សូមចូលរួមសោកស្ដាយដល់កីឡាករ លឹម ពិសុទ្ធ ដែលនឹងត្រូវខកខានចូលរួមជាមួយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ ក្នុងការប្រកួតពានរង្វាន់ AFF U23 Championship 2022 ដោយសារបញ្ហារបួស។

សូមចូលរួមសោកស្ដាយដល់កីឡាករ លឹម ពិសុទ្ធ ដែលនឹងត្រូវខកខានចូលរួមជាមួយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ ក្នុងការប្រកួតពានរង្វាន់ AFF U23 Championship 2022 ដោយសារបញ្ហារបួស។

កំឡុងពេលធ្វើការប្រមូលផ្ដុំហ្វឹកហាត់ពីថ្ងៃទី០២ ខែកុម្ភៈ មក ក្រុមការងាររបស់ក្រុមជម្រើសជាតិ បានសង្កេតឃើញថា ពិសុទ្ធ មានបញ្ហារបួសត្រង់ជង្គង់ដែលជារបួសចាស់ ហេតុដូច្នេះក្រុមការងារក៏បានសម្រេចចិត្តធ្វើការពិនិត្យជង្គង់របស់គាត់តាមរយៈ (MRI Scan)។

1

ក្រោយការពិនិត្យ និងយោងតាមស្ថានភាពជង្គង់របស់ពិសុទ្ធ អ្នកចាត់ការទូទៅ លោក Keisuke Honda បានសម្រេចឱ្យពិសុទ្ធសម្រាកព្យាបាលជៀសវាងរបួសនេះកាន់តែរ៊ាំរ៉ៃ ហើយបង្កឱ្យមានភាពធ្ងន់ធ្ងរប៉ះពាល់ដល់អាជីពជាកីឡាកររបស់ខ្លួន។

សូមជូនពរកីឡាករ លឹម ពិសុទ្ធ ឱ្យឆាប់ជាសះស្បើយពីរបួសនេះ ដើម្បីបន្តចូលរួមការប្រកួតជាមួយក្លិបរបស់ខ្លួន ក៏ដូចជាក្រុមជម្រើសជាតិផងដែរ។

“ទាំងអស់គ្នា ដើម្បីកម្ពុជា”

#FootballFederationofCambodia

#TogetherforCambodia #affu23 #aff

#camfootball1933