សម្រាប់អ្នកចង់សម្រកទម្ងន់ ប្រសិននៅមានទម្លាប់ទទួលទានផ្លែឈើទាំង ៤ ខាងក្រោម នោះគឺជាកំហុសដ៏ធំមួយ ហើយគួរតែប្រញាប់ធ្វើការផ្លាស់ប្តូរ៖
៤) ផ្លែឈើស្ងួត
ដំណាប់ផ្លែឈើស្ងួត ច្រើនតែមានជាតិស្ករខ្ពស់ ហើយមានជាតិសរសៃទាប។ ទំពាំងបាយជូរក្រៀមមួយកូនពែង មានដល់ ៥០០ កាឡូរី ខណៈដែលពុទ្រាក្រៀមមួយកូនពែង មានដល់ ៤៥០ កាឡូរី ដូច្នេះសន្ទស្សន៍ជាតិស្ករក្នុងផ្លែឈើស្ងួត ឬក្រៀមគឺមានខ្ពស់ខ្លាំង នាំឲ្យឡើងទម្ងន់ឆាប់រហ័ស។
៣) ឪឡឹក
ផ្លែឈើនេះមានជាតិទឹក និងជាតិសរសៃច្រើន ប៉ុន្តែវាក៏មានសន្ទស្សន៍ Glycemic ខ្ពស់ ហើយជារួមមិនល្អសម្រាប់អ្នកចង់សម្រកទម្ងន់នោះទេ។
២) ចេក
ផ្លែចេកល្អសម្រាប់សុខភាព ជាពិសេសសម្រាប់អ្នកដែលលេងកីឡា តែទោះជាយ៉ាងណា វាមានកាឡូរីខ្ពស់ និងមានជាតិស្ករធម្មជាតិច្រើន ដែលអ្នកមិនគួរទទួលទានច្រើនឡើយ។
តើអ្នកដឹងទេថា ចេកមួយផ្លែមានប្រហែល ១៥០ កាឡូរី និង ៣៧,៥ ក្រាមនៃកាបូអ៊ីដ្រាត។ គ្រាន់តែអ្នកទទួលទានផ្លែចេក ២-៣ ផ្លែ/ថ្ងៃ គឺអាចនាំឲ្យឡើងទម្ងន់បានយ៉ាងងាយ។ សម្រាប់អ្នកចង់សម្រកទម្ងន់ យកល្អលូកតែ ១ ផ្លែបានហើយក្នុងមួយថ្ងៃ។
១) ស្វាយ
ស្វាយជាផ្លែឈើមួយប្រភេទដែលមានជាតិស្ករខ្ពស់ វាប៉ះពាល់ខ្លាំងដល់អ្នកដែលចង់សម្រកទម្ងន់ ប្រសិនអ្នកទទួលទានក្នុងបរិមាណច្រើនផងនោះ។
វាធ្វើឲ្យរាងកាយឡើងជាតិស្ករច្រើន ងាយនឹងធ្វើឲ្យឡើងទម្ងន់ ហើយនិយាយពីសម្រស់ផង គឺឆាប់ឡើងមុនលើផ្ទៃមុខថែមទៀត។ យកល្អគួរកំណត់បរិមាណទទួលទានផ្លែស្វាយ នៅកម្រិតសមរម្យមួយ ប្រសិនជាអ្នកចង់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក