ជាធម្មតា ដើម្បីទទួលបានសុខភាពល្អស្រ្តីមួយចំនួនតែងតែផ្ដោតសំខាន់ទៅលើរបបអាហាររៀងរាល់ថ្ងៃ ដោយបានប្រឹងប្រែងព្យាយាមស្វែងរកនូវអាហារសុខភាពក្នុងការយកមកបំពេញឲ្យរាងកាយកាន់តែរឹងមាំ នឹងចាកឆ្ងាយពីជំងឺនានា។ យ៉ាងណាមិញ ក្រៅពីអាហារក៏នៅមានផ្លែឈើ ៥ ប្រភេទដែលមានសារធាតុពិសេសៗជាច្រើន ល្អខ្លាំងណាស់សម្រាប់សុខភាព ដែលគ្រប់ស្ត្រីទាំងអស់គួរតែទទួលទានឱ្យបានទៀងទាត់ប្រចាំថ្ងៃ ដើម្បីរក្សាសុខភាព និងការពារជំងឺផ្សេងៗ។
ផ្លែស្រកានាគ
ផ្លែស្រកានាគ ជាផ្លែឈើឆ្ងាញ់ មានជីវជាតិ តម្លៃថោក ល្អខ្លាំងណាស់សម្រាប់សុខភាពស្ត្រី។ ផ្លែស្រកានាគ មានផ្ទុកនូវវីតាមីនជាច្រើន ដែលមានប្រសិទ្ធភាពក្នុងការជម្រះកំដៅ បន្សាបជាតិពុល និងធ្វើឱ្យស្បែកស្រស់ស្អាតទ្វេឡើង។ ជាពិសេស ផ្លែឈើនេះក៏ជួយការពារក្រពះ គាំទ្រដល់ដំណើរការរលូននៃប្រព័ន្ធរំលាយអាហារ ជួយកម្ចាត់ជាតិពុល និងកាកសំណល់បានល្អប្រសើរ។
ទំពាំងបាយជូ
ទំពាំងបាយជូរ មានវីតាមីន និងសារធាតុរ៉ែជាច្រើនដែលល្អសម្រាប់សុខភាព ដោយសម្បកទំពាំងបាយជូមានផ្ទុកសារធាតុ Anthocyanins ដែលមានឥទ្ធិពលប្រឆាំងនឹងភាពអស់កម្លាំង និងប្រឆាំងអុកស៊ីតកម្ម។ ការទទួលទានទំពាំងបាយជូរជាប្រចាំនឹងជួយពន្យឺតដំណើរការនៃភាពចាស់ ជួយសម្អាតស្បូនបានយ៉ាងមានប្រសិទ្ធភាពផងដែរ។
ចេក
ចេក មិនត្រឹមតែមានឥទ្ធិពលជាថ្នាំបញ្ចុះទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអត្ថប្រយោជន៍សុខភាពជាច្រើនទៀត។ ចេកមានជាតិសរសៃច្រើន ដែលជួយជំរុញចលនាពោះវៀន ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹមនៅក្នុងប្រព័ន្ធរំលាយអាហារ។ ជាពិសេស អ្នកដែលឧស្សាហ៍ទល់លាមក គួរតែញ៉ាំផ្លែចេកដើម្បីបញ្ចុះលាមក។ ម្យ៉ាំងទៀត ប្រសិនបើរាងកាយប្រមូលផ្តុំជាតិពុលច្រើន ផ្លែចេកក៏ជាអាហារដ៏ល្អមួយដែរ ជួយជំរុញការកម្ចាត់ជាតិពុលចេញពីរាងកាយ។
ផ្លែក្រូច
ក្រូច សម្បូរទៅដោយវីតាមីន C ដែលមានប្រសិទ្ធភាពខ្លាំងក្នុងការជួយពង្រឹងភាពធន់ ប្រឆាំងអុកស៊ីតកម្ម ធ្វើអោយស្បែកសស្រស់ថ្លា។ ហើយនេះក៏ជាផ្លែឈើដ៏ល្អសម្រាប់សុខភាព និងសម្រស់របស់ស្ត្រី ដោយសារសារធាតុមួយចំនួននៅក្នុងផ្លែក្រូច បានជួយឱ្យរាងកាយបញ្ចេញជាតិពុល ការពារសុខភាពនៃប្រព័ន្ធរំលាយអាហារ។
ផ្លែបឺរ
ផ្លែបឺរ មានផ្ទុកនូវជាតិខ្លាញ់ flax ដ៏រឹងមាំជាច្រើន ដែលមានប្រសិទ្ធភាពការពារជំងឺបេះដូង ប្រឆាំងមហារីក និងមានប្រសិទ្ធភាពបំបាត់ការឈឺចាប់បានយ៉ាងល្អ។ សម្រាប់ស្ត្រី អូមេហ្គា ៣ នៅក្នុងផ្លែបឺរនឹងកាត់បន្ថយការសម្ងាត់នៃសារធាតុមួយចំនួនដែលបណ្តាលឱ្យមានការកន្ត្រាក់ស្បូន កាត់បន្ថយការឈឺពោះ។ លើសពីនេះ ផ្លែបឺរក៏សម្បូរទៅដោយវីតាមីន C ដែលជួយការពារមិនឲ្យកើតដុំសាច់ក្នុងស្បូន៕
ប្រភព៖ បរទេស