ការថែរក្សាស្បែកមានសារៈសំខាន់ណាស់សម្រាប់ស្ត្រី ព្រោះការមានស្បែកមុខស ម៉ត់រលោង គ្មានស្នាមអុជខ្មៅ នឹងធ្វើឱ្យមុខអ្នកមើលទៅមានមន្តស្នេហ៍។ ជាងនេះទៅទៀត ពេលលាបគ្រឿងសម្អាង អ្នកអាចបញ្ចេញស្បែកដោយភាពជឿជាក់។ ប៉ុន្តែនៅពេលដែលអាយុកាន់តែច្រើន យើងក៏ត្រូវប្រឈមមុខនឹងលក្ខខណ្ឌផ្សេងៗដែលប៉ះពាល់ដល់ស្បែក មិនថាពន្លឺព្រះអាទិត្យ ការបំពុល ភាពតានតឹង សុទ្ធតែជាមូលហេតុនៃស្បែកខ្មៅស្រអាប់។ បន្ទាប់មកមនុស្សជាច្រើនព្យាយាមស្វែងរកវិធីលឿនបំផុតដើម្បីធ្វើឱ្យស្បែកសទាំងវិធីធម្មជាតិ និងវិធីកែសម្ផស្សដោយវេជ្ជបណ្ឌិត។
ខាងក្រោមនេះជាវិធីសាស្ត្រងាយៗ ជួយធ្វើឲ្យស្បែកមុខស ស្រស់ថ្លា ដោយប្រើរយៈពេលខ្លីបំផុត៖
លាបក្រែមលាបស្បែកដែលមានសារធាតុធ្វើអោយស៖ នាពេលបច្ចុប្បន្ននេះ មានផលិតផលថែរក្សាស្បែកជាច្រើនដែលជាប្រភេទ whitening ដាក់លក់នៅលើទីផ្សារ។ ដោយផលិតផលទាំងអស់នោះ អាចជួយចិញ្ចឹមស្បែកឱ្យកាន់តែស កាត់បន្ថយស្នាមអុចខ្មៅ សម្រួលស្ថានភាពស្បែក ធ្វើឱ្យមុខកាន់តែភ្លឺថ្លា និងរលោង។ រិតតែពិសេសទៀត ប្រសិនបើអ្នកចង់ទទួលបានលទ្ធផលល្អ គួរជ្រើសរើសក្រែម ឬសេរ៉ូមដើម្បីក្នុិងការបំប៉នស្បែក ដោយត្រូវមើលថា ផលិតផលនោះមានផ្ទុកវីតាមីន C ដែលអាចជួយកម្ចាត់កោសិកាស្បែកចាស់ៗចេញ ហើយវីតាមីន B3 (Niacinamide) ជួយជួសជុល និងស្តារឡើងវិញ កែពណ៌ស្បែកឱ្យកាន់តែភ្លឺច្បាស់ជាងមុន។ រួមទាំងសារធាតុផ្សេងទៀតដូចជា Arbutin, Kojic Acid, L-Glutathione, Licorice Extract គឺកាន់តែមានប្រសិទ្ធភាព។
លាងមុខជាមួយរូបមន្តធម្មជាតិ ជួយជំរុះកោសិកាស្បែកចាស់៖ ជំនួសឱ្យការលាងសម្អាតមុខរបស់អ្នកជាមួយនឹងទឹកធម្មតា និងហ្វូមលាងសម្អាតធម្មតា។ អ្នកគួរតែសាកល្បងប្រើរូបមន្តទឹកឃ្មុំក្រូចឆ្មា ដោយគ្រាន់តែលាយទឹកក្រូចឆ្មារជាមួយទឹកឃ្មុំ និងទឹកស្អាតក្នុងសមាមាត្រ ១:១:១ ស្មោះគ្នារួចលាបល្បាយលើផ្ទៃមុខ រង់ចាំរហូតដល់ល្បាយស្ងួត បន្ទាប់មកលាងជាមួយទឹកក្តៅជាការស្រេច។ រូបមន្តនេះនឹងជួយជម្រុះកោសិកាស្បែកចាស់ៗឱ្យចេញមកវិញបង្ហាញស្បែកថ្មី រលោង ភ្លឺថ្លា។
លាងមុខជាមួយទឹកខ្មះ cider ផ្លែប៉ោម៖ រូបមន្តនេះអាចប្រើជំនួសទឹកថ្នាំបាន ព្រោះទឹកខ្មេះប៉ោមនឹងជួយសម្រួលដល់ស្បែក មិនធ្វើឱ្យមុខរបស់អ្នកស្ងួតពេក និងខ្លាញ់ពេក។ ដោយគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមជាមួយនឹងទឹករួចយកសំឡីជូតឱ្យសើមលើផ្ទៃមុខ បន្ទាប់ពីលាងមុខរួច។ វានឹងជួយបន្សាប pH នៅក្នុងស្បែក ហើយក៏ជួយធ្វើឱ្យស្បែកទន់រលោង ភ្លឺថ្លាផងដែរ ។
ម៉ាសបិទមុខជាមួយទឹកក្រូចឆ្មា + ប្រេងអាល់ម៉ុន៖ ក្រូចឆ្មាមានលក្ខណៈសម្បត្តិជួយពន្លឿនការបង្កើតកោសិកាស្បែក ធ្វើឱ្យស្បែកស ជួយសម្លាប់បាក់តេរីដែលបង្កឱ្យកើតមុនផងដែរ។ គ្រាន់តែយកទឹកក្រូចឆ្មារលាយជាមួយប្រេងអាល់ម៉ុន (អ្នកអាចប្រើប្រេងដូងជំនួសបាន) ១ស្លាបព្រាបាយ លាយចូលគ្នាអោយសព្វ រួចយកបន្ទះកប្បាស លាបលើមុខម៉ាស្សាថ្នមៗ ដើម្បីជួយជំរុញស្បែកត្រូវទុកពេញមួយយប់។ បន្ទាប់មកលាងសម្អាតវាចេញនៅពេលព្រឹកជាការស្រេច រូបមន្តនេះនឹងជួយកែបញ្ហានៃចំណុចខ្មៅ ស្បែកខ្មៅគឺល្អណាស់។
ប្រភព៖ បរទេស