ដឹងត្រឹមប៉ុន្មានចំណុចសំខាន់ៗនេះ ធានាអ្នកនឹងទទួលបានក្លិនក្រអូបធម្មជាតិ ដោយមិនបាច់ចំណាយលុយច្រើន

រាល់ពេលរដូវក្ដៅមកដល់ ក្លិនខ្លួននឹងក្លាយជាកង្វល់របស់មនុស្សជាច្រើនដោយសារអាកាសធាតុកាន់តែក្តៅ រាងកាយកាន់តែបែកញើស។ ប៉ុន្តែទោះបីជាបែកញើសខ្លាំងមានក្លិនមិនល្អ ហើយមិនអាចបំបាត់វាចេញបានទាំងស្រុងក៏ដោយ ក៏នៅតែអាចគ្រប់គ្រងក្លិនក្រអូបចេញពីរាងកាយបានក្នុងកម្រិតខ្លះដែរ។

ជាធម្មតា ក្លិនតាមដងខ្លួនមនុស្សម្នាក់ៗតែងតែចេញមកពីតំបន់ខាងក្រោម៖ ក្លៀក ជើង តំបន់ដែលមានសក់ និងរោមច្រើន ផ្ចិត ខាងក្រោយត្រចៀក តំបន់ឯកជនដូចជាក្រលៀន និងរន្ធគូថ ធ្មេញ ជាដើម។

*មូលហេតុដែលរាងកាយមិនមានក្លិនធម្មជាតិ៖ មានកត្តាជាច្រើនបានកំណត់ក្លិនខ្លួន ដែលបានរួមបញ្ចូលទាំងជំងឺ។ មួយវិញទៀត ប្រសិនបើអ្នកមានកង្វះស័ង្កសី ពិតណាស់ក្លិនខ្លួនរបស់អ្នកនឹងមិនល្អឡើយ ជាពិសេសក៏អាចបណ្ដាលមកពីមានជំងឺនៃតម្រងនោមនិងថ្លើម (សរីរាង្គខាងក្នុងដែលទទួលខុសត្រូវចំពោះការបន្សាបជាតិពុល) ផងដែរ។ លើសពីនេះ បើអ្នកមានអារម្មណ៍ថា ញើសរបស់អ្នកតែងតែមានក្លិនដូចត្រីសមុទ្រ អ្នកអាចមាន TMAU ដែលជាជំងឺហ្សែន នឹងធ្វើឲ្យរាងកាយបាត់បង់សមត្ថភាពក្នុងការស្រូបយកសារធាតុ Trimethylamine ក្នុងអាហារ។

*វិធីការពារក្លិនខ្លួនមិនល្អ៖

– ងូត​ទឹក​ជា​រៀង​រាល់​ថ្ងៃដើម្បី​បំបាត់​ញើស​ដែល​ជាប់​ខ្លួន។

-ប្រើសាប៊ូដើម្បីកម្ចាត់បាក់តេរីបង្កក្លិនក្នុងតំបន់ជិតស្និទ្ធ។

- សម្ងួតរាងកាយរបស់អ្នកបន្ទាប់ពីងូតទឹក ព្រោះស្បែកស្ងួតនឹងបង្កការលំបាកដល់បាក់តេរីដែលបណ្តាលឱ្យមានក្លិនស្អុយ។

- ប្រើរំយោលក្រោមក្លៀក ដើម្បីគ្រប់គ្រងបរិមាណញើសដែលហូរចេញពីក្លៀក។ ប្រសិនបើអ្នកបែកញើសនៅតំបន់ផ្សេងទៀតដូចជា ភ្លៅកណ្តាល ដើមទ្រូង ជាដើម អ្នកអាចប្រើស្ព្រាយបាញ់បំបាត់ក្លិនសម្រាប់តំបន់ទាំងនេះក៏បាន។

- បោកខោអាវឱ្យបានទៀងទាត់។

- ហាម​ជក់បារី

*បន្លែ ផ្លែឈើ ដែលអ្នកគួរទទួលទាន៖

អាហារទាំងនេះសម្បូរទៅដោយសារធាតុ carotenoids ដែលជាក្រុមនៃសារធាតុពណ៌រុក្ខជាតិធម្មជាតិ រួមមាន beta-carotene (pro-vitamin A) និង lycopene ។ ផ្លែឈើ និងបន្លែទាំងអស់នេះ ក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មដជួយការពាររាងកាយពីរ៉ាឌីកាល់សេរី។

*ទទួលទានសាច់ក្រហម និងគ្រឿងទេសខ្លាំង ក្នុងកម្រិតមធ្យម៖

អ្នក​គួរតែ​ញ៉ាំ​អាហារ​សម្បូរ​ប្រូតេអ៊ីន​ដូចជា ស៊ុត តៅហ៊ូ និង​សាច់ ដែលមានសមត្ថភាពជួយឲ្យរាងកាយមានក្លិនល្អស្រស់ស្រាយ ហើយពិរុទ្ធជនដែលបណ្តាលឱ្យមានក្លិនខ្លួនខ្លាំងគឺគ្រឿងទេសខ្លាំងបំផុតដូចជា ខ្ទឹមបារាំង ខ្ទឹមស។

ប្រភព៖ បរទេស