អ្នកកង្វះជាតិស័ង្កសី កុំស្ទាក់ស្ទើរត្រូវញាំគ្រាប់ធញ្ញជាតិទាំង ៥ នេះភ្លាមដើម្បីបន្ថែមឲ្យពេញលេញ

ខាងក្រោមនេះជាគ្រាប់ធញ្ញជាតិ ៥ ក្រុមសម្បូរទៅដោយស័ង្កសី កាល់ស្យូម និងសារធាតុរ៉ែ ដែលល្អខ្លាំងសម្រាប់សុខភាព ជាពិសេសអ្នកដែលកង្វះជាតិស័ង្កសីគួរបរិភោគឲ្យបានច្រើន៖

១.គ្រាប់ល្ង

យោងតាមអ្នកជំនាញអាហារូបត្ថម្ភ បង្ហាញថា គ្រាប់ល្ងសម្បូរទៅដោយជាតិស័ង្កសី ជួយពង្រឹងភាពស៊ាំរាងកាយ និងជាប្រភពនៃសារធាតុ phytosterols ដែលជាសមាសធាតុជួយបញ្ចុះកូឡេស្តេរ៉ុល ព្រមជាមួយសារធាតុ sesamin ជួយធ្វើឱ្យមានតុល្យភាពអ័រម៉ូន និងលើកកម្ពស់សុខភាពទូទៅ។

២.គ្រាប់ពូជ​ល្ពៅ

គ្រាប់ល្ពៅងាយស្រួលរក និងមានសារធាតុចិញ្ចឹមខ្ពស់ សម្បូរទៅដោយជាតិស័ង្កសី និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយលើកកម្ពស់សុខភាពប្រព័ន្ធភាពស៊ាំ។ ទន្ទឹមនឹងនេះ គ្រាប់ល្ពៅសម្បូរទៅដោយសារធាតុ phytoestrogens ដែលជួយកែលម្អកម្រិតកូឡេស្តេរ៉ុលអាក្រក់ចំពោះស្ត្រីក្រោយអស់រដូវ។

៣.សណ្តែកដី

នៅក្នុងសមាសភាពអាហារូបត្ថម្ភនៃសណ្តែកដី សម្បូរទៅដោយសារធាតុរ៉ែស័ង្កសី សារធាតុចិញ្ចឹមសុខភាពបេះដូងជាច្រើនដូចជា niacin ម៉ាញ៉េស្យូម ទង់ដែង អាស៊ីត oleic និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនទៀត។ ការទទួលទានសណ្តែកដីក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃការវិវត្តទៅជាគ្រួសក្នុងថង់ទឹកប្រមាត់ទាំងបុរស និងស្ត្រីផងដែរ ដោយសារតែឥទ្ធិពលបញ្ចុះកូឡេស្តេរ៉ុលរបស់សណ្តែកដីបង្កើតជាគ្រួសក្នុងថង់ទឹកប្រមាត់។

៤.គ្រាប់អាល់ម៉ុន

អាល់ម៉ុនគឺជាគ្រាប់ធញ្ញជាតិដ៏ពេញនិយមដែលសម្បូរទៅដោយស័ង្កសី សារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ជួយកាត់បន្ថយភាពតានតឹង និងបន្ថយដំណើរការនៃភាពចាស់។ ក្រៅ​ពី​នេះ គ្រាប់​អាល់ម៉ុន​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន E ដែល​ជា​សារធាតុ​ចិញ្ចឹម​ការពារ​ភ្នាស​កោសិកា​ពី​ការ​ខូច​ខាត។

៥.គ្រាប់ស្វាយចន្ទី

នៅក្នុងសមាសភាពអាហារូបត្ថម្ភរបស់គ្រាប់ស្វាយចន្ទី សម្បូរទៅដោយជាតិដែក និងទង់ដែងជួយសម្រួលដល់ចរន្តឈាម។ មិនតែប៉ុណ្ណោះ គ្រាប់ស្វាយចន្ទីជួយក្នុងការបង្កើតកោសិកាឈាមក្រហម និងការប្រើប្រាស់កោសិកាឈាមក្រហមប្រកបដោយប្រសិទ្ធភាព។

ប្រភព៖ បរទេស