ងាយស្រួលណាស់! អនុវត្តត្រឹម ៤ ចំណុចមុនចូលគេងឲ្យបានត្រឹមត្រូវ ជួយឲ្យរាងកាយមិនមានជំងឺធ្ងន់ធ្ងរ

ថ្ងៃនេះ "ក្នុងស្រុក" សូមណែនាំគន្លឹះនៃសកម្មភាពល្អចំនួន ៤ យ៉ាងមុនពេលចូលគេង ជួយធ្វើឲ្យមានសុខភាពល្អ អាយុវែង និងមិនធ្វើឲ្យមានជំងឺសាហាវៗមកបៀតបៀនឡើយ៖

១.មុនពេលចូលគេង សូមបិទឧបករណ៍បច្ចេកវិទ្យា

មនុស្សភាគច្រើនតែងតែមានទម្លាប់ប្រើទូរទស្សន៍ ទូរស័ព្ទមុនពេលចូលគេង ដែលទង្វើទាំងអស់នេះ អាចរំខានដល់ដំណេកខ្លាំង។ ដោយសារពន្លឺដែលបញ្ចេញដោយឧបករណ៍ឌីជីថល ដូចជា ថេប្លេត កុំព្យូទ័រ ទូរស័ព្ទ និងទូរទស្សន៍ ផ្តល់សញ្ញាឱ្យខួរក្បាលភ្ញាក់ៗ។ ដូច្នេះបន្ទាប់ពីម៉ោង ៩ យប់ ចូរបិទសំឡេង និងបិទអេក្រង់ ឧបករណ៍ទាំងអស់ដើម្បីឲ្យគេងលក់ស្រួល។

២.គួរអានសៀវភៅមុនពេលចូលគេង

ការអានសៀវភៅមុនពេលចូលគេង អាចជួយបង្កើនថាមពលខួរក្បាល ភាពច្នៃប្រឌិត និងភាពវៃឆ្លាតខាងអារម្មណ៍។ លើសពីនេះ ការអានមុនពេលចូលគេងអាចជួយឱ្យអ្នកសម្រាកបានច្រើន អនុញ្ញាតឱ្យសាច់ដុំសម្រាក និងធ្វើឱ្យដង្ហើមយឺត ជួយឱ្យមានអារម្មណ៍ស្ងប់ និងគេងលក់ស្រួល។

៣.ត្រាំជើងជាមួយទឹកក្តៅមុនពេលចូលគេង

ជើងជាថ្លើមទីពីររបស់មនុស្ស ហេតុនេះបើអ្នកមានទម្លាប់ត្រាំជើងជាមួយទឹកក្ដៅ នឹងផ្ដល់ឲ្យអ្នកនូវសុខភាពល្អ កាត់បន្ថយភាពតានតឹង និងការថប់បារម្ភក្នុងចិត្ត ជាពិសេសជួយឲ្យគេងលក់ស្កប់ស្កល់។

៤.កុំផឹកកាហ្វេ និងកុំញ៉ាំអាហារពេលល្ងាចច្រើនពេក

ការដែលអ្នកផឹកកាហ្វេមុនពេលចូលគេងនឹងធ្វើឱ្យមានបញ្ហាដំណេក ដោយសារជាតិកាហ្វេអ៊ីនអាចធ្វើអោយប្រព័ន្ធសរសៃប្រសាទកណ្តាលសកម្ម និងផ្តល់អោយខួរក្បាលរបស់អ្នកមានការប្រុងប្រយ័ត្ន ដែលជាហេតុធ្វើអោយពិបាកក្នុងការងងុយគេង។ ក្រៅពីនេះ អ្នកក៏គួរតែចៀសវាងការញ៉ាំអាហារច្រើនពេលល្ងាចផងដែរ ព្រោះការធ្វើបែបនេះនឹងអាចឱ្យរាងកាយរំលាយអាហារបានទាំងអស់ មុនពេលក្បាលប៉ះខ្នើយ។

ប្រភព៖ បរទេស