ខាងក្រោមនេះជាទម្លាប់មិនល្អចំនួន ៣ ដែលបុរសភាគច្រើតែងតែអនុវត្តជាប្រចាំដោយមិនបានខ្វល់ពីផលប៉ះពាល់ដល់សុខភាពនាពេលអនាគត់៖
ជារឿយៗចូលគេងយឺត
ភាគច្រើននៃមនុស្សសម័យទំនើបតែងមានទម្លាប់មួយចូលគេងយឺត ដែលជាហេតុធ្វើឲ្យស្លាប់ភ្លាមៗផងដែរ ដោយសារនៅពេលចូលគេងយប់សរីរាង្គក្នុងរាងកាយនឹងចាប់ផ្តើមជួសជុល និងកែតម្រូវដោយខ្លួនឯង ដើម្បីជួយកម្ចាត់ជាតិពុលដែលផលិតចេញពីរាងកាយ ឲ្យកាន់តែមានសុខភាពល្អ។
ទន្ទឹមនឹងនោះ ការចូលគេងយឺតនឹងកាត់បន្ថយពេលវេលានៃការគេង ពុំមានពេលគ្រប់គ្រាន់សម្រាប់សរីរាង្គសម្រាក និងជួសជុល ងាយបង្កជំងឺសរសៃឈាមបេះដូង និងសរសៃឈាម ហើយកាត់បន្ថយភាពស៊ាំផងដែរ។
ផឹកស្រាច្រើន
មានបុរសជាច្រើនតែងមានទម្លាប់ផឹកស្រាពេញមួយថ្ងៃយូរៗទៅនឹងធ្វើឱ្យងាយនឹងកើតជំងឺថ្លើមនិងតម្រងនោម ជាពិសេសក៏បង្កឱ្យដាច់សរសៃឈាមខួរក្បាល នាំឱ្យកើតជម្ងឺក្រិនថ្លើម រហូតគ្រោះថ្នាក់ដល់ជីវិតទៀតផង។
ញ៉ាំច្រើនដង និងខុសប្រក្រតី
ដោយសារតែសម្ពាធការងារនិងបុគ្គលិកលក្ខណៈធម្មតា បុរសជាច្រើនចាត់ទុកថា ខ្លួនរវល់ជាមួយការងារ អាហារពេលព្រឹក និងអាហារថ្ងៃត្រង់អាចទទួលទានដោយមានភាពខុសឆ្គងខ្លាំង សូម្បីតែពេលខ្លះមិនបរិភោគ។ ប៉ុន្តែពេលខ្លះក៏សម្រេចទទួលទានអាហារវេចខ្ចប់ស្រាប់ដែលជាហេតុនាំឱ្យមានជំងឺគ្រោះថ្នាក់ជាច្រើនដូចជា ជំងឺបេះដូង ទឹកនោមផ្អែម លើសឈាម ប៉ះពាល់ដល់អាយុសង្ឃឹម។
ប្រភព៖ បរទេស