រៀងរាល់ព្រឹកពេលក្រោកពីដំណេក ប្រសិនអ្នកនៅរក្សាទម្លាប់មិនល្អទាំង ៤ ខាងក្រោម នោះអ្នកដូចកំពុងកាត់បន្ថយអាយុជីវិតខ្លួនឯង ដែលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទៅពេលខាងមុខ៖
៤) ស្ទុះលឿនពេក ពេលភ្ញាក់
ជាពិសេសនៅរដូវរងានេះផ្ទាល់តែម្តង ប្រសិនពេលភ្ញាក់ អ្នកស្ទុះក្រោកមកលឿនពេកនោះគឺប្រឈមហានិភ័យគ្រោះថ្នាក់ខ្ពស់ណាស់។
ដោយសារតែបន្ទាប់ពីគេងពេញមួយយប់ ចរន្តឈាមវាស្ថិតនៅសភាពយឺត សម្ពាធឈាមក៏ទាប ហើយប្រសិនអ្នកស្ទុះក្រោកមកមួយទំហឹងភ្លាមៗ នោះអាចប្រឈមធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ប្រឈមនឹងជំងឺដាច់សរសៃឈាមមួយរំពេច ឬអាចបណ្តាលឲ្យអ្នកស្លាប់បាត់បង់ជីវិតភ្លាមៗ។
៣) មិនទទួលទានទឹកក្ដៅឧណ្ហ៍ៗមួយកែវ ក្រោយភ្ញាក់
ក្រោយភ្ញាក់ពីគេង ប្រសិនអ្នកមិនទម្លាប់ទទួលទានទឹកក្ដៅឧណ្ហ៍ៗ មួយកែវ ហើយស្រូតទៅងូតទឹកសម្អាតខ្លួន ឬបន្ទោបង់ភ្លាម នោះជារឿងមិនល្អឡើយ។
ព្រោះក្រោយពីគេងមួយយប់ រាងកាយនឹងបាត់បង់ជាតិទឹក ហើយបណ្តាលឲ្យអ្នកអស់កម្លាំង ងងុយដេក ឈឺក្បាល វិលមុខ ម្យ៉ាងទៀតពោះវៀនក៏មិនបានសម្អាត បានស្អាតល្អនោះដែរ ជាហេតុបណ្តាលឲ្យទល់លាមកផងដែរ ប្រសិនមិនបានទទួលទានទឹកក្ដៅឧណ្ហ៍ៗមួយកែវសិនទេនោះ។
២) រំលងអាហារពេលព្រឹក
ប្រសិនអ្នកទម្លាប់រំលងអាហារពេលព្រឹកជាប្រចាំ នោះទឹកប្រមាត់ នឹងមិនត្រូវបានលុបចោលទាំងស្រុងទេ ហើយវាងាយក្នុងការបង្កើតគ្រួសក្នុងថង់ទឹកប្រមាត់។
វាមិនត្រឹមតែធ្វើឲ្យអ្នកឈឺពោះទេ ទៀតសោតក៏ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងសមត្ថភាពរបស់រាងកាយក្នុងការស្រូបយកអាហារផងដែរ។ មួយទៀតកង្វះអាហាររូបតម្ថភនៅពេលព្រឹកក៏ចាប់ផ្តើមកើតមាន ធ្វើឲ្យសុខភាពចុះខ្សោយ អាយុកាលជីវិតក៏ចុះទៅតាមនោះ។ មនុស្សដែលមានអាយុវែង គេមិនដែលរំលងរបបអាហារពេលព្រឹកទេ ហើយជាពិសេសគឺលូកបន្លែ ផ្លែឈើច្រើន និងរំលងអាហារមានជាតខ្លាញ់។
១) ផឹកទឹកឃ្មុំនៅពោះទទេ
បន្ទាប់ភ្ញាក់ពីគេង អ្នកមិនគួរប្រញាប់ផឹកទឹកឃ្មុំមួយកែវមុនគេទេ ព្រោះវាមិនល្អឡើយ ពេលពោះនៅទទេ ដោយវាអាចដាក់បន្ទុកទៅលើបំពង់រំលាយអាហារ អាចបណ្តាលឲ្យឈឺពោះ និងរាគជាដើម។
ជាងនេះទឹកឃ្មុំមានជាតិស្ករច្រើន អាចបណ្តាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ ប្រសិនអ្នកមានជំងឺទឹកនោមផ្អែម គឺហានិភ័យខ្ពស់ណាស់។ ក្នុងករណីមួយទៀត ដែលលាយទឹកឃ្មុំជាមួយក្រូចឆ្មារក៏មិនល្អដែរ ព្រោះអីអាស៊ីដក្នុងក្រូចឆ្មារក៏មានគ្រោះថ្នាក់ដល់ក្រពះ និងពោះវៀនដូចគ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក