ដែរលឺគេនិយាយទេថា អាយុជីវិតមនុស្ស ឬសុខភាពមនុស្ស វាស៊ីសងលើទម្លាប់រស់នៅជាប្រចាំនេះឯង ហើយបើអ្នកនៅប្រកាន់ខ្ជាប់ទម្លាប់មិនល្អទាំង ៤ ខាងក្រោម នោះវាពិតជាប៉ះពាល់ខ្លាំងទៅថ្ងៃមុខ ដែលអ្នកគួរតែប្រញាប់កែតម្រូវជាបន្ទាន់៖
៤) ផ្តោតលើអាហារពេលល្ងាចជាចម្បង
មនុស្សជាច្រើនគិតថា អាហារពេលល្ងាចសំខាន់ណាស់ ខ្លះសម្រុកទទួលទានតែពេលល្ងាច ហើយពេលព្រឹកនិងពេលថ្ងៃទទួលទានតិចៗទៅវិញ។ តើអ្នកដឹងទេថា ទម្លាប់របៀបនេះ គឺងាយនឹងឡើងទម្ងន់ ធាត់ បង្កើនហានិភ័យនៃជំងឺសរសៃឈាម បេះដូងដោយមិនដឹងខ្លួន?
អ្នកគួរតែកាត់បន្ថយការទទួលទានច្រើន នៃអាហារពេលល្ងាច ហើយគួរជ្រើសរើសនូវអាហារល្អៗមកទទួលទាន ជាពិសេសអាហារមិនសូវមានជាតិខ្លាញ់។ ជំនួសមកវិញដោយបន្ថែមបន្លែបៃតង គ្រាប់ធញ្ញជាតិ សាច់ត្រី និងកុំទទួលទានយប់ជ្រៅពេក ពោលមុនចូលដំណេក ៣-៤ ម៉ោងគឺល្អបំផុត។
៣) អង្គុយយូរ
ការអង្គុយយូរ ហើយមិនហាត់ប្រាណ គឺពិតជាប៉ះពាល់ខ្លាំងដល់ចង្កេះ ឆ្អឹង បើសម្រាប់មនុស្សស្រី អាចប៉ះពាល់ដល់ខ្នងមាត់ស្បូនទៀតផង។ ទម្លាប់នៃការអង្គុយមួយកន្លែង ហួសពី ៣ ម៉ោង គឺអាចធ្វើឲ្យរំខានដល់ចរន្តឈាម ប៉ះពាល់ជាលិកាបេះដូង ខួរក្បាល និងសរសៃឈាម ក៏ដូចជាប្រព័ន្ធរំលាយអាហារ។
អ្នកគួរតែក្រោកឈរខ្លះ ដើរទៅមកខ្លះ កុំអង្គុយតែមួយកន្លែងជាប់យូរពេក ហើយបើអង្គុយបន្ថែមនឹងភាពស្រ្តេសផង នោះគឺប្រឈមអាយុខ្លីដោយមិនដឹងខ្លួនហើយ។
២) ធាត់
កុំបណ្តោយឲ្យខ្លួនឯងចេះតែឡើងទម្ងន់ ដោយគិតថាមិនអី។ ភាពធាត់ប្រឈមនឹងបញ្ហាសុខភាពច្រើនណាស់ ដូចជាជំងឺថ្លើម លំពែង ប្រព័ន្ធរំលាយអាហារ លើសឈាម ខ្លាញ់ក្នុងឈាម។ គួរឆ្លៀតពេលវេលាហាត់ប្រាណ និងគ្រប់គ្រងតុល្យភាពទម្ងន់ កុំឲ្យមានការឡើងចុះលឿនពេក។
១) មិនសូវញញឹម
មនុស្សដែលមិនសូវញញឹម មិនមានទម្លាប់សើចសប្បាយច្រើន នោះរាងកាយនឹងមិនបានបញ្ចេញអ័រម៉ូន Adrenaline ដែលវាមានប្រយោជន៍សម្រាប់បេះដូង និងកាត់បន្ថយភាពតានតឹងនោះទេ។
ដូចគ្នាទៅនឹងការគិត ចូរប្រកាន់ខ្ជាប់ការគិតបែបសុទិដ្ឋិនិយម កុំមើលឃើញរឿងអវិជ្ជមានច្រើនពេក កុំយករឿងមិនល្អមកដាក់ក្នុងខួរក្បាលច្រើនពេក រឿងខ្លះបើវាបម្រុងនឹងកើតហើយ ក៏បណ្តោយទៅ ព្រោះបើគិតហើយមិនបានប្រយោជន៍ឬដោះស្រាយមិនចេញដដែលនោះ។ ត្រូវចាំថា មនុស្សអាយុវែង ល្អទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត បើសុខភាពរាងកាយល្អ តែផ្លូវចិត្តធ្លាក់ដូចមេឃសង្កត់ នោះក៏រស់មិនបានយូរដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក