បងប្អូនយើងគួរតែដឹងនិងស្គាល់នូវបន្លែ ៤ ប្រភេទខាងក្រោម ព្រោះវាសំខាន់ណាស់ មានតួនាទីអាចជួយបញ្ចុះកម្រិតជាតិស្ករក្នុងឈាម។ ជារួមអាចបញ្ចៀសការកើតមានជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធភាព ជាងនេះបងប្អូនក៏ពិបាករកទិញវានៅលើទីផ្សារនោះដែរ៖
៤) ភ្លៅកង្កែប
អ្នកអាចទទួលទានវាធម្មតាក៏បាន ឬក្រឡុកទៅជាទឹកភ្លៅកង្កែបក៏បាន ដោយវាល្អសម្រាប់អ្នកមានជំងឺសន្លាក់ អ្នកមានមេរោគក្នុងឈាម ជាពិសេសគឺមានប្រសិទ្ធភាពបញ្ចុះជាតិស្ករក្នុងឈាម ល្អសម្រាប់អ្នកការពារ និងអ្នកមានជំងឺទឹកនោមផ្អែម។
ដោយឡែកសារធាតុក្នុងភ្លៅកង្កែបក៏ អាចរំងាប់ប្រព័ន្ធប្រសាទ កាត់បន្ថយភាពតានតឹង និងថប់អារម្មណ៍ ជួយឲ្យអ្នកសម្រាន្តលក់ស្រួលផងដែរ។
៣) សាឡាត់
បន្លែនេះមានជាតិកាបូអ៊ីដ្រាតច្រើន សក្តិសមសម្រាប់អ្នកចង់សម្រកទម្ងន់ ហើយក៏មានវីតាមីន និងអាស៊ី Hydrochloric មានឥទ្ធិពលក្នុងការបញ្ចុះជាតិស្ករ ល្អសម្រាប់អ្នកមានជាតិស្ករក្នុងឈាមខ្ពស់។
២) ស្ពៃក្តោប
បន្លែនេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងមានឥទ្ធិពលក្នុងការបញ្ចុះជាតិស្ករក្នុងឈាម។ តាមការសិក្សាទៅលើសត្វកណ្តុរមួយ បង្ហាញថាក្រោយកណ្តុរនោះស៊ីស្ពៃក្តោបរយៈពេល ៦០ ថ្ងៃ កម្រិតជាតិស្ករក្នុងឈាមរបស់វាក៏មានការថយចុះយ៉ាងឆាប់រហ័ស ដូច្នេះសម្រាប់មនុស្សយើង វាល្អណាស់សម្រាប់អ្នកកំពុងការពារខ្លាចកើតមានជំងឺទឹកនោមផ្អែម។
១) ផ្កាខាត់ណាខៀវ
សម្បូរទៅដោយជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C ដែលមានប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ លើសពីនេះ វាក៏មានសារធាតុក្រូមីញ៉ូម មានឥទ្ធិពលគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យបានល្អថែមទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក