ចាំបាច់ណាស់! ស្រ្តីក្រោយ ៣០ឆ្នាំ គួរញាំបន្លែ ៤ មុខនេះឲ្យបានច្រើន ដើម្បីជួយបង្កើតកូឡាជែនប្រឆាំង​ភាព​ចាស់មុនអាយុ

ខាងក្រោមនេះជាបន្លែ ៤ ប្រភេទដែលសម្បូរវីតាមីន សារធាតុរ៉ែជាច្រើន និងមានឥទ្ធីពលខ្ពស់ក្នុងការជួយបង្កើតកូឡាជែនឡើងវិញ ជួយកាត់បន្ថយភាពចាស់មុនអាយុ ជាពិសេសធ្វើឲ្យស្បែកសស្អាត ភ្លឺរលោង ដែលស្រ្តីវ័យលើស ៣០ ឆ្នាំ គួរតែទទួលទានឲ្យបានទៀតទាត់៖

សាឡាត់

នៅក្នុងសមាសភាពអាហារូបត្ថម្ភបង្ហាញថា សាឡាត់មានវីតាមីនជាច្រើនដែលល្អសម្រាប់សុខភាព ហើយមិនតែប៉ុណ្ណោះ សាឡាត់ក៏សម្បូរទៅដោយវីតាមីន A ដែលជំរុញការបង្កើតឡើងវិញនៃស្បែក និងវីតាមីន C ជួយការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡេ និងបន្ថយដំណើរការនៃភាពចាស់។ លើសពីនេះ  សាឡាត់ក៏មានជាតិសរសៃច្រើនផងដែរ ក្នុងការជួយបន្សាបជាតិពុលក្នុងរាងកាយ និងធ្វើឱ្យស្បែកមានសុខភាពល្អ។

ខាត់ណា

យោងតាមអ្នកជំនាញអាហារូបត្ថម្ភ និយាយថា ខាត់ណាត្រូវបានគេស្គាល់ថា ជាស្តេចបន្លែមួយប្រភេទ ព្រោះវាមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែលល្អខ្លាំងសម្រាប់រាងកាយ។ ជាពិសេស ខាត់ណាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយរាងកាយប្រឆាំងនឹងភាពចាស់ ជួយ​កម្ចាត់​ជាតិពុល និង​ពង្រឹង​ភាពស៊ាំ​។

ស្ពៃខ្មៅ

ស្ពៃខ្មៅត្រូវបានគេទទួលស្គាល់ថា ជាបន្លែដែលមានសារធាតុចិញ្ចឹមនិងកាឡូរីទាប ថែមទាំងមានផ្ទុកនូវវីតាមីន C និងបរិមាណក្លរ៉ូហ្វីលខ្ពស់ជាងបន្លែដទៃទៀត ក្នុងការជួយជំរុញការផលិតកូឡាជែនរបស់រាងកាយ។ លើសពីនេះ សមាសភាពនៃស្ពៃខ្មៅ ក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលមានប្រសិទ្ធភាពក្នុងការការពារជំងឺមហារីកយ៉ាងមានប្រសិទ្ធភាពផងដែរ។

ស្ពៃក្តោប

នៅក្នុងសមាសភាពសារធាតុចិញ្ចឹមនៃបន្លែស្ពៃក្តោប គឺជាបន្លែមានផ្ទុកនូវវីតាមីន C ខ្ពស់ ដែលជួយជំរុញការផលិតកូឡាជែន ល្អសម្រាប់រាងកាយ និងរក្សាស្បែកក្មេងជាងវ័យ និងសភ្លឺរលោង។ លើសពីនេះ អង់ស៊ីមពិសេស ក្នុងស្ពៃក្តោបត្រូវបានគេទទួលស្គាល់ថា មានឥទ្ធិពលពិសេសក្នុងការបន្សាបជាតិពុលលើថ្លើម។

ដូច្នេះហើយ ស្ត្រីដែលមានអាយុចាប់ពី ៣០ ឆ្នាំឡើងទៅ គួរទទួលទានស្ពៃក្តោបឱ្យបានទៀងទាត់ ដើម្បីជួយឱ្យរាងកាយកម្ចាត់ជាតិពុល និងការពារការកើតមុនយ៉ាងមានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ បន្លែស្ពៃក្តោបក៏ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានកាន់តែរលូន ការពារការទល់លាមក ជំងឺឬសដូងបាត មហារីកពោះវៀនធំ៕

ប្រភព៖ បរទេស