ទីតាំងរមាស់ ៤ កន្លែងលើរាងកាយនឹងធ្វើឲ្យអ្នកអាយុខ្លី បើមិនព្យាបាលឲ្យទាន់ពេលទេ

ប្រសិនបើអ្នករកឃើញថា រាងកាយបង្ហាញសញ្ញាមិនប្រក្រតីទាំង ៤ ដូចខាងក្រោម អ្នកមិនគួរព្រងើយកន្តើយឡើយ ត្រូវតែទៅជួបគ្រូពេទ្យជាប្រញាប់ដើម្បីរកមូលហេតុ និងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលាបើចាំបាច់។

រមាស់ដៃនិងជើង

ជាទូទៅនៅពេលដែលដៃ និងជើង មានអាការៈរមាស់មនុស្សភាគច្រើនតែងតែគិតថា ជាជំងឺសើស្បែក ប៉ុន្តែពេលខ្លះការរមាស់ដៃ និងជើងនេះ ក៏អាចជាសញ្ញានៃជាតិស្ករក្នុងឈាមឡើងខ្ពស់ផងដែរ។ ដោយសារនៅពេលដែលជាតិស្ករក្នុងឈាមកើនឡើង រាងកាយនឹងបាត់បង់ជាតិទឹក កាត់បន្ថយឈាមស្រស់ដើម្បីចិញ្ចឹមស្បែក។

លើសពីនេះទៀត សរសៃប្រសាទដែលខូចនឹងធ្វើឱ្យការបែកញើសនៅក្នុងស្បែកត្រូវបានរំខានធ្វើឱ្យស្បែកមានសភាពស្ងួតរមាស់។ មួយវិញទៀត បើជាតិស្ករក្នុងឈាមមិនត្រូវបានគ្រប់គ្រងបានល្អ អាចនាំឱ្យមានផលវិបាកនៃសរសៃឈាមបេះដូង និងសរសៃប្រសាទ កាត់បន្ថយអាយុសង្ឃឹមរស់។

រមាស់ "តំបន់ឯកជន"

នេះគឺជាសញ្ញានៃជំងឺរោគស្ត្រីដែលអាចបណ្តាលមកពីការរលាក ប៉ុន្តែពេលខ្លះវាក៏ជាសញ្ញាព្រមានអំពីវត្តមាននៃដុំសាច់ ឬការផ្លាស់ប្តូរអ័រម៉ូន ដែលទាក់ទងនឹងការលូតលាស់នៃកោសិកាសាហាវផងដែរ។

រមាស់ក្នុងសុដន់

ការរមាស់ក្នុងសុដន់អាចបណ្តាលមកពីជំងឺស្បែក ហើយក៏អាចជាសញ្ញាព្រមាននៃដុំពកសុដន់ដែលកំពុងលូតលាស់ផងដែរ។ ក្នុងរាងកាយពោរពេញទៅដោយចុងសរសៃប្រសាទទើបធ្វើឱ្យរមាស់ ហើយពេលដែលដុំសាច់ដុះធំល្មម និងធ្វើឱ្យរលាកដល់ចុងសរសៃប្រសាទបណ្តាលឱ្យរមាស់ដែលមិនអាចកំណត់។ ជាពិសេស ប្រសិនបើអ្នកមានអាការៈរមាស់នៅតំបន់ទ្រូង អមដោយកូនកណ្តុរហើម ដុំពក អ្នកគួរតែស្វែងរកការព្យាបាលភ្លាមៗ។

រមាស់ពេញស្បែក

ស្បែករមាស់ពេញរាងកាយអាចបណ្តាលមកពីការផ្លាស់ប្តូរអាកាសធាតុដែលបណ្តាលឱ្យស្បែកស្ងួត ប្រតិកម្មទៅនឹងភ្នាក់ងារជាក់លាក់ ឬការឆ្លងមេរោគបាក់តេរី។ ប្រសិនបើអ្នកជួបប្រទះការរមាស់យូរ អ្នកក៏ត្រូវរកមើលបញ្ហាទាក់ទងនឹងមុខងារតម្រងនោមផងដែរ ព្រោះបើមុខងារតម្រងនោមត្រូវបានប៉ះពាល់ ជាតិពុលនៅក្នុងបង្ហួរនោមនឹងរាលដាលដល់រាងកាយទាំងមូល ជំរុញស្បែកឱ្យរមាស់បាន។

ម្យ៉ាងទៀត ស្បែករមាស់ក៏អាចជាសញ្ញាព្រមាននៃជំងឺមហារីកស្បែក មហារីកថ្លើម ឬឈាម ដែលទាំងអស់នេះសុទ្ធតែជាជំងឺគ្រោះថ្នាក់ដែលត្រូវការការព្យាបាលទាន់ពេលវេលា។

ប្រភព៖ បរទេស