តើមានលក្ខណៈបែបណាខ្លះ ដែលអាចបញ្ជាក់ថា ជោគវាសនាជីវិតរបស់អ្នកជាអ្នកមាន ឬ ក្រ សុខសប្បាយ ឬកើតទុក្ខ? តោះ! មកស្វែងយល់ទាំងអស់គ្នា៖
១. ភ្នែកធំ រោមភ្នែកកោង ចិញ្ចើមវែង
ស្ត្រីដែលមានលក្ខណៈទាំងអស់នេះ ត្រូវបានគេនិយាយថា មានភាពរលូនក្នុងកិច្ចការស្នេហា។ ភ្នែកធំនឹងមានជីវិតពោរពេញដោយភាពទាក់ទាញ រោមចិញ្ចើមវែង ជានិមិត្តរូបនៃការផ្លាស់ប្តូរមិត្តភាព។ ជាពិសេស បុរសភាគច្រើនងាយដាក់ចិត្តស្រលាញ់នារីដែលមានចរិតបែបនេះណាស់។ មិនតែប៉ុណ្ណោះ នារីដែលមានមន្តស្នេហ៍ទាំងនេះ នឹងមានឱកាសជួបជាមួយបុរសល្អទាំងនិស្ស័យ និងការងារ ព្រោះដោយសារអ្នកពីរមានភាពទាក់ទាញ និងពោរពេញដោយថាមពល។
២. ត្រចៀកធំ
មនុស្សស្រីប្រភេទនេះច្រើនតែងាយនឹងមានអារម្មណ៍ខុសឆ្គង ដោយមិនអាចកំណត់អារម្មណ៍របស់ខ្លួនបានទេ ហេតុដូច្នេះ បានជាស្នេហាងាយនឹងមានអារម្មណ៍មិនស្ថិតស្ថេរនិងមិនមានសុវត្ថិភាព ហើយក៏តែងតែមានអារម្មណ៍ថា ត្រូវគេបោក និងក្បត់ ជានិច្ច។
៣. ថ្ពាល់ធំល្មម
តាមនរវិទ្យា ថ្ពាល់ទាំងពីររបស់ស្ត្រីតំណាងឱ្យការលើកទឹកចិត្តចំពោះស្វាមី ដូច្នេះឆ្អឹងថ្ពាល់របស់ស្ត្រីមិនគួរខ្ពស់ពេកនោះទេ។ ជារឿងសំខាន់ ស្រី្តដែលមានថ្ពាល់ខ្ពស់ល្មម នឹងមានទំនួលខុសត្រូវ ជាខ្នងបង្អែករឹងមាំសម្រាប់ស្វាមី ដែលអាចធ្វើឲ្យគ្រួសារមានជីវិតសុខស្រួល និងសុភមង្គលនៅក្នុងផ្ទះ។
៤. ចង្កាក្រាស់
ស្រ្តីដែលមានចង្កាកាន់តែក្រាស់ នោះមានន័យថា លុយ និងសម្ភារៈហូរចូលកាន់តែច្រើន ហើយស្រ្តីដែលមានចង្កាពីរក៏ត្រូវបានគេកំណត់ថា មានសំណាង និងអាចក្លាយជាអ្នកមាន។ ជាពិសេសស្ត្រីមានចង្កាព្រែក នៅពេលដែលមានជីវភាពធូរធារនឹងជួយស្វាមីបានច្រើនក្នុងការងារក៏ដូចជាការស្រលាញ់គ្រួសារ នាំសំណាងច្រើនដល់អ្នកជុំវិញខ្លួន៕
ប្រភព៖ បរទេស