ការបន្ទោរបង់គឺជាបាតុភូតសរីរវិទ្យាធម្មតារបស់មនុស្សទូទៅ ហើយវាជាវិធីសាមញ្ញមួយរបស់រាងកាយក្នុងការកម្ចាត់កាកសំណល់។ ដូច្នេះ ប្រសិនបើអ្នកសម្គាល់ឃើញថា អ្នកបានបន្ទោរបង់ទៀងទាត់ ២ ដងក្នុងមួយថ្ងៃ តាមពេលវេលាខាងក្រោមនេះ បញ្ជាក់ថា សុខភាពរបស់អ្នកគឺធម្មតា។
១. ២ ម៉ោងបន្ទាប់ពីភ្ញាក់ពីគេងនៅពេលព្រឹក
អំឡុងពេលថ្ងៃ សារធាតុចិញ្ចឹមជាច្រើនត្រូវបានស្រូបយកដោយរាងកាយ ហើយបន្ទាប់ពីគេងយូរពេញុមួយយប់ នោះកាកសំណល់នឹងត្រូវបានរុញចេញភ្លាមៗនាពេលព្រឹក។ ដូច្នេះប្រសិនបើអ្នកមានចលនាពោះវៀនទៀងទាត់នៅពេលព្រឹកព្រលឹម ពិតជាល្អខ្លាំងណាស់សម្រាប់សុខភាព។ ម្យ៉ាងទៀត កាកសំណល់មនុស្សមានទាំងកោសិកាងាប់ និងជាតិពុលផ្សេងៗ បើពួកវាស្ថិតក្នុងរាងកាយយូរពេក ដោយមិនមានការបញ្ចេញចោលទេ យូរៗទៅអ្នកអាចនឹងមានបញ្ហាហើមពោះ និងឈឺជាក់ជាមិនខាន។
២. ២ ម៉ោងបន្ទាប់ពីអាហារពេលល្ងាច
បន្ទាប់ពីអាហារពេលល្ងាច អាហារទាំងអស់នឹងត្រូវបានរំលាយ ហើយបំបែកជាបំណែកតូចតាមដែលអាចធ្វើបាន។ ជាពិសេស សារធាតុចិញ្ចឹមដែលត្រូវបានស្រូបយកដោយរាងកាយនឹងផ្លាស់ទីចុះក្រោមពោះវៀនធំ។ ដោយឡែក ប្រសិនបើអ្នកញ៉ាំជាតិសរសៃច្រើន នោះអ្នកនឹងមានសំណល់អាហារកាន់តែច្រើន ដោយសារជាតិសរសៃទាំងនេះជួយជំរុញចលនាក្រពះពោះវៀន បង្កើតអារម្មណ៍ចង់ទៅបន្ទប់ទឹកបន្ទាប់ពីញ៉ាំរួច។
*តើត្រូវចំណាយពេលប៉ុន្មានដើម្បីបន្ទោរបង់?
ពេលវេលាដ៏ល្អបំផុតដើម្បីបន្ទោរបង់គឺ ចាប់ពី ៣-៥ នាទី ដោយសារ ឈាមរត់នៅជិតរន្ធគូថត្រូវបានពន្លឿនអំឡុងពេលបន្ទោរបង់។ ប៉ុន្តែ ប្រសិនបើឈាមនៅទីនោះយូរពេក វានឹងប៉ះពាល់ដល់សុខភាព ជាពិសេសចំពោះអ្នកដែលមានជំងឺឬសដូងបាត។
ប្រភព៖ បរទេស