កំហុសឆ្គង ៥ យ៉ាង ពេលទទួលទានក្រូចថ្លុងប៉ះពាល់សុខភាពធ្ងន់ធ្ងរ តែមនុស្សជាច្រើននៅតែធ្វើដោយមិនដឹងខ្លួន

ខាងក្រោម​នេះ​ ជា​ចំណុច​សំខាន់ចំនួន ៥ យ៉ាង ដែលអ្នកទាំងអស់គ្នាគួរតែ​ចៀសវាង​ពេល​ទទួលទាន​ក្រូចថ្លុង ដើម្បី​កុំឲ្យរាងកាយប្រឈមជាមួយ​ជំងឺ និង​បង្កគ្រោះថ្នាក់​កាន់តែធ្ងន់ធ្ងរ​៖

ញ៉ាំនៅពេលឃ្លាន

ក្រូចថ្លុងមានបរិមាណអាស៊ីតច្រើនបើ​ញ៉ាំ​ពេល​ពោះ​ទទេ វា​នឹង​ប៉ះពាល់​ដល់​ក្រពះ ជាពិសេស​អ្នក​ដែល​កំពុងអនុវត្ត​វិធី​សម្រក​ទម្ងន់​​។ ហេតុនេះ ពេលវេលាដ៏ល្អបំផុតក្នុងការញ៉ាំផ្លែក្រូចថ្លុង គឺបន្ទាប់ពីញ៉ាំបាយរួច ឬបានញ៉ាំអ្វីបន្តិចនៅក្នុងក្រពះ ក្រូចថ្លុងនឹងជំរុញប្រសិទ្ធភាពនៃការកែលម្អការរំលាយអាហារ នឹងជយយកំណត់ការកើនឡើងនៃកូលេស្តេរ៉ុលក្នុងឈាមផងដែរ។

កុំបរិភោគជាមួយការ៉ុតនិងត្រសក់

ការ៉ុត និងត្រសក់ មិនគួរទទួលទានជាមួយក្រូចថ្លុងទេព្រោះបើអ្នក​ទទួលទាន​ជាមួយគ្នា វា​នឹង​បាត់បង់​តម្លៃ​អាហារូបត្ថម្ភ​នៃ​វីតាមីន C នៅក្នុង​ក្រូចថ្លុង​ជាក់ជាមិនខាន។

កុំញ៉ាំនៅពេលប្រើថ្នាំ

ប្រសិនបើអ្នកកំពុងលេបថ្នាំអាឡែកហ្សី គួរតែកុំញ៉ាំ និងផឹកទឹកក្រូចថ្លុងជាដាច់ខាត ព្រោះវាអាចបណ្ដាលឪ្យឈឺក្បាលស្រាល ញ័របេះដូង បង្កគ្រោះថ្នាក់រហូតបណ្តាលឲ្យស្លាប់ភ្លាមៗបាន។ ជាពិសេស នៅពេលដែលអ្នកទទួលទាន ក្រូចថ្លុងជាមួយគ្រឿងផ្សំមួយចំនួនដូចជា៖  Cyclosporine, ជាតិកាហ្វេអ៊ីន, កាល់ស្យូមប្រឆាំងអុកស៊ីតកម្ម, Cisapride, ងាយបង្កផលប៉ះពាល់ដល់សុខភាព។

កុំញ៉ាំនៅពេលអ្នកមានជំងឺពិបាករំលាយអាហារ

ប្រសិនបើអ្នកមានជំងឺរាគហើយ​ទទួលទានក្រូចថ្លុងនោះនឹងធ្វើឲ្យជំងឺអ្នក​កាន់តែ​ធ្ងន់ធ្ងរ។ ដូច្នេះ​ហើយ​បើ​អ្នកមានសភាព​ខ្សោយ ​មិន​គួរ​ញ៉ាំ​ក្រូចថ្លុង​ច្រើន​ពេកឡើយ​ ព្រោះអាចមាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ ​នឹង​ធ្វើ​ឱ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ។

មួយវិញទៀត ក្នុងផ្លែក្រូចថ្លុងមានផ្ទុកនូវជាតិសរសៃ និងវីតាមីន C យ៉ាងច្រើន អ្នកដែលមានដំបៅក្រពះ ដំបៅ duodenal ឬរលាកលំពែង មិនគួរទទួលទានផ្លែក្រូចថ្លុងទេ ព្រោះអាចបង្កើនជាតិអាស៊ីតក្នុងក្រពះ បណ្តាលឲ្យក្រហាយទ្រូង និងធ្វើឱ្យដំបៅកាន់យ៉ាប់លើសដើម។

កុំញ៉ាំក្រូចថ្លុងជាមួយថ្លើមជ្រូក

ថ្លើមជ្រូកមានជាតិទង់ដែង ជាតិដែក ស័ង្កសី ប្រសិនបើញាំផ្សំជាមួយវីតាមីន C ក្នុងផ្លែក្រូចថ្លុង នឹងបង្កើនល្បឿនអុកស៊ីតកម្មលោហៈ ហើយក្នុងពេលតែមួយអាចធ្វើឲ្យបាត់បង់តម្លៃអាហារូបត្ថម្ភពីកំណើតទៀតផង។

ប្រភព៖ បរទេស