លើខ្លួនត្រីមាន ៣ ផ្នែកសម្បូរសារធាតុចិញ្ចឹមខ្លាំង ពិសេសចំណុចទី ២ ជួយបន្ថែមកូឡាជែន ដែលស្រ្តីត្រូវញាំឲ្យបានច្រើន!

មនុស្សគ្រប់គ្នាដឹងថាត្រីគឺជាអាហារដែលមានជីវជាតិនិងធ្វើឲ្យមានសុខភាពល្អ។ ប៉ុន្តែទោះជាយ៉ាងនេះមែន ជារឿយៗមនុស្សតែងផ្តោតតែលើការបរិភោគសាច់ត្រី ហើយមិនអើពើផ្នែកផ្សេងទៀតនៃត្រីនោះទេ។ ការទទួលទានផ្នែកផ្សេងទៀតនៃត្រី ក្រៅពីសាច់ពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ សូមមើលផ្នែកសំខាន់ៗដូចខាងក្រោមនេះ៖

ព្រុយត្រី៖ ជាធម្មតានៅពេលដែលយើងធ្វើត្រី តែងតែមានទម្លាប់កាត់ព្រុយត្រីចេញហើយបោះចោល ដោយសារគិតថា ព្រុយត្រីមានក្លិនស្អុយ ហើយនៅពេលធ្វើជាម្ហូបនឹងមិនសូវមានភាពទាក់ទាញ។ ប៉ុន្តែ ប្រសិនបើអ្នកដឹងពីរបៀបធ្វើព្រុយត្រីឲ្យបានត្រឹមត្រូវ វាអាចក្លាយជាអាហារដែលមានជីវជាតិខ្លាំងណាស់ ជាពិសេសជាឱសថ។

១៣

ប្លោកត្រី៖ ប្លោកត្រីមានផ្ទុកនូវសារធាតុ Collagen អាស៊ីតខ្លាញ់ឆ្អែត វីតាមីន កាល់ស្យូម ស័ង្កសី ជួយធ្វើឲ្យស្បែកសរលោង ស្អាត ប្រឆាំង​ភាព​ចាស់ ដែលស្រ្តីមិនគួររំលង។ ប្លោកត្រីមាន​រសជាតិ​ផ្អែម​មធ្យម ជួយ​បំប៉ន​ឈាម ការពារ​ក្រលៀន បង្កើន​ទឹកកាម​សម្រាប់​បុរស។

១២

នៅពេលអ្នកទិញត្រីមួយផ្នែកនេះមកបរិភោគ អ្នកគួរតែជ្រើសរើសពូជពណ៌សស្រអាប់ កុំ​ទិញ​ប្រភេទ​ពណ៌​លឿង​ខ្មៅ សើម មាន​សញ្ញា​ផ្សិត មាន​ក្លិន​ត្រី​ខ្លាំង ព្រោះអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។

*ចំណាំ៖ អ្នកដែលមានបញ្ហាប្រព័ន្ធរំលាយអាហារ ឧស្សាហ៍រាគ មិនគួរទទួលទានផ្នែកនេះទេ៖

ពងត្រី៖ សម្បូរទៅដោយវីតាមីន A, D, និង B ល្អខ្លាំងណាស់សម្រាប់ភ្នែក ស្បែក និងការពារការកើតជំងឺក្រិនរបស់កុមារ។ លើសពីនេះ ពងត្រីក៏សម្បូរទៅដោយជាតិដែក កាល់ស្យូម ផូស្វ័រ និងសារធាតុរ៉ែផ្សេងៗទៀត។ មួយវិញទៀត ក៏មានផ្ទុកនូវសារធាតុ caphalin (ត្រូវបានគេស្គាល់ផងដែរថាជា phospholipid) ដែលល្អសម្រាប់ខួរក្បាល។ ដូច្នោះ កុមារតូចៗដែលចង់អភិវឌ្ឍយ៉ាងទូលំទូលាយ និងអភិវឌ្ឍខួរក្បាលរបស់ពួកគេ ជារឿយៗអាចញ៉ាំពងត្រីបាន។

ប្រភព៖ បរទេស