ផ្លែគុយ ផ្លែឈើរសជាតិជូរញ៉ាំលេងសោះ តែគុណប្រយោជន៍មិនធម្មតា

ផ្លែគុយ ត្រូវបានប្រជាជនខ្មែរនិយមទទួលទានលេង និងជាម្ជូរផងដែរ ហើយវាជាប្រភេទផ្លែឈើព្រៃដ៏ពេញនិយមផងដែរ។ ដោយ គុយជារុក្ខជាតិវល្លិ មានឈ្មោះជាភាសាអន្តរជាតិថា Willugbeia edulis (Apocynaceae) មានផ្លែហូបបានមានរសជាតិជូរអែម តែមានរសជាតិជូរច្រើនជាងផ្អែម។

274708753_5587485164601936_2974810992286681628_n

តាមវេជ្ជសាស្រ្តបុរាណខ្មែរ បានឱ្យដឹងថា គុយ គេប្រើដើមរបស់វាព្យាបាលរាគមួល ជំងឺថ្លើម និង បូស ហើយការសិក្សារបស់ជនជាតិអាមេរិចលោក Taylor Walker ក្នុងឆ្នាំ២០១៦លើភ្នំគូលែនប្រជាជនក៏ប្រើវាធ្វើជាឱសថព្យាបាលជំងឺគ្រុនចាញ់ ប៉ូវកម្លាំង រលាកក្រពះ និង សម្រួលចរន្តឈាមក្នុងរាងកាយដែរ។

274755197_5587485191268600_6333914498909090044_n

275050987_481336380374344_3131249967664968913_n

ការស្រាវជ្រាវបែបរុក្ខគីមី និងឱសថវិទ្យា រកឃើញថាមានសារធាតុជាច្រើនក្នុងក្រុម Tannin, Flavonoid, Saponin, Gum & Carbohydrate, Alkaloid, Reducing sugar, Terpenoid។ ការសិក្សានៅប្រទេសបង់ក្លាដេសបានរកឃើញថាស្លឹក និងសំបកដើមរបស់វាមានសកម្មភាពបំបាត់ការឈឺចាប់ (analgesic activity)។

159175210_2580135692290923_3355384435138743799_n

191224807_2875955586066333_7244117535581699137_n

វាត្រូវបានគេពណ៌នាជាលើកដំបូងក្នុងឆ្នាំ 1814 ក្នុងឯកសារវិទ្យាសាស្រ្តមួយឈ្មោះថា Hortus Bengalensis : or, A catalogue of the plants growing in the ... Botanic Garden at Calcutta។

ក្រៅពីប្រទេសកម្ពុជាយើង វៀតណាម ថៃ ឡាវ ម៉ាឡេស៊ី ភូមា រុក្ខជាតិនេះមានដុះនៅប្រទេសផ្សេងទៀតអាស៊ីខាងកើត ដូចជាឥណ្ឌា និងបង់ក្លាដេស តែនៅប្រទេសបង់ក្លាដេសរុក្ខជាតិនេះផ្កាពីខែឧសភាដល់ខែធ្នូ ប៉ុន្តែនៅប្រទេសយើងមិនចឹងទេឥឡូវមានផ្លែហូបបាត់ទៅហើយ ព្រោះលក្ខខណ្ឌភូមិសាស្រ្តនៃការដុះមិនដុះគ្នា៕

275053304_332939618775505_9055507425293550621_n

92579805_2843736739074778_6617961887743082496_n

ប្រភព៖ សិប្បកម្មកែច្នៃផលិតផលធម្មជាតិដារីប្រាដ័រ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក