ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ និងជួយស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត បានធ្វើការសហការជាមួយនឹងមូលនិធិនៃ អង្គការ People In Need (PIN) ដើម្បីចាប់ផ្តើមនូវយុទ្ធនាការដ៏វិសេសមួយមានឈ្មោះថា “ការគាំទ្រដ៏ល្អឯក”។
គួរបញ្ជាក់ផងដែរថា ការផ្ដួចផ្ដើមរួមគ្នានេះដែរ គ្រោងនឹងដំណើរការចាប់ពីថ្ងៃទី១៥ ខែ វិច្ឆិកា ដល់ថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីលើកទឹកចិត្តដល់សាធារណជនទាំងអស់ឱ្យបន្ដអនុវត្តវិធានការសុវត្ថិភាពពីជំងឺកូវីដ-១៩ ព្រោះនេះជាកិច្ចការដ៏សំខាន់ក្នុងការជួយទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ និងចាប់ផ្តើមនូវការស្តារឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងប្រទេស។
យ៉ាងណាមិញមកទល់នឹងពេលនេះ យុទ្ធនាការ “ការគាំទ្រដ៏ល្អឯក” ទទួលបានការចូលរួមពីសំណាក់បងប្អូនទាំងក្នុង និងក្រៅប្រទេស ដែលរទទួលបានទឹកប្រាក់សរុបចំនួន ៧៨,៣៧៥ ដុល្លារហើយ។ ទឹកប្រាក់នេះដែរ គឺស្មើនឹង ៧៨% នៃចំនួនទឹកប្រាក់ដែលនឹងត្រូវបរិច្ចាគ ទៅកាន់អង្គការ People In Need (PIN) ។
ដូចដែលបានជម្រាបជូនខាងលើនេះថា ក្រុមហ៊ុនស្រាបៀរ ABC មានគម្រោងបរិច្ចាគទឹកប្រាក់ចំនួន ១០ ម៉ឺនដុល្លារ ទៅកាន់អង្គការ People In Need។ ដើម្បីចូលរួម លោកអ្នកគ្រាន់តែចុចគាំទ្រទៅលើតំណរលីងខាងក្រោមនេះ ការចុចមួយលើករបស់អ្នកទាំងអស់គ្នា គឺស្មើនឹងទឹកប្រាក់ ១ដុល្លារ ដែលក្រុមហ៊ុនស្រាបៀរ ABC នឹងធ្វើការបរិច្ចាគជំនួសអស់លោកអ្នក។
រួសរាន់ឡើង នៅសល់ពេលត្រឹមតែមួយសប្ដាហ៍ទៀតប៉ុណ្ណោះដើម្បីចូលរួមជាមួយនឹងយុទ្ធនាការ "ការគាំទ្រដ៏ល្អឯក" ហើយថវិកាដែលនឹងត្រូវបរិច្ចាគ គឺខ្វះត្រឹមតែ ២១,៦២៥ ដុល្លារ ទៀតប៉ុណ្ណោះ។ ងាយៗ ដោយអនុវត្តតាមពីរជំហាន ដើម្បីចូលរួមក្នុងយុទ្ធនាការណ៍ និងការគាំទ្រនេះ។ លោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រផ្លូវការរបស់ ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត បន្ទាប់មកចុចលើពាក្យថា “ចុចទីនេះដើម្បីចូលរួម” ឬលោកអ្នកក៏អាចចុចចូលតាមតំណរលីងដែលមាននៅទីនេះស្រាប់ https://bit.ly/ABCPledge ។ ចំពោះអ្នកដែលបានចុច ការគាំទ្រ រួចហើយ អាចចែករំលែកការគាំទ្រនេះនៅកាន់គណនី Facebook ផ្ទាល់ខ្លួនរបស់អ្នក ដើម្បីលើកទឹកចិត្តមិត្តភក្ដិ និងក្រុមគ្រួសារ ឱ្យចូលរួមដូចគ្នាបានផងដែរ។
មាតិកា "ការគាំទ្រដ៏ល្អឯក" គឺបានបង្កើតឡើងដោយក្រុមហ៊ុនស្រាបៀរ Heineken និង People in Need (PIN) ដើម្បីអនុវត្តសកម្មភាពការពារជំងឺកូវីដ១៩។ ការសហការនេះ People in Need (PIN) មិនមានការពាក់ព័ន្ធក្នុងការផ្សព្វផ្សាយផលិតផលស្រាបៀរនោះទេ។ គោលការណ៍តែមួយគត់ក្នុងកិច្ចសហការនេះគឺដើម្បីចូលរួមចំណែកក្នុងមាតិកា "ការគាំទ្រដ៏ល្អឯក"។
#TheExceptionalPledge
ព័ត៌មានអំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា - ពីមុនមានឈ្មោះជា ក្រុមហ៊ុនស្រាបៀរកម្ពុជាលីមីតធីត (CBL) - គឺជាផ្នែកមួយនៃ ក្រុមហ៊ុនហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរអន្ដរជាតិធំជាងគេ។ ក្រុមហ៊ុនចាប់ប្រតិបត្តិការអាជីវកម្មក្នុង ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៤ ដែលជាការបណ្ដាក់ទុនរួមគ្នារវាង ក្រុមហ៊ុនអាស៊ីប៉ាស៊ីហ្វិចប៊ែវើរីលីមីតធីត និង ក្រុមហ៊ុនប្រូហ្គ្រេសនាំចូល-នាំចេញ មុនក្លាយជាក្រុមហ៊ុនហ៊ិននីគែន ១០០% ទាំងស្រុងនៅឆ្នាំ២០១៤។ ទន្ទឹមនឹងនេះក្រុមហ៊ុនមានបុគ្គលិកសរុបប្រហែល ៧០០នាក់កំពុងបម្រើការងារ។ ជាក្រុមហ៊ុនផលិត ផ្សព្វផ្សាយ និងចែកចាយទូទាំងប្រទេសនូវស្រាបៀរអន្ដរជាតិ ព្រមទាំងស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, Tiger Crystal, ABC អិចស្ត្រាស្តោត, Anchor, Anchor White និង Gold Crown ជាដើម - ដែលយោងតាមស្ដង់ដារអន្ដរជាតិកម្រិតខ្ពស់ ដែលបាននាំយកមកពីប្រទេសហូឡង់ ដែលជាប្រភពកំណើតដើម។ និរន្ដរភាពសម្រាប់មនុស្ស ភពផែនដី និងវិបុលភាព ត្រូវបានប្រកាន់ខ្ជាប់នៅក្នុងអាជីវកម្មរបស់យើង ដើម្បីឆ្ពោះទៅកាន់ “Brew a Better Cambodia” ។
ព័ត៌មានអំពីអង្គការ People In Need
អង្គការ People In Need ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ នៅសាធារណរដ្ឋឆែក ជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិមិនស្វែងរកប្រាក់ចំណេញមួយ ដែលបានបង្កើតឡើងនៅលើឧត្តមគតិ នៃមនុស្សជាតិ សេរីភាព សមភាព និងសាមគ្គីភាព។ បច្ចុប្បន្ននេះ អង្គការបានដំណើរនៅជាង ៣០ប្រទេស ដោយផ្តល់ជំនួយមនុស្សធម៌ភ្លាមៗ គាំទ្រការអប់រំកុមារ ជំនួយដល់ជនក្រីក្រ និងជនងាយរងគ្រោះបំផុត ព្រមទាំងគាំទ្រសកម្មជនសិទ្ធិមនុស្សផងដែរ។
គូសបញ្ជាក់ថា យុទ្ធនាការណ៍ "ការគាំទ្រដ៏ល្អឯក" គឺត្រូវបានបង្កើតឡើងដោយការសហការរវាងក្រុមហ៊ុនស្រាបៀរ Heineken និងអង្គការ People in Need (PIN) ដើម្បីអនុវត្តវិធានការសុវត្ថិភាពពីជំងឺកូវីដ-១៩។ ការសហការរួមគ្នានេះអង្គការ People in Need (PIN) មិនមានការពាក់ព័ន្ធក្នុងការផ្សព្វផ្សាយ អំពីផលិតផលស្រាបៀរនោះទេ។ គោលដៅតែមួយគត់ក្នុងកិច្ចសហការនេះគឺ ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការណ៍ "ការគាំទ្រដ៏ល្អឯក" ប៉ុណ្ណោះ៕