គួរអាន! ការញៀនស្ករ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងញៀនបារីទៀត រហូតធ្វើឲ្យអាយុខ្លីបាន!!

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានធ្វើការស្ទង់មតិទ្រង់ទ្រាយធំមួយដើម្បីសិក្សាពីមូលហេតុនៃការស្លាប់នៅក្នុងប្រទេសចំនួន ២៣ ជាលទ្ធផល​បង្ហាញ​ថា ផល​ប៉ះពាល់​នៃ​ការ​ញៀន​ស្ករ​គឺ​ធ្ងន់ធ្ងរ​ជាង​ការ​ជក់​បារីទៅទៀត។ ខាងក្រោម​នេះ​ជា​ផល​ប៉ះពាល់​នៃ​ការ​ញ៉ាំ​ស្ករ​ច្រើន​ពេក។

១.ធ្វើឲ្យញៀន

ការ​ញ៉ាំ​ស្ករ​ច្រើន​ពេក​ អាច​ធ្វើ​ឲ្យ​ញៀន​បាន​ ដោយសារជាតិស្ករប៉ះពាល់ដល់អរម៉ូនក្នុងរាងកាយមនុស្ស រារាំងខួរក្បាលមិនឱ្យជូនដំណឹងថា ក្រពះឆ្អែត រហូតធ្វើឱ្យមនុស្សចង់បន្តញ៉ាំសូម្បីតែពេលឆ្អែតក៏ដោយ។ ក្រៅពីនេះ ស្ករ​ក៏​បន្ត​បញ្ជូន​សញ្ញា​ទៅកាន់​ខួរក្បាល​ថា រាងកាយ​ចង់​ញ៉ាំ​ស្ករ​ដែលជាហេតុ​ធ្វើ​ឲ្យ​មនុស្ស​ឃ្លាន​ស្ករ ​ដូច​ការ​ជក់បារី​។

២​.បង្កើនខ្លាញ់

គ្រោះថ្នាក់​ជាក់ស្តែង​បំផុត​នៃ​ការ​ញ៉ាំ​ស្ករ​ច្រើន​ដែល​គ្រប់គ្នា​ឃើញ​គឺ​ការ​ឡើង​ទម្ងន់​ ព្រោះនៅពេលបរិភោគបរិមាណជាតិស្ករលើសពីតម្រូវការរបស់រាងកាយ ច្រើនតែធ្វើឲ្យពិបាកក្នុងការរំលាយ និងបំប្លែងទៅជាខ្លាញ់ ហើយខ្លាញ់ទាំងនេះក៏ត្រូវបានបំប្លែងទៅជាគ្លុយកូសក្នុងបរិមាណតិចតួចប៉ុណ្ណោះបន្ទាប់ពីរាងកាយ។ ដូច្នេះប្រសិនបើអ្នកបន្តបន្ថែមជាតិស្ករ នោះជាតិខ្លាញ់នឹងស្ថិតនៅក្នុងខ្លួនរបស់អ្នកហើយបន្តកើនឡើងបន្តិចម្ដងៗ ឡើងទម្ងន់ ហើយធាត់។

៣.ជំងឺបេះដូង

សារធាតុទ្រីគ្លីសេរីតមិនត្រឹមតែអាចបង្កបញ្ហាដល់ថ្លើមប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចនាំឱ្យកើតជំងឺបេះដូងផងដែរ។ នៅពេលដែលយើងទទួលទានជាតិស្ករច្រើនពេក ទ្រីគ្លីសេរីតត្រូវបានបំប្លែងពីជាតិស្ករ រហូតបង្កើនហានិភ័យនៃជំងឺបេះដូងភ្លាមៗ។

៤.ភាពធន់នឹងអាំងស៊ុយលីន

ការទទួលទានជាតិស្ករធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង រាងកាយផលិតអាំងស៊ុយលីនដើម្បីជួយជាតិស្ករក្នុងឈាមចូលទៅក្នុងកោសិកា។ ការទទួលទានជាតិស្ករច្រើនពេកអាចធ្វើឱ្យអាំងស៊ុយលីនមិនអាចដំណើរការជាតិស្ករក្នុងឈាមបាន ដែលបណ្តាលឱ្យមានភាពធន់នឹងអាំងស៊ុយលីន បង្កើនហានិភ័យនៃជំងឺដូចជាជំងឺទឹកនោមផ្អែម និងជំងឺមេតាប៉ូលីស។

ប្រភព៖ បរទេស