នេះជាមូលហេតុចម្បង ដែលបុរសទាំងអស់ ហាមដាច់ខាតទទួលទានអាហារ ៣ ក្រុមនេះ

សម្រាប់បុរស និងស្ត្រី ទាំងអស់ត្រូវដឹងថា ការជ្រើសរើសអាហារប្រចាំថ្ងៃពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីធ្វើឲ្យរាងកាយមានសុខភាពល្អ រឹងមាំ។ ជាពិសេស អាហារមួយចំនួនខាងក្រោមនេះបុរសមិនគួរញ៉ាំដាច់ខាត។

១. អាហារធ្វើពីសណ្តែកសៀង

យោងតាមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដ និយាយថា បុរសមិនគួរបរិភោគអាហារដែលធ្វើពីសណ្តែកសៀងឡើយ ដោយសារពួកវាផ្ទុកទៅដោយសារធាតុ phytoestrogens ដែលជាសមាសធាតុដូចអេស្ត្រូសែនកើតចេញពីរុក្ខជាតិ។ ការទទួលទានសារធាតុ phytoestrogens ច្រើនពេក អាចរំខានដល់តុល្យភាពអ័រម៉ូនក្នុងរាងកាយ កាត់បន្ថយការប្រមូលផ្តុំមេជីវិតឈ្មោល។

២. ខ្លាញ់ Trans

ជាទូទៅ ខ្លាញ់ trans ត្រូវបានចាត់ទុកថា មិនល្អទេសម្រាប់ទាំងបុរស និងស្ត្រី ហើយខ្លាញ់ប្រភេទនេះភាគច្រើន ត្រូវបានរកឃើញនៅក្នុងអាហារចៀន អាហារខ្ចប់រួច ឬអាហារកែច្នៃ។ ម្យ៉ាងទៀត ខ្លាញ់ trans បង្កើនហានិភ័យនៃជំងឺបេះដូង និងគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សុខភាព។

៣. សាច់កែច្នៃ និងអាហារវេចខ្ចប់

សាច់កែច្នៃក៏ជាអាហារដែលបុរសមិនគួរញ៉ាំដែរ ដូចជា សាច់ហឹរ ប៊ីខុន សាច់ត្រជាក់ ព្រោះផលិតផលទាំងនេះមានផ្ទុកជាតិខ្លាញ់ឆ្អែតច្រើន និងបរិមាណដ៏ច្រើននៃអំបិលមិនល្អ។ ហេតុនេះ ការទទួលទានសាច់កែច្នៃ និងកាត់បន្ថយចំនួនមេជីវិតឈ្មោល យ៉ាងងាយផងដែរ។

ប្រភព៖ បរទេស