តើអាហារពេលព្រឹក-អាហារថ្ងៃត្រង់-អាហារពេលល្ងាច គួរញាំពេលណាទើបល្អ?

នេះ​ជា​ពេល​វេលា​ដ៏​ស័ក្តិសម​ក្នុង​ការ​ទទួល​ទាន​អាហារ​ពេល​ព្រឹក អាហារ​ថ្ងៃត្រង់ អាហារ​ពេល​ល្ងាច ដើម្បី​ជួយ​អ្នក​សម្រក​ទម្ងន់ និង​រស់​នៅ​ឱ្យ​មាន​សុខភាព​ល្អ។ ដើម្បីទទួលបានប្រសិទ្ធភាពសូមអនុវត្តឲ្យជាប្រចាំ៖

អាហារពេលព្រឹក

អាហារពេលព្រឹកពេញលេញគឺចាំបាច់ណាស់ដើម្បីគ្រប់គ្រងចំណង់អាហារពេញមួយថ្ងៃ។ ម្យ៉ាងទៀត ប្រសិនបើអាហារពេលព្រឹកមានជីវជាតិគ្រប់គ្រាន់ នោះការចង់ទទួលទានអាហារដែលមិនល្អ និងមិនត្រឹមត្រូវក៏ត្រូវបានកាត់បន្ថយដែរ។ ហេតុនេះ ពេលវេលាដ៏ល្អបំផុតដើម្បីញ៉ាំអាហារពេលព្រឹកគឺចាប់ពីម៉ោង ៧ ព្រឹកគឺល្អបំផុត។

អាហារថ្ងៃត្រង់

អាហារថ្ងៃត្រង់មិនពេញលេញនឹងមិនធ្វើឱ្យអ្នកមានបញ្ហាសុខភាពឡើយ ហើយការទទួលទានអាហារថ្ងៃត្រង់ដែលមានសុខភាពល្អ និងមានតុល្យភាពអាចផ្តល់ឱ្យអ្នកនូវថាមពលបានពេញមួយថ្ងៃបានយ៉ាងងាយ។ ជាពិសេស អាហារថ្ងៃត្រង់ដ៏ល្អត្រូវផ្តល់វីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីន និងកាបូអ៊ីដ្រាតគ្រប់គ្រាន់ ដើម្បីរក្សាពោះឱ្យឆ្អែត។ ពេលវេលាដ៏ល្អបំផុតដើម្បីទទួលទានអាហារថ្ងៃត្រង់គឺចាប់ពីម៉ោង ១២ៈ៣០ ដល់ ១៣ៈ០០។

អាហារ​ពេលល្ងាច

ការទទួលទានអាហារពេលល្ងាចទាន់ពេលគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការសម្រកទម្ងន់។ ការទទួលទានអាហារពេលល្ងាចយឺតនឹងនាំឱ្យមានការរំលាយអាហារយឺត និងគ្មានប្រសិទ្ធភាព។ មួយវិញទៀត ការ​ញ៉ាំ​អាហារ​ពេល​យប់​ក៏​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នក​យ៉ាង​ធ្ងន់ធ្ងរ​ដែរ។

ការស្រាវជ្រាវបង្ហាញថា ការទទួលទានអាហារពេលល្ងាចក្រោយ ២០ ម៉ោងអាចនាំឱ្យឡើងទម្ងន់ ខ្លាញ់ក្បាលពោះ។ ផ្ទុយទៅវិញ ការបញ្ចប់អាហារពេលល្ងាចលឿននឹងជួយដល់ការរំលាយអាហារ និងបង្កើតរយៈពេលស្តង់ដារនៃការតមអាហាររយៈពេល ៨ ម៉ោងពេញមួយយប់។

ប្រភព៖ បរទេស