព្យាបាលជំងឺដំបៅក្រពះឱ្យជាសះស្បើយបាន ។ លើសពីនេះទៀតប្រសិនបើបងប្អូនបរិភោគរមៀតលាយជាមួយទឹកឃ្មុំ វានឹងជួយបំបាត់អាការៈចុក សៀត និងណែនក្នុងពោះបាន។ រមៀតត្រូវបានគេហៅថាឱសថដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកបរិភោគ ទាំងជាលក្ខណៈអាហារ និងថ្នាំព្យាបាល ។

5. ជួយឱ្យសម្រស់ក្មេងជាងវ័យ៖ ព្រោះរមៀតមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម វាត្រូវបានគេយកមកធ្វើជាអាហារបំប៉នរាងកាយ, ការពារជំងឺ, ការពារការចុះខ្សោយនៃកោសិកា និងការពាររាងកាយពីការចុះខ្សោយទៅតាមវ័យទៀតផង ។

6. ព្យាបាលជំងឺឬសដូងបាត៖ សំរាប់អ្នកដែលមានជំងឺឬសដូងបាតនិងដំបៅ អ្នកជំងឺអាចប្រើម្សៅរមៀតលាបនៅត្រង់ចំណុចឬសដូងបាត វានឹងជួយព្យាបាលមុខរបួសឱ្យស្ងួត និងឆាប់ជាសះស្បើយ ព្រោះរមៀតនឹងកាត់បន្ថយការរលាក ជួយសំលាប់មេរោគ ជុំវិញមុខរបួសបានយ៉ាងមានប្រសិទ្ធភាព។

7. ព្យាបាលពិសរបស់សត្វល្អិតទិច៖ ប្រសិនបើបងប្អូនសត្វល្អិតទិច ឬខាំ បងប្អូនអាចប្រើម្សៅរមៀតលាយជាមួយប្រេងដូង ហើយនាំយកទៅកូរលើភ្លើង នោះបងប្អូមនឹងទទួលបានប្រេងម៉ាស្សាសម្រាប់លាបស្នាមកន្ទួលរមាស់ដោយសារសត្វល្អិតទិច ឬនាំយកម្សៅរមៀតទៅលាយជាមួយទឹកកំបោរដើម្បីបិទមុខរបួសក៏បានដែរ ។

8. ការពារការរលាកសន្លាក់ជង្គង់របស់មនុស្សចាស់៖ រមៀតអាចប្រើដើម្បីព្យាបាលជំងឺរឹងសន្លាក់, ការឈឺចាប់ក្នុងសន្លាក់ជង្គង់ ដែលកើតឡើងទៅតាមវ័យ ឬអាកប្បកិរិយាប្រចាំថ្ងៃ មិនតែប៉ុណ្ណោះរមៀតអាចជួយបំបាត់ការឈឺចាប់នៃជំងឺរលាកសន្លាក់ឆ្អឹងបានផងដែរ។

9. កាត់បន្ថយកម្រិតជាតិខ្លាញ់នៅក្នុងឈាម ៖ រមៀតមានសារធាតុ phytosterols ដែលវាអាចជួយទប់ស្កាត់កូលេស្តេរ៉ុល និងមានប្រសិទ្ធិភាពកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ការពារហានិភ័យនៃជំងឺស្ទះសរសៃឈាមនិងជំងឺបេះដូងបាន។

10. ពង្រឹងប្រព័ន្ធភាពស៊ាំ៖ រមៀតអាចជួយធ្វើឱ្យរាងកាយមានតុល្យភាពនិងបង្កើតប្រព័ន្ធភាពស៊ាំ ជាពិសេសនាពេលបច្ចុប្បន្ននេះដោយសារបញ្ហានៃធូលី PM 2.5 វាអាចបង្កផលប៉ះពាល់ដល់រាងកាយឱ្យងាយប្រត្តិកម្ម ដូច្នេះរមៀតអាចជួយពង្រឹងសុខភាពរាងកាយប្រឆាំងនឹងសារធាតុពុលបានផងដែរ ៕

Fresh Turmeric With Extract In A Glass Over White Background

ប្រភព៖ Kapook