ជាទូទៅ ស្ត្រីភាគច្រើនតែមានដៃ និងជើងត្រជាក់ណាស់ ដែលទាំងនេះអាចបណ្តាលមកពីអតុល្យភាពអ័រម៉ូន ការប៉ះពាល់នឹងត្រជាក់ ឬសម្ពាធខ្លាំងពេក។ មួយវិញទៀត ដៃ និងជើងត្រជាក់ ក៏អាចបណ្តាលមកពីឈាមហូរទៅបរិវេណខាងក្នុងដោយគ្មានផ្លូវ ហើយស្បូនក៏ស្ថិតនៅក្នុងបរិវេណនោះដែរ។ ដូច្នេះមនុស្សដែលមានដៃ និងជើងត្រជាក់នោះស្បូនក៏ត្រជាក់ដែរ។
ស្បូនត្រជាក់ ជារឿយៗប្រមូលផ្តុំជាតិពុលជាច្រើន ជះឥទ្ធិពលយ៉ាងខ្លាំងដល់ការមានគភ៌ និងការមានផ្ទៃពោះរបស់ស្ត្រី។ ស្បូនត្រជាក់អាចបណ្ដាលមកពីកំណើត ភាពនឿយហត់ពេក តានតឹង នឿយហត់ ញ៉ាំអាហារមិនបានគ្រប់គ្រាន់ រាងកាយខ្សោយយូរមកហើយ។
ហេតុតដូចនេះ ដើម្បីធ្វើឲ្យស្បូនមានកម្ដៅស្រ្តី គួរទទួលទានបន្លែ ៤ មុខខាងក្រោមនេះ៖
បន្លែ Wormwood
យោងតាមឱសថបូព៌ាបង្ហាញថា ពពួកបន្លែបែបនេះ មានរសជាតិល្វីង លក្ខណៈសម្បត្តិក្តៅ មានប្រសិទ្ធិភាពធ្វើឲ្យឡើងកម្ដៅ និងគ្រប់គ្រងឈាមសម្រាប់ស្ត្រី។ លើសពីនេះ បន្លែទាំងអស់នេះ ក៏មានលក្ខណៈសម្បត្តិគ្រប់គ្រងការមករដូវ ជួយសម្រួលដល់ជំងឺស្ត្រី ផ្តល់ភាពកក់ក្តៅដល់រាងកាយ។
ទន្ទឹមនឹងនេះដែរ ពួកវាសម្បូរទៅដោយវីតាមីនដែលជួយពង្រឹងភាពស៊ាំ ជាពិសេស មានសារធាតុរ៉ែដូចជាកាល់ស្យូម ជាតិដែក និងជាអាហារអាល់កាឡាំង ជួយលើកកម្ពស់ការបន្សាបជាតិពុលយ៉ាងមានប្រសិទ្ធភាព។
ខ្ទឹម
ខ្ទឹមមានប្រសិទ្ធភាពជួយដុតកម្ដៅរាងកាយ ជំរុញចរាចរឈាម ធ្វើអោយអតុល្យភាពអ័រម៉ូន ប្រសើរឡើង ហើយវាជាបន្លែមួយប្រភេទត្រូវបានគេចាត់ទុកថា ជាអាហារមានប្រយោជន៍ សម្រាប់អ្នកមករដូវមិនទៀងទាត់។ ដូច្នោះ អ្នកគ្រាន់តែញ៉ាំខ្ទឹមសក្នុងបរិមាណល្មមក៏អាចមានប្រសិទ្ធភាពបំបាត់ភាព «ត្រជាក់»របស់ស្បូនបានដែរ។
ស្លឹកខ្ទឹម
ស្លឹកខ្ទឹម ប្រសិទ្ធភាពកម្ចាត់កំណកឈាម ជំរុញមុខងាររំលាយអាហារសម្រាប់អ្នកដែលមានរាងកាយត្រជាក់។ បន្លែនេះសម្បូរទៅដោយវីតាមីន និងសារធាតុអសរីរាង្គ ថ្វីត្បិតតែមិនមែនជាសារធាតុចិញ្ចឹមដែលអាចផលិតថាមពល ប៉ុន្តែមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងមុខងាររាងកាយ។
លើសពីនេះ ស្លឹកខ្ទឹម មានប្រសិទ្ធភាពបន្សុទ្ធឈាម ជំរុញចរន្តឈាម ក្លិនលក្ខណៈពីស៊ុលហ្វីត មានឥទ្ធិពលជំរុញប្រព័ន្ធប្រសាទ រក្សាលំនឹងការសំងាត់របស់អរម៉ូន មានប្រយោជន៍ខ្លាំងក្នុងការធ្វើឱ្យវដ្តរដូវមានភាពប្រសើរឡើងផងដែរ។
ខ្ញី
ខ្ញី ជាថ្នាំដែលមានប្រសិទ្ធិភាពបំប៉នឈាម រំលាយអាហារ ប្រឆាំងភាពអស់កម្លាំង និងគ្រប់គ្រងភាពតានតឹង ល្អខ្លាំងណាស់សម្រាប់ស្ត្រីដែលមានរាងកាយត្រជាក់។ ជាពិសេស ខ្ញីមានផ្ទុកនូវសារធាតុផ្សំដូចជា សារធាតុ ketones និងសារធាតុសកម្មជាច្រើនផ្សេងទៀត ដែលមានប្រសិទ្ធភាពជួយដល់ការមករដូវ ជំរុញចលនាឈាមរត់ បណ្តេញភាពត្រជាក់ និងធ្វើឱ្យស្បូនមានភាពកក់ក្តៅ។
ប្រភព៖ បរទេស