ល្ហុងទុំ ជាផ្លែឈើមួយប្រភេទដែលត្រូវបានគេពេញនិយមខ្លាំងដោយសារវាមានរសជាតិឆ្ងាញ់ និងមានជីវជាតិច្រើន។ មួយវិញទៀត ល្ហុងខ្ចី ក៏ត្រូវបានគេចាត់ទុកថា ជាអាវុធសម្ងាត់សម្រាប់ជួយកែលម្អដើមទ្រូងរបស់ស្ត្រីផងដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ ៥ យ៉ាងដែលទទួលបានពីល្ហុងទុំ៖
១. ធ្វើអោយចលនាពោះវៀនប្រសើរឡើង
សារធាតុ papain នៅក្នុងផ្លែល្ហុង រួមផ្សំជាមួយនឹងប្រូតេអ៊ីន ជួយបំបែកខ្លាញ់ទៅជាអាស៊ីតខ្លាញ់ កាត់បន្ថយបន្ទុកលើពោះវៀន និងក្រពះ បង្កើតលក្ខខណ្ឌសម្រាប់ការរំលាយអាហាររលូន និងងាយស្រួលស្រូបយកសារធាតុចិញ្ចឹមក្នុងរាងកាយ។ លើសពីនេះ វាក៏អាចជួយបង្កើនចំណង់អាហារ ការពារក្រពះ និងពោះវៀនផងដែរ។
២. បង្កើនភាពធន់
ផ្លែល្ហុងមានផ្ទុកនូវជាតិទឹក កាបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ វីតាមីន និងអាស៊ីតអាមីណូសំខាន់ៗជាច្រើន។ មិនតែប៉ុណ្ណោះមានប្រសិទ្ធភាពខ្លាំង ក្នុងការបន្ថែមសារធាតុចិញ្ចឹមដល់រាងកាយ បង្កើនភាពធន់នឹងបាក់តេរីឈ្លានពាន។
៣. កែលម្អស្បែកនិងសក់
ផ្លែល្ហុងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ អាចធ្វើឲ្យស្បែកប្រសើរឡើង កាត់បន្ថយស្នាមអុចខ្មៅ កាត់បន្ថយភាពជ្រីវជ្រួញ។ សម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីន C ជាតិដែក កាល់ស្យូម ការ៉ូទីន ជាដើម ដើម្បីជួយបន្ថែមសារធាតុចិញ្ចឹមដល់សក់ ធ្វើឲ្យសក់រឹងមាំ។
៤. សាច់ដុំកាត់បន្ថយការកន្ត្រាក់
អាល់កាឡូអ៊ីដ នៅក្នុងផ្លែល្ហុងជួយបន្ថយការឈឺចាប់ និងរមួលក្រពើ ជួយព្យាបាលការកន្ត្រាក់នៃក្រពះ បន្ធូរសរសៃប្រសាទ កម្ចាត់ជាតិសំណើមលើសពីរាងកាយ យ៉ាងមានប្រសិទ្ធភាព។
៥. បំបាត់អាការក្អក
មិនត្រឹមតែសាច់ទេ គ្រាប់ល្ហុងក៏មានសារធាតុចិញ្ចឹមជាច្រើនដែរ ដោយអ្នកគ្រាន់តែស្ងោរជាមួយសំបកក្រូចឃ្វិចរួចទទួលទាន និងបំបាត់អាការក្អក យ៉ាងងាយ។
ប្រភព៖ បរទេស