ជាការពិតណាស់មនុស្សមួយចំនួនងាយនឹងមានស្នាមជាំទៅតាមអាយុ ដោយសារសរសៃឈាមកាន់តែខ្សោយ ហើយស្បែកចាប់ផ្តើមស្តើងបន្តិចម្ដងៗ។ ប៉ុន្តែចំពោះស្នាមជាំនៅលើស្បែក ប្រសិនបើមិនបណ្តាលមកពីផលប៉ះពាល់នោះ ទំនងជាបណ្តាលមកពីមូលហេតុសុខភាពផ្សេងទៀតដូចខាងក្រោមនេះ៖
ខូចថ្លើម
ការប្រើគ្រឿងស្រវឹងជាកត្តាហានិភ័យចម្បងសម្រាប់ជំងឺថ្លើមដូចជា ក្រិនថ្លើម។ ជម្ងឺក្រិនថ្លើម និងជំងឺថ្លើមផ្សេងទៀត ធ្វើឱ្យមុខងារថ្លើមថយចុះបន្តិចម្តងៗ។ នៅពេលដែលជំងឺថ្លើមរីកចម្រើន ថ្លើមអាចនឹងឈប់ផលិតប្រូតេអ៊ីនដែលជួយឱ្យឈាមកក។ ជាលទ្ធផលមនុស្សម្នាក់អាចហូរឈាមច្រើនហួសប្រមាណនិងមានស្នាមជាំយ៉ាងងាយស្រួល ក៏អាចមានអារម្មណ៍រមាស់ អស់កម្លាំង ឬឈឺផងដែរ។ ជំងឺថ្លើមអាចព្យាបាលបាន ជាពិសេសនៅពេលដឹងទាន់ពេលវេលា។ ដូច្នោះ អ្នកដែលពិសាគ្រឿងស្រវឹងត្រូវប្រយ័ត្នរាល់ពេលបង្ហាញរោគសញ្ញានៃបញ្ហាសុខភាពថ្លើម។
ជំងឺហូរឈាម
ជាមួយនឹងជំងឺហូរឈាម រាងកាយអាចនឹងមានស្នាមជាំយ៉ាងងាយ អ្នកជំងឺក៏អាចមានការហូរឈាមខ្លាំង ឬសូម្បីតែហូរឈាមដែលគំរាមកំហែងដល់អាយុជីវិតផងដែរ។ រោគសញ្ញាមិនលេចឡើងភ្លាមៗទេ ដោយពួកវាលេចឡើងតាំងពីកំណើត និងបង្ហាញពេញវ័យ។
រលាកសរសៃឈាម
Vasculitis គឺជាក្រុមនៃលក្ខខណ្ឌដែលបណ្តាលឱ្យខូចសរសៃឈាម និងរលាក។ បន្ថែមពីលើការហូរឈាមខ្លាំង និងស្នាមជាំ មនុស្សមួយចំនួនអាចជួបប្រទះនឹងការដកដង្ហើមខ្លី ស្ពឹកនៅអវយវៈ និងចំណុចពណ៌ស្វាយនៅលើស្បែក។ ប្រភេទនៃការព្យាបាលអាស្រ័យលើភាពធ្ងន់ធ្ងរនៃការរលាក vasculitis និងតំបន់នៃស្បែកដែលប៉ះពាល់ដល់រាងកាយ។ ថ្នាំមួយចំនួន រួមទាំងថ្នាំស្តេរ៉ូអ៊ីត អាចមានប្រយោជន៍ក្នុងការព្យាបាលស្ថានភាពនេះ។
មហារីក
ការកើនឡើងភ្លាមៗនៃបរិមាណឈាម និងសូម្បីតែស្នាមជាំអាចជាសញ្ញានៃជំងឺមហារីក។ ទាំងនេះគឺជាជំងឺដែលប៉ះពាល់ដល់ឈាម និងខួរឆ្អឹង ដូចជាជំងឺមហារីកឈាម ដែលអាចបណ្តាលឱ្យមានស្នាមជាំ។ យើងក៏អាចសម្គាល់ឃើញសញ្ញានៃជំងឺ នៅពេលអញ្ចាញធ្មេញមានឈាមញឹកញាប់។ ដូច្នេះហើយ យើងទាំងអស់គ្នាត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិត មុននឹងជំងឺកាន់តែស្មុគស្មាញ។
ប្រភព៖ បរទេស