ជាធម្មតាមនុស្សគ្រប់គ្នាប្រាកដជាធ្លាប់ជួបនូវបញ្ហាដំបៅក្នុងមាត់ (ពងបែកមាត់) ហើយក៏តែងតែចាត់ទុកដំបៅប្រភេទនេះជារោគសញ្ញាតូចតាច ដោយសារវាឆាប់ជាសះស្បើយបន្ទាប់ពីពីរទៅបីថ្ងៃក្រោយ។ ប៉ុន្តែប្រសិនបើដំបៅក្នុងមាត់អ្នកកើតឡើងញឹកញាប់ ដោយមិនបាត់ទៅវិញដោយខ្លួនឯង ត្រូវតែប្រយ័ត្ននិងទៅពិគ្រោះជាមួយអ្នកជំនាញភ្លាម ព្រោះបើទុកយូរអាចនាំឱ្យកើតមហារីកបាន។
ខាងក្រោមនេះ ជាកត្តាចម្បងដែលបណ្ដាលឲ្យអ្នកកើតដំបៅក្នុងមាត់៖
របបអាហារមិនត្រឹមត្រូវ
ជាទូទៅមនុស្សភាគច្រើនតែងមានចំណង់ចំណូលចិត្តទទួលទានអាហារក្តៅ មានជាតិខ្លាញ់ ដែលរបបអាហារនេះបានធ្វើឱ្យរាងកាយឡើងកម្ដៅ ទើបនាំឱ្យកើតដំបៅមាត់។
ក្នុងករណីនេះ អ្នកគួរតែកែលម្អរបបអាហារឱ្យទាន់ពេលវេលា បំពេញបន្ថែមរាងកាយជាមួយនឹងសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងធ្វើតាមរបបអាហារបែបវិទ្យាសាស្ត្រ សមហេតុផល និងមានតុល្យភាព ដោយព្យាយាមបង្កើតទម្លាប់ទំពារយឺតៗ ដើម្បីកាត់បន្ថយបន្ទុកលើក្រពះ និងរាងកាយ។
គេងយប់ជ្រៅ
ចាប់ពីម៉ោង ១១ យប់ដល់ម៉ោង ៣ ព្រឹកជាពេលវេលាដ៏ល្អបំផុតសម្រាប់រាងកាយក្នុងការបន្សាបជាតិពុល។ ប្រសិនបើអ្នកគេងមិនលក់ក្នុងអំឡុងពេលនេះ វានឹងធ្វើឱ្យសរីរាង្គក្នុងរាងកាយធ្លាក់ចូលទៅក្នុងសភាពអស់កម្លាំង នាំឱ្យមានបញ្ហាប្រព័ន្ធ endocrine បណ្តាលឱ្យដំបៅក្នុងមាត់។
ហេតុដូចនេះ អ្នកគួរតែព្យាយាមចូលគេងឱ្យបានឆាប់ ជៀសវាងការចូលគេងយឺត បង្កើតទម្លាប់ល្អនៃការគេងឱ្យលឿន ក្រោកពីព្រលឹម ដើម្បីកាត់បន្ថយបន្ទុកលើរាងកាយ។
មានប្រព័ន្ធភាពស៊ាំខ្សោយ
មនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយងាយនឹងឆ្លងមេរោគដូចជា បាក់តេរី និងវីរុសណាស់ ហើយមិនត្រឹមតែធ្វើឲ្យមានដំបៅមាត់ប៉ុណ្ណោះទេ ក៏អាចធ្វើឲ្យអ្នកជំងឺកាន់តែមានសភាពធ្ងន់ធ្ងរជាងនេះផងដែរ។ ក្នុងករណីនេះ អ្នកគួរតែទៅជួបអ្នកជំនាញ ដើម្បីទទួលបានការព្យាបាល ដើម្បីបង្កើនភាពស៊ាំក្នុងរាងកាយនិងជួយឱ្យរាងកាយងើបឡើងវិញបានឆាប់តាមដែលអាចធ្វើទៅបាន។
ហ្សែន
ដំបៅមាត់ប្រភេទនេះក៏អាចបណ្ដាលមកពីតំណពូជផងដែរ ប្រសិនបើឪពុកម្តាយជារឿយៗតែងតែមានដំបៅមាត់ នោះកូនក៏ទំនងជាមានដំបៅមាត់ដូចគ្នា។ ដូច្នេះ អ្នកត្រូវប្រុងប្រយ័ត្នជានិច្ច ដើម្បីកាត់បន្ថយហានិភ័យនៃដំបៅមាត់។
គ្មានអនាម័យមាត់
ប្រសិនបើមាត់មិនបានសម្អាតបានត្រឹមត្រូវ ងាយនឹងកើតដំបៅក្នុងមាត់ណាស់ ជាពិសេសនៅពេលដែលសំណល់អាហារមួយចំនួនធំនៅក្នុងប្រហោងមាត់មិនត្រូវបានលាងសម្អាតទាន់ពេល នោះដំបៅមាត់នឹងវិវឌ្ឍភ្លាមៗ។
តើដំបៅមាត់អាចក្លាយជាគ្រោះថ្នាក់ និងឈានដល់មហារីកមាត់ដែរទេ?
អ្នកដែលមានដំបៅមាត់តែងតែមានអារម្មណ៍មិនស្រួលប៉ះពាល់ដល់ការញ៉ាំ និងការផឹកជាដើម។ លើសពីនេះ ពួកគេក៏មានប្រតិកម្មមិនធម្មតាមួយចំនួនលើរាងកាយ ដុចជាប៉ះពាល់ដល់ដំណេក ការគេងមិនលក់។
គួរបញ្ជាក់ថា អ្នកជំងឺមួយចំនួនដែលមានដំបៅក្នុងមាត់ និងមានលទ្ធភាពវិវត្តទៅជាជំងឺមហារីកមាត់ ដែលមានអាការមួយចំនួន ដូចជា ឃ្លានអាហារ ចង្អោរ និងក្តៅខ្លួនខ្លាំងផងដែរ។ ជាចាំបាច់ បើឃើញរោគសញ្ញាទាំងនេះ កុំទុកយូរត្រូវទៅជួបគ្រូពេទ្យហើយទទួលការព្យាបាលឲ្យបានទាន់ពេល។
ប្រភព៖ បរទេស