អាហារល្អៗ ៤ ក្រុម ជួយកាត់បន្ថយសក់ជ្រុះយ៉ាងមានប្រសិទ្ធភាព ដោយមិនបាច់ប្រើផលិតផល

ខណៈមនុស្សភាគច្រើនផ្ដោតអារម្មណ៍តែលើផលិតផលម៉ាកល្បីៗដើម្បីជាជំនួយ ការពារសក់ជ្រុះ ថែមទាំងបណ្តុះសក់ឲ្យលូតលាស់បានលឿន ភ្លឺរលោងស្អាត ដោយមិនបានខ្វល់ពីរបបអាហារប្រចាំថ្ងៃ ក៏ដូចជទម្លាប់ក្នុងការថែរក្សាសក់ គឺមិនមែនជារឿងដែលត្រឹមត្រូវនោះទេ។ ដូច្នោះហើយថ្ងៃនេះដែរ ក្នុងស្រុក សូមចែករំលែកនូវអាហារសម្បូរសារធាតុចិញ្ចឹមដែលល្អសម្រាបសក់ជ្រុះដូចខាងក្រោម។

ស៊ុត

ស៊ុតគឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីន និង biotin ដែលជាសារធាតុចិញ្ចឹមពីរអាចជំរុញការលូតលាស់សក់។ ការ​ទទួល​ទាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​មាន​សារៈ​សំខាន់​សម្រាប់​សក់ ព្រោះ​ឫស​សក់​ត្រូវ​បាន​បង្កើត​ឡើង​ភាគច្រើនដោយសារ​ប្រូតេអ៊ីន។ ម្យ៉ាងទៀត ស៊ុតក៏ជាប្រភពដ៏ល្អនៃស័ង្កសី សេលេញ៉ូម និងសារធាតុចិញ្ចឹមសុខភាពសក់ផ្សេងទៀត។ ហេតុនេះទើបធ្វើឱ្យពួកគេក្លាយជាអាហារល្អបំផុតសម្រាប់សុខភាពសក់។

ទឹកដោះគោជូរ

ទឹកដោះគោរជូរពោរពេញដោយប្រូតេអ៊ីន និងជាតិដែក ដែលមានសមត្ថភាពខ្ពស់ជួយសក់ឲ្យលូតលាស់បានល្អ។ ដូច្នោះប្រសិនបើអ្នកមានបញ្ហាសក់ជ្រុះ ហើយទទួលទានអាហារដែលជួយបណ្ដុះសក់ សូមជ្រើសរើសអាហារណាដែលមានមូលដ្ឋានលើរុក្ខជាតិដូចជា អាល់ម៉ុន ឬគ្រាប់ស្វាយចន្ទី ហើយក៏ត្រូវប្រាកដថា វាមានប្រូតេអ៊ីនខ្ពស់ និងសារធាតុចិញ្ចឹមខ្ពស់ដូចជាប្រូតេអ៊ីន និងជាតិដែក។

ត្រីសាម៉ុង

យោងតមានអ្នកឯកទេសផ្នែកអាហាររូបត្ថម្ភបាននិយាយថា ត្រីសាម៉ុងគឺជាអាហារមានទាំងប្រូតេអ៊ីន និង biotin ដែលមានប្រយោជន៍ខ្លាំងសម្រាប់សុខភាពសក់។ មិនតែប៉ុណ្ណោះ ត្រីសាម៉ុងក៏មានអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានសារៈសំខាន់ដើម្បីធ្វើឲ្យសក់លូតលាស់បានល្អ។

ផ្លែស្ត្របឺរី

ផ្លែស្ត្របឺរីសម្បូរទៅដោយវីតាមីន C ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មខ្លាំង ជួយការពារឫសសក់ប្រឆាំងនឹងការខូចខាតពីម៉ូលេគុលដែលបង្កគ្រោះថ្នាក់ដូចជា (រ៉ាឌីកាល់សេរី)។ ទន្ទឹមនឹងនេះ រាងកាយប្រើប្រាស់វីតាមីន C ដើម្បីផលិត Collagen ដែលជាប្រូតេអ៊ីនជួយពង្រឹងសក់ ការពារសក់មិនឲ្យផុយ និងខូច ជាដើម។

លើសពីនេះ វីតាមីន C ជួយឱ្យរាងកាយស្រូបយកជាតិដែកពីរបបអាហារ ប៉ុន្តែបើមានកម្រិតជាតិដែកទាបក៏អាចបណ្តាលឱ្យមានភាពស្លេកស្លាំង ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការបាត់បង់សក់ទៀតផង។

ប្រភព៖ បរទេស