មនុស្សស្រីមុនរៀបការចូរគិតឱ្យច្បាស់ រៀបការវ័យម្ភៃក្រាស់ ចាស់ចិត្ត ចាស់គំនិត ទើបជីវិតគូសមប្រកប

មនុស្សស្រីឥឡូវ ខ្លះរៀបការ ក្មេងៗជ្រុល អាយុមិនដល់ម្ភៃត្រឹមត្រូវផងក៏រៀបការទៅហើយ ខ្លះទៀតរៀបការ ចាស់ៗជ្រុល អាយុចង់ដល់ សែ ហា ហើយទើបរៀបការ ជួនកាលក៏រៀបការ ខ្លាចគេថាទៀត ខ្លះ រៀបការតាមគេតាមឯង ឃើញគេSweet Sweet ក៏ចង់ដែរ តែវានៅតែមិនសមតាមចិត្ត ព្រោះបើអ្នករៀបការមិនគិត ចិត្តមិនទាន់រឹងប៉ឹង នឹងអាចទប់ជំហរគ្រួសារ ធ្វើម៉េចនឹងអាចមានក្ដីសុខ សុភមង្គលបានទៅ ...។

ខ្ញុំគិតថា មនុស្សម្នាក់ៗ គួរតែមានភាពជឿជាក់ឱ្យបានខ្ពស់ អំណត់អត់ធ្មត់ឱ្យបានខ្ពស់ ចេះរស់សម្របខ្លួន មាំមួន ចេះថែថួន ចេះបែងចែក វែកញែកខុសត្រូវ មានហេតុផលឱ្យបានច្រើន មានកាតព្វកិច្ច មានការងារឱ្យសក្តិសម ល្មមនឹងអាចផ្គត់ផ្គង់ មានវិន័យ របៀបរៀបរយអស់ហើយ ចាំសម្រេចចិត្តរៀបការ កុំឆាប់ពេក ហើយក៏កុំយូរពេក អ្នកត្រូវឱ្យច្បាស់លាស់ ប្រាកដប្រជា វានឹងមិនមានអ្វីជាវិប្បដិសារីទៅថ្ងៃក្រោយ ...។

101463414_695633204348153_6098621253893931628_o

មនុស្សស្រី កុំភ័យថាគ្មានអ្នកណាស្រលាញ់ ដរាបណា អ្នកបំពេញតម្លៃឱ្យជីវិតអ្នកបានពេញលេញហើយនោះ គឺមានតែប្រុសល្អៗ ឈរតម្រង់ជួរគ្នា ចង់បានអ្នក កុំទម្លាក់តម្លៃខ្លួនឯង ព្រោះតែភាពបែកឆ្វេង ចង់បានស្នេហា ដែលគ្មានភាពប្រាកដប្រជា ស្រលាញ់គ្នាត្រឹមមួយគ្រាពីរគ្រា តាមអារម្មណ៍ឆេវឆាវ តាមគេតាមឯងនោះឡើយ។

អ្នកជាអ្នកបង្កើត និងគ្រប់គ្រងស្នេហា កុំបណ្ដោយឱ្យស្នេហា បង្កើត ឬគ្រប់គ្រងអ្នក ... ពេលមួយ ដែលអ្នកមានឥទ្ធិពលលើស្នេហា នោះមានន័យថា អ្នករឹងមាំគ្រប់គ្រាន់ បើទោះជាគ្មានវាក៏គ្មានបញ្ហា ត្រូវចាំថា អ្នកមិនមែនរស់ ព្រោះស្នេហាទេ តែស្នេហារស់ព្រោះតែមានអ្នក ...៕

101725107_695634864347987_1922378627999871604_n

102287460_695634724348001_3763833121560306619_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ