ជាធម្មតាស្បែកនៅជុំវិញភ្នែក ងាយប្រតិកម្មខ្លាំងណាស់ ជាពិសេសជាមួយនឹងពន្លឺទូរស័ព្ទ និងពន្លឺពណ៌ខៀវផ្សេងៗ មិនតែប៉ុណ្ណោះ ស្បែកជុំវិញភ្នែកច្រើនតែជាកន្លែងដែលមានស្នាមជ្រីវជ្រួញ និងលេចឡើងភាពចាស់មុនអាយុ។ ខាងក្រោមនេះជារឿងដែលត្រូវយកចិត្តទុកដាក់នៅពេលថែរក្សាស្បែកជុំវិញភ្នែក និងវិធីការពារភាពចាស់ជុំវិញភ្នែកយ៉ាងមានប្រសិទ្ធភាពបំផុត។
១. ប្រើផលិតផលថែរក្សាស្បែកសម្រាប់តំបន់ភ្នែក
ភាគច្រើនក្រែមផ្តល់សំណើម ឬ សេរ៉ូមបំប៉ន ជារូបមន្តពេញនិយមខ្លាំងសម្រាប់ស្បែកជុំវិញភ្នែក។ ម្យ៉ាងទៀត អ្នកគួរប្រើផលិតផលដែលបង្កើតឡើងជាពិសេសសម្រាប់តំបន់ភ្នែកដែលងាយប្រតិកម្ម ដោយមិនមានការរលាកភ្នែក និងមានប្រសិទ្ធភាពគ្រប់គ្រាន់សម្រាប់ស្បែកជុំវិញភ្នែក។
២. ប្រើដៃថ្នមៗពេលថែរក្សាស្បែកនៅជុំវិញភ្នែក
អឡុងពេលថែរក្សា អ្នកត្រូវប្រើដៃថ្នមៗ ដើម្បីលាបផលិតផលថែរក្សាស្បែកជុំវិញភ្នែក ហើយនៅពេលលុបគ្រឿងសម្អាងចេញ ដោយប្រើបន្ទះកប្បាស ឬម្រាមដៃ ដើម្បីជូតគ្រឿងសម្អាង ឬភាពកខ្វក់តូចៗ ប៉ុន្តែដាច់ខាតមិនត្រូវប្រើដៃធ្ងន់ៗពេកទេ។
៣. គេងឱ្យបានគ្រប់គ្រាន់
ការគេងមិនបានគ្រប់គ្រាន់អាចធ្វើឲ្យរង្វង់ខ្មៅក្រោមភ្នែកយ៉ាងងាយ។ រយៈពេលនៃការគេងដែលមានសុខភាពល្អ គឺចាប់ពី ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ។ ម៉្យាងទៀត ដើម្បីព្យាបាលរង្វង់ខ្មៅក្រោមភ្នែក គួរប្រើក្រែមលាបភ្នែក ឬម៉ាសដែលមានសារធាតុផ្សំសំខាន់ៗ ដើម្បីជួយផ្តល់សំណើម និងធ្វើឱ្យស្បែកភ្លឺចែងចាំង។
ប្រភព៖ បរទេស