អាចសាកល្បងបាន អាហារ ៣ ក្រុមនេះ ជួយធ្វើឲ្យរាងកាយមានក្លិនក្រអូបទាក់ទាញតាមបែបធម្មជាតិ!!

ជាធម្មតា ក្លិនខ្លួនមនុស្សម្នាក់ៗត្រូវបានកំណត់ដោយហ្សែន សុខភាព អនាម័យផ្ទាល់ខ្លួន និងរបបអាហារមួយចំនួនផងដែរ។ យ៉ាងណាមិញ ប្រសិនបើអ្នកមានក្លិនខ្លួនមិនល្អដោយប្រការណាមួយ និងចង់បំបាត់ដោយមិនចាំបាច់ចំណាយលុយច្រើន និងទទួលបានរាងកាយមានក្លិនក្រអូបទាក់ទាញបែបធម្មជាតិ សូមសាកល្បងវិធីសាស្រ្តដូចខាងក្រោមនេះ៖

ក្រូចឆ្មា

ក្រូចឆ្មា មានលក្ខណៈសម្បត្តិជាថ្នាំសំលាប់មេរោគ និងបាក់តេរីធម្មជាតិ ជួយបំបាត់ក្លិនខ្លួនមិនល្អទៀតផង។ លើសពីនេះ  ក្រូចឆ្មាមានជាតិអាស៊ីត សម្បូរទៅដោយវីតាមីន C ដែលនឹងកាត់បន្ថយ pH ដែលបណ្តាលឱ្យមានក្លិនមិនល្អក្នុងស្បែក កាត់បន្ថយបាក់តេរី និងកម្ចាត់ជាតិពុលក្នុងរាងកាយ។

តែ

ភេសជ្ជៈនេះមានផ្ទុកសារធាតុ polyphenols ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានសមត្ថភាពប្រឆាំងនឹងការលូតលាស់របស់បាក់តេរី ក៏ដូចជាកាត់បន្ថយសមាសធាតុស្ពាន់ធ័រ ដើម្បីធ្វើអោយដង្ហើមប្រសើរឡើង។ លើសពីនេះ អាស៊ីត tannic ដែលមាននៅក្នុងតែបៃតង និងជួយឱ្យជើងស្ងួត ការពារឫសគល់នៃបញ្ហាក្លិនជើង។

ផ្លែស្ត្របឺរី

ផ្លែស្ត្របឺរីមានផ្ទុកជាតិទឹកខ្ពស់ ដែលអាចការពារមាត់ស្ងួត ជាពិសេសវីតាមីន C នៅក្នុងពួកវា បានបង្កើតបរិយាកាសប្រឆាំងបាក់តេរី និងពង្រឹងប្រព័ន្ធភាពស៊ាំ ផ្តល់ឱ្យរាងកាយនូវក្លិនក្រអូបធម្មជាតិ។

ប្រភព៖ បរទេស