ចែក​គ្នា​បាន​ដឹង! ប្រញាប់​ដក​របស់​ ៤ នេះ​ចេញ​ពី​ក្បាល​គ្រែ បើ​មិន​ចង់​នាំ​ជំងឺ​ចូល​ខ្លួន

ដើម្បី​គេង​លក់​ស្កប់ស្កល់ ទទួល​បាន​សុខភាព​ល្អ និង​បញ្ចៀស​រាងកាយ​ពី​ការ​មាន​ជំងឺ​បៀតបៀន​ផ្សេងៗ អ្នក​ត្រូវ​តែ​ប្រាកដ​ថា​នឹង​មិន​មាន​របស់​ទាំង ៤ ខាង​ក្រោម នៅ​ក្បែរ​ខ្លួន ឬ​ក្បែរ​ក្បាល​ដំណេក​កំឡុង​ពេល​អ្នក​គេង៖

៤) ទឹក​អប់​ដែល​មាន​គុណភាព​អន់

Ice_screenshot_20211202 122423

ទឹក​អប់​ដែល​មាន​គុណភាព​ទាប គឺ​មាន​ផ្ទុក​សារធាតុ​គីមី​ម្យ៉ាង​ឲ្យ​ឈ្មោះ​ថា Phthalates ដើម្បី​បង្កើន​ក្លិន​ក្រអូប ហើយ​ប្រភេទ​ទឹក​អប់ តម្លៃ​ថោក ​មាន​យីហោ​មិន​ច្បាស់ គេ​ដាក់​សារធាតុ​គីមី​នេះ​ច្រើន​ណាស់។

រួច​បើ​យើង​ដាក់​វា​ក្នុង​បន្ទប់​គេង រក្សា​ទុក​មិន​បាន​ល្អ​ ហើយ​ភាយ​ក្លិន​នោះ​ក្នុង​បន្ទប់​រយៈ​ពេល​យូរ និង​សូម្បី​តែ​ពេល​យើង​គេង ក៏​យើង​ស្រូប​យក​វា​ចូល​មក​ក្នុង​រាងកាយ​ដែរ នោះ​គឺ​ងាយ​នឹង​បង្ក​គ្រោះថ្នាក់ ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ Endocrine។

៣) សៀវភៅ​ថ្មី

បន្ទាប់​ពី​ទិញ​សៀវភៅ​ថ្មី អ្នក​មិន​គួរ​ដាក់​លើ​តុ​ក្បែរ​ក្បាល​ដំណេក​ ឬ​លើ​គ្រែ​គេង​នោះ​ទេ ព្រោះ​ក្លិន​នៃ​ទឹក​ថ្នាំ​នៃ​សៀវភៅ​ថ្មី គឺ​នៅ​ខ្លាំង ហើយ​មាន​សារធាតុ Formaldehyde ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព អាច​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ក៏​មាន​ដែរ។

២) ទូរស័ព្ទ កុំព្យូទ័រ និង​គ្រឿង​អេឡិចត្រូនិក

Ice_screenshot_20211202 122420

មាន​គ្រឿង​អេឡិចត្រូនិក​ជា​ច្រើន ដែល​វា​មាន​វិទ្យុសកម្ម​អេឡិចត្រូ​ម៉ាញេទិច អាច​បង្ក​ផល​ប៉ះពាល់​ដល់​ខួរក្បាល។ ដូច្នេះ​សូម​ដាក់​វា​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្រែ ឬ​ក្បាល​ដំណេក។

១) តុក្កតា

3

តុក្កតា​ដែល​មាន​បង្កប់​ដោយ​កប្បាស និង​ធ្វើ​ចេញ​ពី​ក្រណាត់ នោះ​ងាយ​នឹង​ស្រូប​យក​ធូលី ហើយ​ប្រសិន​អ្នក​មិន​បាន​សម្អាត​វា​ទៀងទាត់​ផង សូម​កុំ​យក​វា​មក​ដាក់​ក្បែរ​កន្លែង​គេង​ពេក​អី ព្រោះ​វា​ងាយ​នឹង​បង្ក​ជា​បាក់តេរី ធូលី ចូល​មក​ក្នុង​ច្រមុះ រាងកាយ បង្ក​ឲ្យ​មាន​រោគ​សាល​ស្បែក ងាយ​ផ្តាសាយ​អ្វី​ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក