មនុស្សភាគច្រើននៅពេលដែលសម្គាល់ឃើញចំណុចណាមួយលើរាងកាយមានសភាពចាស់់់ ឬប្រែប្រួលខុសប្រក្រតី តែងតែងមានការភិតភ័យខ្លាចមិនស្អាតរហូតព្យាយាមស្វែងរកការព្យាបាលជាមួយផលិតផលផ្សេងៗ ដែលបានដាក់តាំងលក់លើទីផ្សារ ដោយមិនបានគិតលើទម្លាប់និងរបៀបនៃការរស់នៅប្រចាំថ្ងៃផងដែរ។ ដូច្នោះ ដើម្បីទទួលបានស្បែកក្មេងជាងវ័យ សូមមើលបម្រាមគួរនិងមិនគួរដូចខាងក្រោមនេះ៖
* ៣ យ៉ាងមុនចូលគេងធ្វើឱ្យអ្នកឆាប់ចាស់៖
១.ញាំអាហារសម្បូរជាតិខ្លាញ់ និងស្ករច្រើន
ការទទួលទានជាតិខ្លាញ់ច្រើនពេកមុនពេលចូលគេងនឹងបណ្តាលឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងពោះ ចង្កា កំភួនជើង និងពន្លឿនដំណើរការនៃភាពចាស់នៃរាងកាយលឿន។ ទន្ទឹមនឹងនេះ អាហារដែលមានជាតិស្ករខ្ពស់ក៏ធ្វើឱ្យអ្នកឡើងទម្ងន់យ៉ាងឆាប់រហ័ស បំផ្លាញកូឡាជែនក្នុងរាងកាយ និងនាំឱ្យកើតស្នាមជ្រីវជ្រួញ។
២.ចូលគេងយប់ជ្រៅ ឬប្រើទូរស័ព្ទច្រើនពេលយប់
មិនថាមកពីមូលហេតុអ្វីក៏ដោយ ការចូលគេងយឺតនឹងធ្វើឱ្យមានរង្វង់ខ្មៅក្រោមភ្នែកកាន់តែអាក្រក់ឡើង ចំណុចខ្មៅ ស្នាមជ្រួញនៅលើស្បែកជាដើម។ ម្យ៉ាងទៀត មូលហេតុដោយសារការគេងមិនលក់ក៏មិនត្រឹមតែធ្វើឱ្យស្បែកឆាប់ចាស់ប៉ុណ្ណោះទេ ថែមទាំងបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺធ្លាក់ទឹកចិត្តផងដែរ។
៣.ងូតទឹកពេលយប់
បន្ទាប់ពីម៉ោង ១០ យប់សីតុណ្ហភាពធ្លាក់ទាបណាស់ ហេតុនេះប្រសិនបើអ្នកងូតទឹកក្នុងអំឡុងពេលនេះ អ្នកអាចជួបប្រទះនឹងការស្ទះសរសៃឈាម ហើយនៅពេលដែលឈាមមិនដំណើរការល្អ រាងកាយទាំងមូលអាចទទួលរងនូវការឈឺចុកចាប់ ឈឺក្បាលធ្ងន់ធ្ងរ និងបង្កើនភាពចាស់នៃរាងកាយ។
* ៤ យ៉ាងគួរធ្វើមុនចូលគេង៖
១.ផឹកទឹកក្តៅមួយកែវប្រហែល ៣០ នាទីមុនពេលចូលគេង
ការផឹកទឹកមុនពេលចូលគេងនឹងជួយកាត់បន្ថយភាពស្អិតនៃឈាម ការពារការឈឺទ្រូង ការគាំងបេះដូង មិនតែប៉ុណ្ណោះជួយឲ្យក្បាលពោះកក់ក្តៅ ជំរុញឱ្យគេងលក់ស្រួល ចៀសវាងការឃ្លាននៅកណ្តាលយប់ និងជួយឱ្យស្រកទម្ងន់។
២.ផឹកទឹកដោះគោរមៀតមួយពែងពេលល្ងាច
ពេលល្ងាចអ្នកគួរតែទទួលទានទឹកដោះគោរមៀតមួយពែង ដោយសារភេសជ្ជៈនេះល្អណាស់សម្រាប់ប្រព័ន្ធរំលាយអាហារ ជួយជំរុញការរំលាយអាហារ ធ្វើឱ្យប្រព័ន្ធរំលាយអាហារស្ងប់ និងជួយសម្រកទម្ងន់បានលឿន។ លើសពីនេះ វាក៏ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយកម្ចាត់ជាតិពុលដែលបង្កគ្រោះថ្នាក់ចេញពីរាងកាយ ធ្វើឱ្យដំណើរការរំលាយអាហារដំណើរការបានរលូន។
៣.ស្លៀកសម្លៀកបំពាក់រលុងៗ
ការស្លៀកពាក់តឹងនឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល កាត់បន្ថយគុណភាពនៃការគេង តឹង ស្ទះចរាចរឈាម ប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដូច្នោះយកល្អគួរតែស្លៀកសម្លៀកបំពាក់រលុងៗ មានខ្យល់ចេញចូលគ្រប់គ្រាន់ដើម្បីឲ្យរាងកាយបានសម្រាក។
៤.ហាត់ប្រាណ ៣០ នាទីរៀងរាល់ល្ងាច
នៅពេលល្ងាចអ្នកគួរចំណាយពេលប្រហែល ៣០ នាទីដើម្បីហាត់ប្រាណ ព្រោះវាអាចជួយឲ្យរាងកាយកាត់បន្ថយភាពតានតឹងនិងសម្ពាធ ជួយបំបាត់ការឈឺខ្នង ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ពង្រឹងប្រព័ន្ធការពារ។
ប្រភព៖ បរទេស