មិនគួរមើលរំលង! ផ្លែស្រកានាគ ផ្ដល់អត្ថប្រយោជន៍លើសលប់ដល់សុខភាព!!

មនុស្សជាច្រើនបានដឹងរួចមកហើយថាបន្លែ និងផ្លែឈើមានប្រយោជន៍ល្អណាស់សម្រាប់សុខភាព ហើយមានផ្លែឈើមួយចំនួនដែលត្រូវបានគេសរសើរថាជា superfoods ដែលល្អសម្រាប់ការញ៉ាំមានដូចជា ផ្លែឈើផ្កាយ ផ្លែទទឹម ឬផ្លែបឺរ និងផ្លែស្រកានាគជាដើម។

ថ្ងៃនេះ "ក្នុងស្រុក" នឹងបញ្ជាក់យ៉ាងច្បាស់ពីអត្ថប្រយោជន៍ដ៏លេចធ្លោរបស់ផ្លែស្រកានាគដែលមិនគួររំលង ដែលមិនថាតែកុមារ ឬមនុស្សពេញវ័យអាចញ៉ាំបានដូចគ្នា៖

ការគ្រប់គ្រងជាតិស្ករបានល្អ

ផ្លែស្រកានាគ ត្រូវបានគេស្គាល់ថា ជាផ្លែឈើមានជាតិសរសៃខ្ពស់ ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ក្នុងការជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ហើយស័ក្តិសមបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមជាពិសេស។ ប៉ុន្តែទោះជាយ៉ាងនេះក្តី យកល្អគួរតែស្ថិតក្រោមការណែនាំរបស់វេជ្ជបណ្ឌិត ព្រោះ​បើ​អ្នក​ញ៉ាំ​ច្រើន​ពេក វាក៏​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​យ៉ាង​គ្រោះថ្នាក់ផងដែរ។

បំបាត់ការឈឺសន្លាក់ កាត់បន្ថយការឈឺចាប់

ផ្លែស្រកានាគមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ជួយកាត់បន្ថយការរលាក និងការឈឺចាប់សន្លាក់ផ្សេងៗ។  មិនតែប៉ុណ្ណោះ ផ្លែស្រកានាគអាចយកធ្វើជាម៉ាសបិតមុខជួយកាត់បន្ថយស្នាមមុន ទទួលបានស្បែកស្អាតស្រស់ថ្លា។ ជាពិសេស ផ្លែ​ឈើ​នេះ ​​សម្បូរ​ទៅ​ដោយ​វីតាមីន C អាច​ជួយ​ការពារ​ការ​កើត​មុន និង​ធ្វើ​ឱ្យ​ស្បែក​មុខ​ទន់​រលោង​មាន​សំណើម កាត់​បន្ថយ​ស្នាម​ជ្រួញ​ដែល​កើត​ឡើង​មុន​អាយុ ហើយ​ប្រសិនបើ​អ្នក​ចង់បាន​លទ្ធផល​ល្អ​បំផុត អ្នក​ត្រូវ​លាប​មុខ​ជាមួយ​ផ្លែ​ស្រកានាគ​យ៉ាងហោចណាស់​ពីរដង​ក្នុង​មួយថ្ងៃ។

ល្អចំពោះសុខភាពបេះដូង

ផ្លែស្រកានាគ មានលក្ខណៈសម្បត្តិដ៏អស្ចារ្យមួយទៀត គឺកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាម និង​ជួយ​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​រាង​កាយ ហើយវា​ក៏​ជា​ផ្លែ​ឈើ​ដែល​ផ្ទុក​នូវ​ខ្លាញ់​ monounsaturated fats ដែលត្រូវបានគេចាត់ទុកថា ជាខ្លាញ់ដែលមានសុខភាពល្អផងដែរ។

កាត់បន្ថយភាពជ្រីវជ្រួញ

ទទួលទានផ្លែស្រកានាគដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មអាចធ្វើឱ្យស្បែកតឹងណែន និងមើលទៅក្មេងជាងវ័យ ដោយមិនចាំបាច់ពឹងផ្អែកលើក្រែមបំប៉ន។ រឹតតែល្អប្រសិនបើអ្នកលាយផ្លែស្រកានាគជាមួយទឹកឃ្មុំ ហើយលាបវាលើរបាំងមុខរបស់អ្នក ដើម្បីស្បែកសរលោងស្អាត លើសពីការរំពឹងទុក។

បង្កើនសកម្មភាពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម

រ៉ាឌីកាល់សេរីក្នុងរាងកាយគឺជាពិរុទ្ធជនសំខាន់អាចធ្វើឲ្យមានការការរលាក និងអាចបង្កឱ្យកោសិកាមហារីកនៅក្នុងខ្លួន។ ដូច្នេះ វាជាការល្អក្នុងការទទួលទានផ្លែស្រកានាគ ដោយសារផ្លែឈើនេះ មានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។

៧.ព្យាបាល​ការ​ក្អក​

ជំងឺក្អក​អាចបណ្ដាល​មក​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា ដែលជា​រោគ​សញ្ញា​គួរ​ឱ្យ​រំខាន​ណាស់​មែន​ទេ? ហេតុដូចនេះ ក្រៅ​ពី​ការ​ទទួល​ទាន​ថ្នាំ​តាម​វេជ្ជ​បញ្ជា​របស់​លោក​គ្រូ​ពេទ្យ​ អ្នកគួរតែទទួល​ទាន​ផ្លែ​ស្រកានាគ​ព្រោះវា​មាន​វីតាមីន C ខ្ពស់​ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយសម្រាលការឆ្លងមេរោគផ្លូវដង្ហើម។

ប្រភព៖ បរទេស