តាមវេជ្ជបណ្ឌិតបុរាណចិន បង្ហាញឲ្យដឹងថា វេលាម៉ោង ៩ យប់ ដល់ម៉ោង ១១ យប់ ជាវេលាស្ងប់ស្ងាត់ស័ក្តិសមសម្រាប់យិននិងយ៉ាងណាស់ ហើយក្នុងអំឡុងពេលម៉ោងមាសនេះ(ពោះវៀនតូច ពោះវៀនធំ) មានដំណើរការក្នុងការដុតបំផ្លាញជាតិពុល។ ហេតុនេះ អ្នកត្រូវតែងដឹង ចាប់ពីម៉ោង ៩ យប់ដល់ម៉ោង ១១ យប់ មានរឿងមួយចំនួនដែលអ្នកត្រូវធ្វើ និងមិនត្រូវធ្វើ។
មានរឿង ៤ យ៉ាងដែលអ្នកមិនគួរធ្វើ៖
១.ការប្រើប្រាស់ទូរស័ព្ទដៃ
មនុស្សភាគច្រើនតែងតែចូលចិត្តប្រើទូរស័ព្ទមុនពេលចូលគេង ដែលមិនបានដឹងពីគ្រោះថ្នាក់ឡើយ។ ការប្រើប្រាស់ទូរស័ព្ទលើសពី ១២ ម៉ោង អាចកាត់បន្ថយបរិមាណសរុបនៃសារធាតុ melatonin ដែលផលិតបានប្រហែល ២២% ដែលប៉ះពាល់ផ្ទាល់ដល់ដំណេក ធ្វើឱ្យអ្នកមិនអាចគេងបាន ឬ គេងមិនលក់។
ជាងនេះទៅទៀត ការសម្លឹងមើលអេក្រង់ទូរស័ព្ទយូរពេក ក៏មានគ្រោះថ្នាក់ដល់ភ្នែក និងស្បែកផងដែរ។ ដូច្នេះ យកល្អគួរតែបិទ ទូរសព្ទក្រោយម៉ោង ៩ យប់ ឬ ត្រូវទុកឲ្យនៅឆ្ងាយពីកន្លែងគេង។
២.ញ៉ាំបន្ទាប់ពីម៉ោង ៩ យប់
ទម្លាប់ទទួលទានអាហារពេលល្ងាចយឺតពេក នឹងធ្វើឱ្យក្រពះមិនបានសម្រាក បង្កើនបន្ទុកលើក្រពះ និងប៉ះពាល់ដល់គុណភាពនៃការគេង។ ដូច្នេះ អ្នកមិនគួរញ៉ាំអាហារ ២ ម៉ោងមុនចូលគេងទេ។
៣.ហាត់ប្រាណក្រោយម៉ោង ៩ យប់
ក្រោយម៉ោង៩យប់ អ្នកមិនគួរហាត់ប្រាណទេ ជាពិសេសកុំរត់ លេងបាល់ រាំឡើយ បើមិនដូច្នេះទេ ខួរក្បាលនឹងស្ថិតក្នុងសភាពរំភើប ពិបាកដេកលក់ណាស់។ មុនពេលចូលគេង អ្នកអាចធ្វើចលនាម៉ាស្សាថ្នមៗ ដើម្បីឲ្យចិត្តស្ងប់ ត្រដុសក្បាលពោះ ត្រដុសចង្កេះ ដើម្បីថែរក្សាសុខភាព។
៤.កុំផឹកទឹកឱ្យបានច្រើន
ការផឹកទឹកមុនពេលចូលគេងល្អខ្លាំងណាស់សម្រាប់ការពារជំងឺសរសៃឈាមបេះដូង និងសរសៃឈាម ប៉ុន្តែប្រសិនបើអ្នកផឹកទឹកច្រើនពេកមុនពេលចូលគេង នឹងធ្វើឱ្យអ្នកគេងមិនលក់នៅពេលយប់ បត់ជើងតូចញឹកញាប់ដែលរំខានដល់ដំណេក។ លើសពីនេះ ការផឹកទឹកច្រើនពេកមុនពេលចូលគេងក៏អាចបណ្តាលឱ្យមុខហើមផងដែរ។
គួរធ្វើរឿង ៥ យ៉ាង ដើម្បីឲ្យមានសុខភាពល្អ៖
១.ដើរយឺតៗ
អ្នកមិនគួរធ្វើការងារផ្លូវចិត្តខ្លាំងៗ ១ ម៉ោងមុនចូលគេងឡើយ ហើយចៀសវាងការហាត់ប្រាណ។ ប្រសិនបើអ្នកចង់ធ្វើលំហាត់ប្រាណ អ្នកអាចជ្រើសរើសការដើរ ដែលអាចជំរុញការគេងឱ្យបានល្អ និងបង្កើនឲ្យមានសុខភាពល្អ។
២.ម៉ាស្សាជុំវិញភ្នែក
ការអង្គុយនៅមុខកុំព្យូទ័រធ្វើការច្រើនពេកនឹងធ្វើឱ្យខូចថ្លើម និងឈាមក្នុងភ្នែកក៏ត្រូវបានរារាំងផងដែរ ដែលពិតជានាំឱ្យអស់កម្លាំង និងស្ងួតភ្នែក។ ដើម្បីការពារភ្នែករបស់អ្នក ជារៀងរាល់យប់ អ្នកគួរដេកចុះ ប្រើម្រាមដៃចង្អុល និងម្រាមដៃកណ្តាល ជូតថ្នមៗជុំវិញរន្ធភ្នែកទាំងសងខាងរយៈពេល ១០ នាទី ដើម្បីជំរុញចរាចរឈាមក្នុងភ្នែក ជួយឱ្យភ្នែកឆាប់ជាសះស្បើយ។
៣.ត្រាំជើងក្នុងទឹកក្តៅ
ត្រាំជើងរបស់អ្នកក្នុងទឹកក្តៅឧណ្ហៗ ១៥ នាទី មុនពេលចូលគេងនឹងធ្វើអោយសរសៃឈាមនៅបាតជើងរីកធំ ធ្វើអោយឈាមរត់បានស្រួល និងធ្វើអោយរាងកាយទាំងមូលមានភាពធូរស្រាល។
៤.ម៉ាស្សាជើង
បន្ទាប់ពីត្រាំជើង យកល្អគួរតែម៉ាស្សាបាតជើងទាំងសងខាង ៥០ ដង ដើម្បីឲ្យមានប្រសិទ្ធភាពគ្រប់គ្រងក្រលៀន meridians ចិញ្ចឹមក្រលៀន បំបាត់ភាពអស់កម្លាំង ប្រឆាំងភាពចាស់ និងពន្យារអាយុជីវិត។
៥.ចូលគេងនៅពេលវេលាត្រឹមត្រូវ
ប្រសិនបើមនុស្សគេងនៅពេលកំណត់ រាងកាយនឹងងើបឡើងវិញយ៉ាងឆាប់រហ័ស។ តាមឧត្ដមគតិ អ្នកគួរតែចូលគេងនៅម៉ោង ១០:៣០ យប់។
ប្រភព៖ បរទេស