គ្រពេទ្យណែនាំ! រឿង ៥ យ៉ាង ហាម​​ធ្វើ​ក្រោយ​ពិសា​គ្រឿង​ស្រវឹង ពិសេសចំណុចទី១ ប៉ះពាល់ដល់អាយុជីវិត

ជាទូទៅបន្ទាប់ពីផឹកស្រាហើយ មនុស្សភាគច្រើនតែងមានទម្លាប់ក្អួតចេញមក ដើម្បីធ្វើខ្លួនឲ្យកាន់តែស្វាងឡើងវិញ។ ជាការពិត ការក្អួតចង្អោរ អាចជួយឱ្យបានខ្លះខនិងជួយឱ្យស្ងប់ក្នុងកម្រិតជាក់លាក់មួយ ប៉ុន្តែវាក៏បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតដល់ជីវិតផងដែរ។

ការក្អួតចង្អោរក្រោយពេលផឹកស្រាតែងតែប្រថុយប្រថានខ្លាំង ដោយសារក្អួតក្នុងមាត់ងាយនឹងស្រូបចូលបំពង់ខ្យល់ដោយចៃដន្យ បណ្តាលឱ្យថប់ដង្ហើមភ្លាមៗ។ ជាពិសេរស ការ​ក្អួត​ដោយ​បង្ខំ​នឹង​បំផ្លាញ​បំពង់​អាហារ បណ្តាល​ឱ្យ​រលាក​បំពង់​អាហារ ដំបៅ​បំពង់​អាហារ ធ្ងន់ធ្ងរ​ជាង​នេះ​អាច​នាំឱ្យ​មាន​ការ​ហូរ​ឈាម​ច្រើន។

ខាងក្រោមនេះជាទង្វើមួយចំនួនដែលអ្នកមិនគួរធ្វើបន្ទាប់ពីទទួលទានស្រា៖

១.កុំចេញឲទៅកន្លែងត្រជាក់

បន្ទាប់ពីផឹកស្រា ឬស្រាបៀរ ជាតិអាល់កុលជំរុញឱ្យឈាមពង្រីក ចរាចរឈាមកើនឡើង ធ្វើឱ្យស្បែកឡើងក្រហម សីតុណ្ហភាពរាងកាយកើនឡើង ងាយនឹងកើតជំងឺផ្តាសាយ។ នៅពេលដែលស្រូបជាតិអាល់កុលចូលក្នុងខ្លួន យកល្អអ្នកមិនត្រូវចេញទៅក្រៅ ឬកន្លែងត្រជាក់ ឬអង្គុយក្រោមកង្ហារទេ ព្រោះអាចធ្វើឱ្យរាងកាយងាយកើតជំងឺផ្តាសាយ។

២.កុំដេកភ្លាមៗបន្ទាប់ពីផឹកស្រារួច

បន្ទាប់ពីផឹកស្រា អ្នកអាចមានអារម្មណ៍ងងុយគេងខ្លាំង  ប៉ុន្តែប្រសិនបើអ្នកចូលគេងភ្លាមៗនោះ នឹងធ្វើឱ្យដំណើរការមេតាបូលីសក្នុងរាងកាយថយចុះ បង្កគ្រោះថ្នាក់ដល់ថ្លើមជាមិនខាន។ លើសពីនេះ ប្រព័ន្ធផ្លូវដង្ហើមក៏រងផលប៉ះពាល់ខ្លាំងផងដែរ ដូច្នេះហើយ អ្នកមិនគួរចូលគេងភ្លាមៗបន្ទាប់ពីផឹកស្រានោះទេ អ្នកគួរតែលាងមុខជាមួយនឹងទឹកត្រជាក់ បន្ទាប់មកអង្គុយ និងសម្រាកដើម្បីឲ្យស្វាង។

៣.កុំងូតទឹកសូម្បីតែជាមួយទឹកក្តៅ

ដាច់ខាត​កុំ​ងូត​ទឹក​ភ្លាមៗ​ក្រោយ​ផឹក​ស្រា សូម្បី​តែ​ងូត​ទឹក​ក្តៅ​ផងដែរ ដោយសារសកម្មភាពនេះអាចបណ្តាលឱ្យជាតិស្ករក្នុងឈាមទាប និងធ្វើឱ្យងាយដួលសន្លប់។ ប្រសិនបើអ្នកមានជំងឺលើសឈាម និងជំងឺសរសៃឈាមបេះដូង អ្នកគួរតែយកចិត្តទុកដាក់ជាងនេះទៅទៀត ពីព្រោះការងូតទឹកត្រជាក់បន្ទាប់ពីផឹកស្រារួច អាចនាំឱ្យបេះដូង ischemia ងាយនឹងបង្កជាជំងឺ myocardial infarction គ្រោះថ្នាក់ដល់អាយុជីវិត។

៤.កុំដណ្ដប់ភួយ

នៅពេល​ផឹក​ស្រា​ច្រើន​ពេក និយតកម្ម​សីតុណ្ហភាព​របស់​រាងកាយ​មិន​ដំណើរការ ការថយចុះ​កម្តៅ​កើនឡើង អាច​បណ្តាល​ឱ្យ​រាងកាយមានអារម្មណ៍ញាក់​។ អំឡុងពេលនោះភ្លាមៗ រាងកាយពិតជាត្រូវមានភាពកក់ក្តៅ ប៉ុន្តែក៏មិនគួរគ្របភួយឡើយ ជាពិសេសអ្នកដែលមានជំងឺសរសៃឈាមបេះដូង និងលើសឈាមជាដើម។

ដោយសារក្រោយពីផឹកស្រា សរសៃឈាមរីកធំ ចង្វាក់បេះដូង និងការរំលាយអាហារកើនឡើង សម្ពាធឈាមឡើងខ្ពស់ ដែលអាចបណ្តាលឱ្យមានជំងឺ myocardial infarction, angina pectoris និងជំងឺផ្សេងៗទៀត។ មួយវិញទៀត ប្រសិនបើ​​មាន​អារម្មណ៍​ថា​ត្រជាក់ អ្នក​អាច​ប្រើ​ដប​ទឹក​ក្តៅ ឬ​ភួយ​ក្តៅ ផឹក​ទឹក​ក្តៅ​ឧណ្ហៗ ប៉ុន្តែ​កុំ​ក្តៅ​ពេក​ដើម្បី​កុំឱ្យ​ក្តៅខ្លួន​។

៥.កុំបើកម៉ាស៊ីនត្រជាក់ពេក

ដេកនៅមុខកង្ហារ ឬបើកម៉ាស៊ីនត្រជាក់ខ្លាំងពេក បន្ទាប់ពីផឹកស្រារួច អាចធ្វើឱ្យរាងកាយត្រជាក់បានយ៉ាងងាយ ដែលនាំឱ្យកើតជំងឺធ្ងន់ធ្ងរដូចជាខ្យល់ ខូចមាត់ ខ្វិនដៃជើង។ ពេលស្រវឹងអាស្រ័យលើរាងកាយរបស់មនុស្សម្នាក់ៗ អ្នកខ្លះមានអារម្មណ៍ក្តៅ ឬត្រជាក់ ដូច្នោះអាច​ផឹក​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ប្រើ​ភួយ​ជាច្រើន​ស្រទាប់​ដើម្បី​រក្សា​កម្តៅ​ក្នុង​ខ្លួន​។

ប្រភព៖ បរទេស