ជាធម្មតាប្រសិនបើអ្នកទទួលទានអាហារមានថាមពល ខ្លាញ់ ប្រូតេអ៊ីន និងផ្អែម ដោយមិនបានបន្ថែមបន្លែមួយចំនួនចូលក្នុងរបបអាហារ នោះមិនត្រឹមតែធ្វើឲ្យអ្នកឡើងទម្ងន់យ៉ាងងាយប៉ុណ្ណោះទេ ថែមទាំងបង្កជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរដូចជា ជំងឺរលាកសន្លាក់ហ្គោដ ជំងឺលើសឈាម ជំងឺបេះដូងជាដើម។
លើសពីនេះ បើអ្នកមិនបោះបង់ទម្លាប់អាក្រក់ទាំងអស់ដូចខាងក្រោមនេះទេ អ្នកក៏មិនត្រឹមតែចាស់មុនអាយុប៉ុណ្ណោះទេ តែអាចប្រឈមជំងឺនៅពេលចាស់ទៀតផង។
១.ញ៉ាំអាហារកែច្នៃច្រើន
ការញាំអាហារកែច្នៃច្រើនពេកអាចធ្វើឲ្យអ្នកវិវត្តភាពចាស់មុនអាយុ ដោយសារអាហារប្រភេទនេះ ពោរពេញដោយជាតិស្ករ ខ្លាញ់ និងគ្រឿងទេសច្រើន។ ជាងនេះទៅទៀត ផលិតផលទាំងនេះក៏កាត់បន្ថយវីតាមីន C ដែលជាសារធាតុសំខាន់សម្រាប់ការបង្កើតកូឡាជែន ថែមទាំងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម មហារីក និងសម្ពាធឈាមខ្ពស់។
២.ញ៉ាំជាតិស្ករច្រើន
Collagen និង Elastin ជាសារធាតុពីរដែលមានឥទ្ធិពលខ្លាំងក្នុងការជួយធ្វើឱ្យស្បែកតឹងណែន ស និងក្មេងជាងវ័យ។ ប៉ុន្តែ បើយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Clinical Dermatology បង្ហាញថា នៅពេលដែលកម្រិតជាតិស្ករខ្ពស់ និង fructose ភ្ជាប់ទៅនឹងអាស៊ីតអាមីណូនៅក្នុង collagen និង elastin និងធ្វើឲ្យឱ្យស្បែកជ្រីវជ្រួញ និងយារធ្លាក់។
៣.ផឹកស្រាច្រើន
ជាតិអាល់កុលធ្វើឱ្យស្បែកខ្សោះជាតិទឹក បណ្តាលឱ្យរលាក ក្រហម ហើម និងខូចសរសៃឈាម ហើយសញ្ញាទាំងអស់នេះធ្វើឱ្យអ្នកមើលទៅចាស់ជាងអាយុផងដែរ។ មួយវិញទៀត បើតាមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលផឹកស្រាច្រើនជាងប្រាំបីកែវក្នុងមួយសប្តាហ៍ អាចបង្កឲ្យមានស្នាមជ្រួញ និងហើមមុខខ្លាំង ជាងអ្នកដែលមិនបានផឹកឬផឹកតិចតួច។
៤.ចូលគេងយឺត គេងមិនគ្រប់គ្រាន់
ការចូលគេងយឺតជាញឹកញាប់នាំឱ្យមានបញ្ហាប្រព័ន្ធភាពស៊ាំថយចុះ, សុខភាពផ្លូវចិត្តខ្សោយ, ស្បែកគ្រើម, ងាយនឹងកើតជំងឺដូចជា ផ្តាសាយ, ការឆ្លងមេរោគពោះវៀន និងអាឡែស៊ី ឆាប់ចាស់។ ចំពោះស្ត្រីដែលគេងលក់ប្រកបដោយគុណភាពអាចស្តារស្បែកឲ្យមានភាពល្អប្រសើរជាងអ្នកមិនបានគេងប្រហែល ៣០% ។
៥.ផឹកទឹកមិនគ្រប់គ្រាន់
ការសិក្សាថ្មីមួយបានរកឃើញថា ការផឹកទឹកគ្រប់គ្រាន់អាចធ្វើអោយអារម្មណ៍ប្រសើរឡើងផ្តល់សំណើម និងសម្អាតស្បែកបានយ៉ាងល្អ។ ដូច្នេះ អ្នកគួរតែផឹកទឹក ៦-៨ កែវក្នុងមួយថ្ងៃ ដើម្បីកុំឱ្យស្បែកស្ងួត ជ្រីវជ្រួញ និងយារធ្លាក់។
ប្រភព៖ បរទេស