ខាងក្រោមនេះជាវិធីសាមញ្ញងាយៗ ដែលគ្រប់ស្រ្តីមេផ្ទះទាំងអស់គួរតែប្រើដើម្បីកម្ចាត់ក្លិនមិនល្អ ក្នុងទូទឹកកក៖
តែ
អ្នកគ្រាន់តែយកតែផ្កា ៥០ ក្រាម ដាក់ក្នុងថង់ក្រណាត់តូចមួយ រួចដាក់ក្នុងទូទឹកកក។ បន្ទាប់មកតែនឹងស្រូបយកក្លិនមិនល្អទាំងអស់នៅក្នុងទូ។ យ៉ាងណាមិញ ថង់តែនេះអាចប្រើបន្តបានប្រហែល ១ ខែប៉ុណ្ណោះ បន្ទាប់មកអ្នកអាចយកតែចេញ ហើយហាលថ្ងៃដើម្បីអាចប្រើប្រាស់បន្តបាន។
កាហ្វេ
បន្ទាប់ពីធ្វើកាហ្វេរួច អ្នកអាចរុំកាហ្វេក្នុងក្រណាត់មួយហើយដាក់ក្នុងទូទឹកកក។ ដោយថង់កាហ្វេនេះអាចរក្សាទុកក្នុងទូទឹកកកបានរយៈពេលប្រហែលត្រឹមតែ ៣ សប្តាហ៍ បន្ទាប់មកអ្នកអាចយកវាចេញ ហើយជំនួសវាដោយថង់ថ្មីទៀត។
ទឹកខ្មេះ
អ្នកក៏អាចយកទឹកខ្មេះមួយកូនកែវ រួចដាក់ក្នុងទូទឹកកក បន្ទាប់មកទឹកខ្មេះនឹងស្រូបយកក្លិនទាំងអស់នៅក្នុងទូដោយមិនបង្កការខូចខាតដល់ទូ ក៏ដូចជាអាហារផ្សេងៗ។
ក្រូចឆ្មា
អ្នកអាចចិតក្រូចឆ្មាជាបន្ទះស្តើងៗ រួចដាក់ពេញក្នុងទូរទឹកកក។ ប្រេងសំខាន់ៗជាច្រើនដែលបានពីសំបកក្រូចឆ្មានឹងជួយបំបាត់ក្លិនស្អុយនៃទូទឹកកកទាំងអស់។
នំបុ័ង
នំប៉័ងស្ងួត និងប្រេះ ដូច្នេះវាមានសមត្ថភាពស្រូបសំណើមបានល្អ។ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ អ្នកអាចឃើញប្រសិទ្ធភាព ហើយរឿងដ៏ងាយស្រួលមួយទៀត គឺគ្រាន់តែនំប៉័ងមួយដុំ អ្នកអាចប្រើបានពេញមួយខែ ហើយនៅតែគ្មានបញ្ហា។
ប្រភព៖ បរទេស