ខ្លាញ់ក្បាលពោះ ឬខ្លាញ់ visceral មានទីតាំងនៅជុំវិញសរីរាង្គខាងក្នុងពោះ ហើយវាក៏ត្រូវបានចាត់ទុកថាជាខ្លាញ់គ្រោះថ្នាក់បំផុតក្នុងរាងកាយដែរ។ហេតុនេះ ដើម្បីកាត់បន្ថយខ្លាញ់ក្បាលពោះគឺការញ៉ាំប្រូតេអ៊ីនខ្ពស់ជាអាហារពេលព្រឹកពិតជាល្អណាស់។
យោងតាមការសិក្សាបង្ហាញថា របបអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់អាចជួយក្នុងការសម្រកទម្ងន់ទាំងមូលបាន។ ម្យ៉ាងទៀត ហានិភ័យនៃជំងឺសរសៃឈាមបេះដូងក៏ត្រូវបានកាត់បន្ថយយ៉ាងខ្លាំងបន្ទាប់ពីទទួលទានអាហារសម្បូរប្រូតេអ៊ីន។ ខាងក្រោមនេះ ជាអាហារពេលព្រឹកដែលសម្បូរដោយប្រូតេអ៊ីនខ្ពស់៖
១.ស៊ុត
ស៊ុតមិនត្រឹមតែសម្បូរប្រូតេអ៊ីនប៉ុណ្ណោះទេ ថែមទាំងផ្តល់កាឡូរីច្រើនផងដែរ ដោយក្នុងស៊ុតនីមួយៗមានប្រហែល ៦០ កាឡូរី និង ៦.៣ ក្រាមនៃប្រូតេអ៊ីន។ ហេតុនេះ ស៊ុត ពិតជាសាកសមណាស់សម្រាប់អាហារពេលព្រឹក។
២.ទឹកដោះគោ
ប្រូតេអ៊ីនក្នុងទឹកដោះគោដើរតួនាទីបន្ថែមថាមពលសម្រាប់សកម្មភាពសំខាន់ៗ និងជួយស្តារជាលិកាសាច់ដុំ។ ហើយផលិតផលទឹកដោះគោដូចជា ទឹកដោះគោជូរ ឈីស ការ៉េម ជាដើម ក៏មានតម្លៃអាហារូបត្ថម្ភស្រដៀងគ្នា អាចទទួលទានជាអាហារពេលព្រឹកបាន។ នៅក្នុងទឹកដោះគោ ១០០ ក្រាមមានប្រហែល ៤២ កាឡូរី និង ៣.៤ ក្រាមនៃប្រូតេអ៊ីន។
៣.ត្រីសាម៉ុង
ត្រីសាម៉ុងសម្បូរទៅដោយសារធាតុចិញ្ចឹម ជាពិសេស អូមេហ្គា ៣ ប្រូតេអ៊ីន។ ការទទួលទានត្រីសាម៉ុងជាទៀងទាត់ជួយឱ្យភ្នែកប្រសើរឡើង ល្អសម្រាប់ស្បែក និងសក់ កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ក្នុងត្រីសាម៉ុង ១០០ ក្រាមមាន ១៧៩ កាឡូរី និងប្រូតេអ៊ីន ២០ ក្រាម។
៤.វ៉ាល់ណាត់
ការបន្ថែមគ្រាប់ Walnut ពីរបីគ្រាប់ទៅក្នុងអាហារពេលព្រឹករបស់អ្នកមិនត្រឹមតែបន្ថែមប្រូតេអ៊ីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្គត់ផ្គង់រាងកាយជាមួយនឹងអាស៊ីតខ្លាញ់អូមេហ្គា ៣ ផងដែរ។ លើសពីនេះ Walnut ក៏ផ្តល់វីតាមីន និងសារធាតុរ៉ែជាច្រើនដូចជា វីតាមីន E វីតាមីន B6 ម៉ង់ហ្គាណែស ទង់ដែង ស័ង្កសី ជាដើម។ ក្នុង ១០០ ក្រាមនៃ Walnut មាន ៦៥៤ កាឡូរី និង ៥២.៩ ក្រាមប្រូតេអ៊ីន។
៥.ចេក
ចេកមិនត្រឹមតែសម្បូរប្រូតេអ៊ីន និងសម្បូរវីតាមីន B6 ប៉ូតាស្យូម វីតាមីន C ម៉ង់ហ្គាណែស ប៉ូតាស្យូម។ លើសពីនេះផ្លែចេកក៏មានជាតិខ្លាញ់ឆ្អែតទាប កូលេស្តេរ៉ុល និងសូដ្យូមល្អសម្រាប់បេះដូង។ ក្នុង ១០០ ក្រាមមានប្រហែល ១១០ កាឡូរីនិងប្រូតេអ៊ីន ៥ ក្រាម។
ប្រភព៖ បរទេស