ជឿថាអ្នកទាំងអស់គ្នាប្រាកដជាដដឹងច្បាស់ថា "មីកញ្ចប់" ប្រសិនបើញាំច្រើនអាចនាំគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់រាងកាយដែលមិនអាចស្មានដល់។ ហើយវាក៏ប្រហែលជាមិនអីទេ បើអ្នកញាំយូរៗម្ដងៗជំនួសអាហារធម្មតា ប៉ុន្តែចំពោះអ្នកដែលញ៉ាំញឹកញាប់ ឬគិតថាវាជាអាហារសំខាន់ ត្រូវគិតម្តងទៀត ដោយសារលទ្ធផលនៅថ្ងៃក្រោយអាចមិនសមប្រកប ដូចអ្វីដែលអ្នកបានគិតឡើយ។
ផលអវិជ្ជមាន ៤ ដែលទទួលបានពីមីកញ្ចប់៖
កង្វះអាហារូបត្ថម្ភ
នៅក្នុងមីកញ្ចប់មានគ្រឿងផ្សំតិចតួចណាស់ ហើយមានប្រហែល ៦០-៧០% នៃគ្រឿងផ្សំសំខាន់គឺជាម្សៅស្រូវសាលី ១៥-២០% ផ្សេងៗទៀតគឺខ្លាញ់។ គ្រឿងទេសដូចជាបន្លែស្ងួត និងសាច់ក្រៀមក្នុងកញ្ចប់មី មានសារធាតុចិញ្ចឹមតិចតួច ឬស្ទើតតែគ្មានទាល់តែសោះ។ ដូច្នេះមីកញ្ចប់អាចចាត់ទុកថា ជាអាហារមួយប្រភេទដែលអន់ជាង កង្វះអាហារូបត្ថម្ភ។ ហេតុនេះប្រសិនបើទទួលទានមីញឹកញាប់ រយៈពេលយូរនឹងធ្វើឲ្យអ្នកប្រឈមនឹងការខ្វះអាហារូបត្ថម្ភ ជាពិសេសចំពោះកុមារដែលមានរាងកាយកំពុងអភិវឌ្ឍ។
សូដ្យូមខ្ពស់
មីកញ្ចប់សម្បូរទៅដោយជាតិសូដ្យូម និង MSG រួមទាំងគ្រឿងផ្សំពោរពេញដោយរសជាតិប្រៃ ទើបធ្វើឲ្យមីកញ្ចប់បានក្លាយទៅជាអាហារដែលមានជាតិសូដ្យូមខ្ពស់ បើធៀបនឹងបរិមាណអាហារក្នុងមួយពេល។ យ៉ាងណាក្ដី ក្នុងមនុស្សម្នាក់អាចទទួលជាតិសូដ្យូមមិនលើសពី ២,៤០០ មីលីក្រាម ក្នុងមួយថ្ងៃ ប៉ុន្តែមីតែមួយកញ្ចប់មានផ្ទុកជាតិសូដ្យូមប្រហែល ១៦០០ មីលីក្រាម ដែលច្រើនជាង ៥០ ភាគរយនៃការទទួលទានប្រចាំថ្ងៃរបស់អ្នក។
មិនតែប៉ុណ្ណោះ ក៏មានមនុស្សខ្លះអំឡុងពេលញាំមីឆ្លៀតបន្ថែមរសជាតិ ដូចជា ទឹកជ្រលក់ ទឹកត្រី ឬអាហារកែច្នៃផ្សេងៗទៀត ដែលមាន័យថា នឹងទទួលជាតិសូដ្យូមច្រើនជាងធម្មតាទៀត។
រំខានដល់ប្រព័ន្ធរំលាយអាហារ
មីកញ្ចប់ភាគច្រើនមានសមាសធាតុម្សៅជាចម្បងដែលផ្តល់សារធាតុចិញ្ចឹមក្នុងទម្រង់ជាកាបូអ៊ីដ្រាត។ ដោយកាបូអ៊ីដ្រាតជាធម្មតាចំណាយពេលយូរដើម្បីរំលាយ ហើយពិបាករំលាយរួចទៅហើយ ទើបធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ ក្រៅពីនោះ មីកញ្ចប់មិនមានជាតិសរសៃអាហារអ្វីទាំងអស់ ដែលអាចបណ្តាលឱ្យទល់លាមកផងដែរ។
ប្រភព៖ បរទេស