ខែចុងក្រោយ ប្រចាំឆ្នាំ ២០២១ តើ​អ្នក​គួរ​ទទួល​បាន​សារ​ណែនាំ​អ្វី​សម្រាប់​ជីវិត?

ពេល​ខ្លះ​យើង​មិន​ដឹង​នោះ​ទេ ថា​យើង​មាន​វិញ្ញាណ​ល្អ​តាម​ជួយ​ថែ​រក្សា ហើយ​ពេល​ខ្លះ​ទៅ​យើង​ខ្លួន​ឯង​បម្រុង​នឹង​ដើរ​ផ្លូវ​ខុស​ តែ​ដូច​មាន​អ្វី​មួយ​មក​ទាញ​ឲ្យ​យើង​សម្រេច​ចិត្ត​ដើរ​ផ្លូវ​ត្រូវ​វិញ។ តាម​រយៈ​អត្ថបទ​នេះ យើង​សូម​ឲ្យ​អ្នក​ជ្រើស​យក​នៅ​រូបភាព​ទេវតា​មួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​សម្រាប់​ជីវិត​នៅ​ខែចុងក្រោយ គឺខែធ្នូខាងមុខនេះ៖

ទេវតា​ទី ១

1

អ្វី​ដែល​អ្នក​ត្រូវ​ការ​នៅ​ពេល​នេះ គឺ​ការ​យល់​ពី​គោលបំណង​នៃ​ផែនការណ៍​ជីវិត​ឲ្យ​បាន​ច្បាស់ ព្រោះ​អាច​នឹង​មាន​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ ត្រៀម​នឹង​កើត​ឡើង​មក​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ។

អ្នក​សក្តិសម​នឹង​ទទួល​បាន​សំណាង​ល្អ ហើយ​បំណង​ប្រាថ្នា​ទាំង​ឡាយ​របស់​អ្នក​នឹង​សម្រេច​បាន​ក្លាយ​ជា​ការ​ពិត។ មុន​ពេល​ចាប់ផ្តើម​ចំណុច​ថ្មី​នេះ​ យើង​សូម​ណែនាំ​ឲ្យ​អ្នក​សម្រាក​បន្តិច​សិន ហើយ​មើល​ឲ្យ​បាន​ច្បាស់​ពី​ផែនការណ៍​ជីវិត ជៀសវាង​ដើរ​ខុស​ដោយ​សប្បាយ​មួយ​ពេល​ហើយ​គ្មាន​ន័យ​នៅ​ពេល​ក្រោយ។

ទេវតា​ទី ២

2

គ្រប់​ការ​អភិវឌ្ឍ​ទាំង​អស់ សុទ្ធ​តែ​មាន​បញ្ហា​រាំងស្ទះ។ គ្មាន​ផ្លូវ​ណា​មួយ ដែល​ថា​ដើរ​ហើយ​មិន​ជួប​បញ្ហា​នោះ​ទេ តែ​សំខាន់​ជួប​ហើយ​យើង​មាន​ចិត្ត​ចង់​ដោះស្រាយ ចង់​ជម្នះ​វា​ឬ​អត់?

អ្នក​ត្រូវ​តែ​រៀន​និយាយ​ប្រាប់​ខ្លួន​ឯង​ថា បញ្ហា​គឺ​ជា​មេរៀន ហើយ​នរណា​ក៏​ជួប​ដែរ គ្មាន​នរណា​គេច​វា​ផុត​ឡើយ។ ពេល​ខាង​មុខ​ វា​គ្រាន់​ជា​ការ​សាកល្បង​ជីវិត​អ្នក​បន្តិច​ប៉ុណ្ណោះ ជួប​រឿង​អ្វី​ក៏​ដោយ ក៏​កុំ​រុញរា កុំ​ឆាប់​បោះបង់​ពេក​អី ឆ្លង​ដំណាក់​កាល​ជីវិត​នេះ​ផុត​បន្តិច​ហើយ អ្នក​នឹង​ឃើញ​ពន្លឺ​ដ៏​អស្ចារ្យ​ចូល​មក​បំភ្លឺ​វិញ។

ទេវតា​ទី ៣

3

អ្នក​ប្រហែល​មាន​អារម្មណ៍​ថា​ខ្មាសអៀន​នឹង​មនុស្ស​ជុំវិញ​ខ្លួន ដែល​អ្នក​មិនមែន​ជា​អ្វី​ជា​ខ្លួន​ឯង មិន​មាន​តុល្យភាព​ផ្នែក​ទ្រព្យ​ដូច​គេ​ទាល់​តែ​សោះ។ សំឡេង​ខ្សាវ​ពី​មាត់​អ្នក​ដទៃ​បាន​រំខាន​ដល់​ដំណើរការ​ជីវិត​អ្នក​ជា​ខ្លាំង វា​បាន​នឹង​កំពុង​តែ​ធ្វើ​បាប​ចិត្ត​អ្នក សឹង​តែ​ម្តងៗ​ធ្វើ​ឲ្យ​អ្នក​លែង​ចង់​បន្ត​ទៅ​មុខ។

អ្នក​ត្រូវ​គិត​ថា ការ​ចាប់ផ្តើម​របស់​មនុស្ស​យើង​ម្នាក់ៗ​គឺ​ខុស​គ្នា អ្នក​ខ្លះ​ទៅ​ចាប់ផ្តើម​ដោយ​មាន​ម្តាយឪពុក​ជួយ​ជ្រោមជ្រែង អ្នក​ខ្លះ​ទៅ​ចាប់ផ្តើម​ដោយ​បាត​ដៃ​ទទេ​ពី​ចំណុច ០ ដោយ​ខ្លួន​ឯង ដូច្នេះ​គ្រប់​យ៉ាង​វា​ត្រូវ​ការ​ពេលវេលា ហើយ​វា​មិន​ធំ​ជាង​ការ​ខិតខំ​ប្រឹងប្រែង និង​ឆន្ទៈ​ដ៏​មោះមុត​ចេញ​ពី​ខ្លួន​ឯង​នោះ​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក