តើអ្នក ឬសមាជិកគ្រួសារអ្នក មានអ្នកកើតឆ្នាំខាល ម្សាញ់ មមី មមែដែរឬទេ? ប្រសិនជាមាន មកអានអត្ថបទនេះត្រូវហើយ ដោយនៅឆ្នាំថ្មី ២០២២ ខាងមុខ តាមហោរាសាស្រ្តបានដំណាលមកថា នៅខែសំណាងទាំង ៣ ខាងក្រោម ពួកគេនឹងទទួលបានលាភធំ យីអ៊ុនឡើង ហួសពីការរំពឹងទុក៖
១) នៅខែមករា
បើកក្បាលទំព័រខែទី ១ ប្រចាំឆ្នាំ ២០២២ លាភសំណាងធំ នឹងកើតមានដល់ម្ចាស់ឆ្នាំទាំង ៤ ដូចរៀបរាប់ខាងលើ ហើយរាល់បំណងប្រាថ្នាអ្វី នឹងកើតចេញជាផល ជាផ្លែផ្កាយ៉ាងឆាប់រហ័ស។
និយាយពីផលចំណេញ កើតចេញពីប្រាក់ចំណូល ក៏មានខ្ពស់ជាងសព្វមួយដង ហើយអ្នកក៏បានជួបមនុស្សល្អ ដៃគូសហការល្អ នាំឲ្យអ្នកឆ្ពោះទៅភាពជោគជ័យ និងភាពល្អប្រសើរឡើងលើសពីការរំពឹងទុក។ ដូច្នេះចូរត្រៀមខ្លួនទុកជាមុន រៀបចំផែនការណ៍ជីវិតឲ្យបានល្អជាបណ្តើរៗទៅ លុះដល់សំណាងមកដល់គួបផ្សំផង នោះវាក៏នឹងកាន់តែល្អឌុប។
២) នៅខែឧសភា
អាកាសធាតុក្នុងខែឧសភា រាងក្តៅខ្លាំងបន្តិច តែជោគជតារាសីម្ចាស់ឆ្នាំទាំង ៤ នឹងមិនជាក្តៅក្រហល់ក្រហាយអ្វីទេ ដោយមានតែឱកាសបានជួបមនុស្សល្អៗ បានជួបមិត្តថ្មី ដែលដឹកដៃអ្នកទៅរកស៊ី ដឹកដៃទៅកើបលុយ កើបភាពជោគជ័យពិតប្រាកដក្នុងជីវិត។
នៅពេលវេលានោះ ភាពវិជ្ជមានមិនមែនត្រឹមតែទ្រព្យមួយមុខទេ សូម្បីតែកិត្តិយស ការគោរពស្រលាញ់ក៏កើតមានច្រើនចេញពីមនុស្សជុំវិញខ្លួនផងដែរ។ វាជាខែរលូនរឿងលុយកាក់ តែក៏កុំភ្លេចសន្សំទុកឲ្យបានល្អផង។
៣) នៅខែធ្នូ
ខាល ម្សាញ់ មមី មមែ នឹងមិនមានអ្នកតាមបៀតបៀន តាមធ្វើបាបនោះទេ ទាំងផ្លូវកាយនិងផ្លូវចិត្ត ជាហេតុនាំឲ្យពួកគេនឹងទទួលអារម្មណ៍ថា ២០២២ ដូចជាឋានសួគ៌ដែលមានក្តីសុខបំផុត និងជាឆ្នាំបង្កើតលាភសំណាងធំបំផុតចូលដល់ពួកគេ។
មកដល់ចុងឆ្នាំនៃខែធ្នូ ម្ចាស់ឆ្នាំខាល មមី ជាដើម នឹងកាន់តែមានរាសីឡើងខ្ពស់ត្រដែត ហើយបើអ្នកជាមនុស្សមានជីវភាពមធ្យមផង ក៏នឹងឃើញការផ្លាស់ប្តូរ ១៨០ ដឺក្រេ នាំឲ្យមានលុយទិញឡាន ទិញផ្ទះ រីឯអ្នកមានស្រាប់ផង ក៏កាន់តែមានផុតលេខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក