មនុស្សជាច្រើន និយមទទួលទានសាច់ត្រី ប៉ុន្តែបងប្អូនយើងខ្លះក៏មិនសូវចាប់អារម្មណ៍ណាស់ដែរ ថាមានផ្នែកខ្លះ គេមិនណែនាំឲ្យទទួលទានឡើយ ផ្ទុយទៅវិញគួរជៀសវាង ព្រោះវាអាចប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។
១) ប្រមាត់ត្រី
ប្រមាត់ត្រីជាសរីរាង្គរំលាយអាហាររបស់ត្រី ដែលវាងាយមានជាតិពុលច្រើននៅក្នុងនោះ ហើយបើអ្នកធ្វើត្រី មិនយកសាច់វាចេញ រួចចម្អិនទាំងដុលនោះ វានឹងនាំឲ្យសាច់ត្រីប្រែរសជាតិ។ មួយផ្សេងទៀត បើអ្នកលូកទទួលទានដោយមិនបានគិតផង វាមិនខុសពីកំពុងដាក់បន្ទុកដល់សរីរាង្គថ្លើមខ្លួនឯង ងាយធ្វើឲ្យខូចថ្លើមលឿនបំផុត។
២) ថ្លើមត្រី
បើជាសត្វមាន់ ជ្រូកជាដើម សម្រាប់ផ្នែកថ្លើម ជាផ្នែកមានជីវជាតិ តែបើត្រី ជាកន្លែងដែលអ្នកគួរតែលើកលែងទៅវិញ។
ក៏ដោយសារតែថ្លើមត្រី ជាសរីរាង្គបន្សាបជាតិពុលរបស់ត្រី ហើយជាធម្មតាទេ ត្រីងាយនឹងស្រូបយកជាតិពុលជាច្រើន ពេលវានៅក្នុងទឹកទន្លេ បឹងបួ ដូច្នេះជាតិពុលក៏ងាយនឹងឆ្លងចូលមកក្នុងរាងកាយអ្នកយ៉ាងឆាប់រហ័ស បើអ្នកទទួលទានថ្លើមត្រី៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក