វិធីសាមញ្ញ ៤ យ៉ាង ជួយកាត់បន្ថយការចាល់អាស៊ីតក្នុងក្រពះ បំបាត់ក្លិនមាត់យ៉ាងងាយ ដោយមិនបាច់ប្រើថ្នាំ!

ការច្រាលក្រពះពោះវៀនជាជម្ងឺដែលមនុស្សជាច្រើនតែងជួបប្រទះសព្វថ្ងៃនេះ ហើយវាមិន​ត្រឹម​តែ​បង្ក​ភាព​មិន​ស្រួល​ក្នុងខ្លួនប៉ុណ្ណោះ​ទេ ថែម​ទាំង​ប៉ះពាល់​ដល់​សុខភាព​ទូទៅទៀត​ផង។ ដើម្បីកាត់បន្ថយការចាល់អាស៊ីតក្នុងក្រពះ និងបំពង់អាហារបានយ៉ាងលឿន សូមអនុវត្តវិធីទាំង ៤ ដូចខាងក្រោម៖

ញ៉ាំចេកទុំ

ក្រៅពីអត្ថប្រយោជន៍ដែលធ្វើឱ្យប្រសើរឡើងនូវកម្រិតជាតិស្ករក្នុងឈាម ផ្លែចេក៏មានសមត្ថភាពជួយគ្រប់គ្រងទម្ងន់ និងជួយធ្វើឲ្យធូរស្រាលយ៉ាងងាយនូវបញ្ហាក្រហាយទ្រូងផងដែរ។ បរិមាណប៉ូតាស្យូមដ៏ច្រើននៅក្នុងផ្លែចេកទុំអាចស្រោបស្រទាប់ក្រពះ ជួយសម្រាល និងការពាររោគសញ្ញាមិនល្អនៃការចាល់អាស៊ីត។ ទោះជាយ៉ាងណាក៏ដោយ ចូរប្រយ័ត្នកុំបរិភោគឲ្យសោះ ប្រសិនបើវាមិនទាន់ទុំទេ ព្រោះវាអាចធ្វើអោយច្រាលអាស៊ីតក្រពះរបស់អ្នកកាន់តែធ្ងន់ធ្ងរ។

ស្លៀកសំលៀកបំពាក់រលុង

ប្រសិនបើអ្នកឈឺចុងដង្ហើម អ្នកគួរតែជ្រើសរើសសម្លៀកបំពាក់រលុងៗ ដើម្បីធ្វើឲ្យខ្លួនអ្នកស្រួលខ្លួន។ យ៉ាងណាមិញ អ្នកត្រូវដឹងថា សម្លៀកបំពាក់ប្រភេទតឹង ចង្អៀត ឬដាក់សម្ពាធលើពោះរបស់អ្នក ប្រាកដណាស់អាចធ្វើឱ្យរោគសញ្ញានៃការចាល់អាស៊ីតកាន់តែធ្ងន់ធ្ងរឡើង។

ទំពារស្ករកៅស៊ូគ្មានជាតិស្ករ

បន្ថែមពីលើការជួយឱ្យខ្យល់ដង្ហើមស្រស់ថ្លា ការទំពារស្ករកៅស៊ូមានផលប៉ះពាល់ដ៏អស្ចារ្យជាច្រើនដូចជា ធ្វើអោយប្រសើរឡើងនូវការចងចាំ ឬបន្សាបអាស៊ីតក្នុងក្រពះ ជួយការពារអារម្មណ៍ដែលបណ្តាលមកពីការចាល់ជាតិអាស៊ីត។ ការទំពារស្ករកៅស៊ូបង្កើនការផលិតទឹកមាត់ ធ្វើឱ្យអ្នកលេបកាន់តែច្រើន ដោយហេតុនេះជួយធ្វើឱ្យកម្រិតអាស៊ីតក្នុងមាត់មានតុល្យភាព។

កុំញ៉ាំលឿនពេក

នៅពេលអ្នកឃ្លាន អ្នកនឹងមានអារម្មណ៍ថា ចង់ញ៉ាំអ្វីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែការញ៉ាំ "ប្រញាប់" គឺជាកត្តាដែលបណ្តាលឱ្យក្រហាយទ្រូង។ ការសិក្សា​វិទ្យាសាស្ត្រ​ជាច្រើន​បាន​បង្ហាញថា អ្នក​ដែល​ញ៉ាំ​លឿន​ទំនងជា​មាន​ជំងឺ​ច្រាល​អាស៊ីត​ជាដើម។ ការចំណាយពេលឱ្យបានគ្រប់គ្រាន់ដើម្បីទំពារ និងលេបអាហារឱ្យបានត្រឹមត្រូវ ក៏អាចជួយអ្នកឱ្យប្រសើរឡើងនូវសុខភាពទូទៅរបស់អ្នកផងដែរ។

ប្រភព៖ បរទេស