ប្រសិនបើដឹងថា ខ្លួនរបស់អ្នកកំពុងខ្វះវីតាមីន C ខ្លាំង ព្រមទាំងចង់បំពេញបន្ថែមដើម្បីពង្រឹងរាងកាយ និងធ្វើឲ្យមានប្រព័ន្ធភាពសាំ សូមកុំភ្លេចបន្លែ ៣ ប្រភេទដូចខាងក្រោមនេះ៖
បន្លែប្រូខូលី
យោងតាមអ្នកជំនាញអាហារូបត្ថម្ភ ប្រូខូលីមានផ្ទុកវីតាមីន C ប្រហែល ៨៩មីលីក្រាម/១០០ក្រាម ខ្ពស់ជាងផ្លែក្រូច។ ជាមួយគ្នានេះដែរ ប្រូខូលីក៏ជួយបង្កើនភាពស៊ាំ និងប្រឆាំងមហារីក និងសម្បូរទៅដោយសារធាតុ Beta-carotene, carotenoids, វីតាមីន B (រួមទាំង folate) កាល់ស្យូម ស័ង្កសី និងជាតិសរសៃ ល្អសម្រាប់សុខភាព។
ទោះជាយ៉ាងណាក៏ដោយ នៅពេលចម្អិនប្រូខូលីដើម្បីរក្សាវីតាមីនឲ្យបានល្អ អ្នកគួរតែស្ងោរ ឬចំហុយ បើមិនដូច្នេះទេ វានឹងបាត់បង់សារធាតុដែលមានប្រសិទ្ធភាពសម្រាប់សុខភាព។ ជាការពិតណាស បើអ្នកចង់បន្ថែមវីតាមីន C មិនមែនញាំតែក្រូចប៉ុណ្ណោះទេ ញ៉ាំប្រូខូលីឲ្យបានច្រើន ក៏ល្អខ្លាំងណាស់ដែរ។
ស្ពៃក្ដោប
ស្ពៃក្តោបគឺជាអាហារដែលមានវីតាមីនជាច្រើន ជាពិសេសវីតាមីន C ដែលជាប់ចំណាត់ថ្នាក់ទី១ក្នុងចំណោមបន្លែផ្សេងៗទៀត។ ដូច្នេះដើម្បីបំពេញបន្ថែមវីតាមីន C គួរទទួលទានបន្លែប្រភេទនេះឲ្យបានច្រើន។ មួយវិញទៀត បន្លែស្ពៃក្ដោបអាចកែច្នៃធ្វើជាមុខម្ហូបជាច្រើន និងជួយជម្រះកំដៅ បញ្ចុះទឹកនោម និងការពារជំងឺស្បែកមួយចំនួនផងដែរ។
ស្ពៃខ្មៅ
ប្រសិនបើអ្នកកំពុងស្វែងរកបន្លែដែលមានវីតាមីន C ច្រើន ប្រាកដណាស់មិនអាចចៀសរួចពីបន្លែឈ្មោះថា spinach បានឡើយ។ បន្លែ spinach ប្រសិនបើអ្នកបានញាំជាទៀងទាត់ អាចបង្កើនភាពធន់ ការពាររាងកាយចាកឆ្ងាយពីជំងឺសាហាវៗ ដូចជាជំងឺមហារីកជាដើម។
លើសពីនេះ បន្លែ spinach ក៏មានអត្ថប្រយោជន៍ផ្សេងៗទៀត ដូចជាធ្វើអោយប្រសើរឡើងនូវភ្នែក សម្អាតប្រព័ន្ធរំលាយអាហារ និងការពារជំងឺក្រិនសរសៃឈាម ការពារការទល់លាមក ឬសដូងបាតយ៉ាងមានប្រសិទ្ធភាព។
ប្រភព៖ បរទេស