មានគ្រឿងផ្សំក្នុងផ្ទះរាប់មិនអស់ ដែលស្ត្រីអាចទាញយកអត្ថប្រយោជន៍សម្រាប់ភាពស្រស់ស្អាត រួមទាំងទឹកកកផងដែរ។ ដុំទឹកកកដែលដាក់ក្នុងទូរបង្កក មិនត្រឹមតែមានឥទ្ធិពលត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែប្រសិនបើប្រើបានត្រឹមត្រូវ វាក៏អាចជួយឱ្យស្បែកស្រស់ស្អាតផងដែរ។ ខាងក្រោមនេះ ៤ វិធីនៃការប្រើប្រាស់ទឹកកកដើម្បីថែរក្សាស្បែកឲ្យមានភាពស្រស់ស្អាតនិងសុខភាពល្អ។
១.ទឹកកកជាមួយក្រូចឆ្មាធ្វើឱ្យស្បែកភ្លឺថ្លា
ក្រូចឆ្មាមានផ្ទុកនូវវីតាមីន C ជាច្រើន ដែលមានប្រសិទ្ធភាពក្នុងការជម្រុះរោម កម្ចាត់ភាពកខ្វក់ និងប្រេងដែលលើសចេញពីស្បែក ជួយសម្អាតស្បែកពីខាងក្នុង និងធ្វើឱ្យរលោង។
វិធីធ្វើ៖ គ្រាន់តែច្របាច់ក្រូចឆ្មារស្រស់ប្រហែល ១គីឡូក្រាម លាយជាមួយទឹកដោយផ្ទាល់ ហើយដាក់ក្នុងទូរទឹកកកសម្រាប់ប្រើប្រាស់នៅពេលក្រោយ។ បន្ទាប់មកយកដុំទឹកកកត្រដុសដោយផ្ទាល់នៅលើស្បែកនៅពេលយប់ប្រហែល ៣ ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលល្អបំផុត។
២.ទឹកកកជាមួយតែបៃតង និងទឹកឃ្មុំ
តែបៃតង និងទឹកឃ្មុំ គឺជាគ្រឿងផ្សំថែរក្សាសម្រស់ពីរយ៉ាងដែលគេនិយមប្រើនាពេលបច្ចប្បន្ន។ ប្រសិទ្ធភាពនៃប្រភេទទាំងពីរគឺជួយសម្អាត និងប្រឆាំងបាក់តេរី ការពារស្បែកយ៉ាងពិតប្រាកដពីឥទ្ធិពលបរិស្ថាន មានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ព្យាបាលមុន និងស្នាមអុចខ្មៅ។
វិធីធ្វើ៖ យកតែបៃតង បន្ថែមទឹកឃ្មុំសុទ្ធ ២ស្លាបព្រាបាយ កូរចូលគ្នាឲ្យសព្វ បន្ទាប់មកចាក់ល្បាយនេះចូលក្នុងថាសទឹកកក ហើយដាក់ក្នុងទូរទឹកកក។ មុនប្រើអ្នកត្រូវលាងសម្អាតស្បែកជាមុនសិន បន្ទាប់មកយកទឹកកកមកគ្របដោយកន្សែង ហើយត្រដុសវាថ្នមៗលើស្បែករហូតទាល់តែទឹកកករលាយអស់ ១-២ សប្តាហ៍ អ្នកនឹងឃើញលទ្ធផលគួរឱ្យកត់សម្គាល់។
៣.ទឹកកកជាមួយផ្លែប៉ោម និងត្រសក់ធ្វើឲ្យស្បែកស
ត្រសក់ជាផ្លែឈើដែលមានវីតាមីន C និង E ជាច្រើន ដែលមិនត្រឹមតែជួយព្យាបាលមុនប៉ុណ្ណោះទេ ថែមទាំងធ្វើអោយស្បែកស និងបំបាត់ស្នាមអុចខ្មៅទៀតផង។
វិធីធ្វើ៖ ផ្លែប៉ោម ១ផ្លែ និងត្រសក់ ១ផ្លែ រួចបកសំបក ច្របាច់ទឹក ឬកិនឲ្យម៉ដ្ឋ ចាក់ល្បាយចូលក្នុងថាសទឹកកកហើយដាក់ក្នុងទូរទឹកកក។ ប្រើត្រឹមតែ ២-៣ ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលល្អបំផុត។
៤.ទឹកកកផ្សំជាមួយកាហ្វេ ប៉េងប៉ោះ និងវីតាមីន E
កាហ្វេផ្សំជាមួយវីតាមីន E នឹងជួយឱ្យស្បែកសភ្លឺរលោងដោយមិននឹកស្មានដល់។
វិធីធ្វើ៖ ច្របាច់ប៉េងប៉ោះយកទឹក រួចលាយជាមួយប្រេងសំខាន់ៗ វីតាមីន E លាយជាមួយល្បាយកាហ្វេរួចយកទៅដាក់ក្នុងធុងបង្កក។ អ្នកគ្រាន់តែប្រើកន្សែងស្តើងរុំទឹកកក ត្រដុសថ្នមៗលើស្បែក ដើម្បីឱ្យសារធាតុចិញ្ចឹមអាចជ្រាបចូលទៅក្នុងស្បែកបានយ៉ាងល្អ។
ប្រភព៖ បរទេស